ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិសា​ល្ហុង​ទុំ​ជួយ​រំលាយ​អាហារ​ ពន្យា​រ​ភាព​ចាស់​ទៅ​តាម​អាយុ​ ប្រឆាំង​វត្ត​មាន​ខ្លាញ់​

10 ឆ្នាំ មុន

បើ​ទោះ​ណា​​ល្ហុង​មិន​មែន​ជា​ផ្លែ​ឈើ​ដែល​មាន​ការ​និ​យម​ចូល​ចិត្ត​ឬ​មាន​ចំ​ណាត់​ថ្នាក់​ក្នុង​ចំណោម​ផ្លែ​ឈើ​ដែល​អ្នក​ចូល​ចិត្ត​ទទួល​ទាន​ក្តី ប៉ុន្តែ​វា​ជា​កា​ដូ​ពី​ធម្ម​ជាតិ​មួយ​ផ្តល់​ឱ្យ​រាង​កាយ​​របស់​អ្នក​នូវ​អត្ថ​ប្រ​យោជន៍​គួរ​ឱ្យ​កត់​សម្គាល់​ ។ ក្រៅ​ពី​មាន​រស​ជាតិ​ផ្អែម​ល្មម​ កាល​ណា​ទទួល​ទាន​ជា​ប្រ​ចាំ ល្ហុង​​ផ្តល់​អត្ថ​ប្រ​យោជន៍​ដូច​តទៅ៖

បើ​ទោះ​ណា​​ល្ហុង​មិន​មែន​ជា​ផ្លែ​ឈើ​ដែល​មាន​ការ​និ​យម​ចូល​ចិត្ត​ឬ​មាន​ចំ​ណាត់​ថ្នាក់​ក្នុង​ចំណោម​ផ្លែ​ឈើ​ដែល​អ្នក​ចូល​ចិត្ត​ទទួល​ទាន​ក្តី ប៉ុន្តែ​វា​ជា​កា​ដូ​ពី​ធម្ម​ជាតិ​មួយ​ផ្តល់​ឱ្យ​រាង​កាយ​​របស់​អ្នក​នូវ​អត្ថ​ប្រ​យោជន៍​គួរ​ឱ្យ​កត់​សម្គាល់​ ។ ក្រៅ​ពី​មាន​រស​ជាតិ​ផ្អែម​ល្មម​ កាល​ណា​ទទួល​ទាន​ជា​ប្រ​ចាំ ល្ហុង​​ផ្តល់​អត្ថ​ប្រ​យោជន៍​ដូច​តទៅ៖

១-​ ជួយ​ផ្នែក​​រំ​លាយ​អា​ហារ៖ ជំ​ងឺ​ក្រ​ពះ​ជា​បញ្ហា​សាមញ្ញ​មួយ ប៉ុន្តែ​មិន​មែន​ដោយ​ការ​ទទួល​ទាន​ល្ហុង​ជា​ប្រ​ចាំ​នោះ​ទេ ។ ល្ហុង​ត្រូវ​គេ​រក​ឃើញ​ថា សម្បូរ​​ដោយ​អង់​ហ្ស៊ីម​​​បំបែក​ប្រូ​តេអុីន​ ឈ្មោះ​​ Papain ។ ក្រៅពី​មាន​ប្រ​សិទ្ធ​ភាព​សម្រាប់​អ្នក​ជំ​ងឺ Cystic fibrosis អង់​ហ្ស៊ីម Papain អាច​ជួយ​សម្រួល​ដល់​ការ​ទល់​លា​មក​និង​រក្សា​ក្រពះ​ឱ្យ​ស្រាល ។

២- ជួយ​ពន្យា​រ​ភាព​ចាស់​ទៅ​តាម​អា​យុ ៖ ប្រ​សិន​ជា​ទទួល​ទាន​​​រាល់​ថ្ងៃ ផ្លែ​ល្ហុង​ទុំ​អាច​រក្សា​នូវ​ថាម​ពល​របស់​រាង​កាយ ។ វា​ជួយ​កាត់​បន្ថយ​សញ្ញា​ចាស់​ទៅ​តាម​អា​យុ​ហើយ​ធ្វើ​ឱ្យ​អ្នក​មាន​​អារម្មណ៍​ថា​កាន់​តែ​មាន​រាង​សម​សួន​ ។

៣- ជួយ​បង្កើន​កម្លាំង​ភេទ​បុ​រស ៖ ល្ហុង​មាន​ផ្ទុក​អង់​ហ្ស៊ីម​មួយ​ប្រ​ភេទទៀត​ឈ្មោះ​ Arginine​ដែល​អាច​ជួយ​ជំ​រុញ​លំ​ហូរ​ឈាម​ទៅ​កាន់​ប្រ​ដាប់​ភេទ​បុ​រសបាន​គ្រប់​គ្រាន់​ ។ ដូច្នេះ​សូម​កុំ​ខក​ខាន​ទទួល​ទាន​ផ្លែ​ល្ហុង​ដ្បិត​វា​នឹង​ជួយ​ឱ្យ​អ្នក​សកម្ម​ក្នុង​ល្បែង​មួយ​នេះ ។

៤- ផ្ទុក​ដោយ​​សមាស​ធាតុ​ប្រ​ឆាំង​អុក​ស៊ីដ​កម្ម ៖ ល្ហុង​ទុំ​មាន​សមាស​ធាតុ​ប្រ​ឆាំង​អុក​ស៊ីដ​កម្ម​យ៉ាង​ច្រើន ។ វត្ត​មាន​របស់​បេតា​​ការ៉ូ​តែន​និង​វីតា​មីន​សំ​ខាន់​ដូចជា វីតា​មីន C​និងE ត្រូវ​គេ​ដឹង​ថា​ដើរតួ​​នា​ទី​យ៉ាង​សំ​ខាន់​ក្នុង​ការ​ទប់​ស្កាត់​ការ​លូត​លាស់​របស់​កោ​សិ​កា​មហារីក​គ្រប់​ប្រ​ភេទ ។

៥- ទប់​ទល់​នឹង​ការរលាក​ (Inflammation )៖ ការរ​លាក​អាច​បង្ក​ជា​បញ្ហា​របួស​ដំ​បៅ​ធ្ងន់​ធ្ងរដល់​​​រាង​កាយ​មនុស្ស​ ប៉ុន្តែ​ការ​ដាក់​បញ្ចូល​ល្ហុង​ទុំ​ជា​ផ្នែក​មួយ​នៃ​របប​អា​ហារ​ ការ​រលាក​នោះ​មិនមែន​ជា​បញ្ហា​ត្រូវ​ព្រួយ​បា​រម្ភ​ទៀត​  ឡើយ ។ ប្រ​ូ​តេអុីន​ដ៏​សកម្ម​គឺ​អង់​ហ្ស៊ីម​រំ​លាយ​អា​ហារ Chymopapain និង Papainជួយ​កាត់​​បន្ថយ​ការរលាក​ដោយ​ភ្លើង ការ​ឈឺ​គន្លាក់​ឆ្អឹង​និងការរលាក​តាម​សន្លាក់​ក្នុង​ពេល​ជំ​ងឺ​ទាំង​នេះ​កំពុង​វិវ​ឌ្ឍទៅ​រក​ភាព​ធូរ​ស្បើយ ។

៦- សម្អាត​ស្បែក ៖ គេ​អាច​កិន​វា​យក​តែ​ទឹក​ចំ​ណុះ​ជិត​កន្លះ​លីត្រ​លាយ​ជា​មួយ​រុក្ខ​ជាតិ​ដែល​មាន​ក្លិន​ក្រអូប​ប្រើ​ជាគ្រឿង​សម្ល​( Herbs)ហើយ​ព្យា​បាល​ស្បែក​របស់​អ្នកឱ្យ​​មើលទៅ​ស្អាត​ចម្លែក​​តែ​ក្នុង​រយៈ​ពេល​២-៣​នា​ទី​ប៉ុណ្ណោះ ។

៧- ជួយ​ឱ្យ​បេះ​ដូង​មាន​សុខ​ភាព​ល្អ ៖​ ល្ហុង​ជួយ​ប្រ​ឆាំង​នឹង​វត្ត​មាន​ខ្លាញ់​កូ​ឡេស្តេរ៉ូល​ក្នុង​ឈាម​ទប់​ស្កាត់​ការ​កកស្ទះ​សរ​សៃ​ឈាម ។ ក្រៅ​ពី​នេះ​ សារ​ធាតុសរ​សៃ​ដ៏​សម្បូ​រ​បែប​របស់​ផ្លែ​ល្ហុង​ជួយ​បំ​បែក​សារ​ធាតុ​ពុល​ Homocysteine កាត់​បន្ថយ​បាន​ឱកាស​ដាច់​សរ​សៃ​ឈាម​បេះ​ដូង ៕​