ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់​ពី​ក្រួស​ក្នុង​តម្រង​នោម​​បុរស​ប្រឈម​​ខ្លាំង​ជាង​ស្ត្រី​​ដើម្បី​​បង្ការ​​ត្រូវ​​​ចៀស​វាង​​អា​ហារ​ដែល​សម្បូរ​ជាតិ​កាល់​ស្យូម​

10 ឆ្នាំ មុន

ក្រួស​ក្នុង​​ប្រព័ន្ធ​​​​​​នោម​​ជា​ប្រភេទ​ជំងឺ​​​​​បង្ក​​ការ​​ឈឺ​ចាប់​ក្រហល់​ក្រហាយ​​​ក្នុង​​តម្រង​នោម​​យ៉ាង​ខ្លាំង​​ក្លា​​រហូត​​នោ​មចេញ​​មក​មាន​ឈាម​​ ។ ជំងឺ​នេះ​ច្រើន​​កើត​​​លើ​មនុស្ស​​វ័យ​កណ្តាល​​ប្រហែល​១២% ​​ជា​ពិសេស​​កើត​​លើ​​បុរស​ច្រើន​ជាង​ស្ត្រី ។ ​គេពុំ​ទាន់​កំណត់​ពី​មូល​ហេតុ​ច្បាស់​លាស់​នៅ​ឡើយ​​ទេ​ ប៉ុន្តែ​មាន​កត្តា​ជា​ច្រើន​​ដែល​គេ​គិត​​ថា​មូល​ហេតុ​បង្ក​ឱ្យមាន​ក្រួស​ក្នុង​ប្រព័ន្ធ​តម្រង​នោម​មាន​ ៖

ក្រួស​ក្នុង​​ប្រព័ន្ធ​​​​​​នោម​​ជា​ប្រភេទ​ជំងឺ​​​​​បង្ក​​ការ​​ឈឺ​ចាប់​ក្រហល់​ក្រហាយ​​​ក្នុង​​តម្រង​នោម​​យ៉ាង​ខ្លាំង​​ក្លា​​រហូត​​នោ​មចេញ​​មក​មាន​ឈាម​​ ។ ជំងឺ​នេះ​ច្រើន​​កើត​​​លើ​មនុស្ស​​វ័យ​កណ្តាល​​ប្រហែល​១២% ​​ជា​ពិសេស​​កើត​​លើ​​បុរស​ច្រើន​ជាង​ស្ត្រី ។ ​គេពុំ​ទាន់​កំណត់​ពី​មូល​ហេតុ​ច្បាស់​លាស់​នៅ​ឡើយ​​ទេ​ ប៉ុន្តែ​មាន​កត្តា​ជា​ច្រើន​​ដែល​គេ​គិត​​ថា​មូល​ហេតុ​បង្ក​ឱ្យមាន​ក្រួស​ក្នុង​ប្រព័ន្ធ​តម្រង​នោម​មាន​ ៖

-ការ​កើន​ឡើង​​​នៃកំហាប់​រំលាយ​ក្នុង​នោម
-​លក្ខខណ្ឌ​អាស៊ីត​របស់​ទឹក​នោម
-​កត្តា​​ចំណី​អាហារ​​ ការ​ពិសាទឹក ​​មាន​កម្រិត​​​ដែល​ជាមូល​ហេតុ​ចម្បង​ក្នុងការ​បង្ក​ឱ្យ​មាន​ដុំ​​ក្រួស ។

​លោក​សាស្ត្រ​ចារ្យ​កែវ ​ណារិទ្ធ ​ឯ​ក​ទេស​ជំងឺ​​ក្រួស​ក្នុងតម្រង​នោម​ធ្វើ​ការនៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​​ខ្មែរ​-សូវៀត ​​បាន​មាន​ប្រសាសន៍​ថា រោគ​សញ្ញា​ដែលធ្វើ​​ឱ្យ​យើង​ចាប់​អារម្មណ៍​ថា​មាន​ជំងឺ​ក្រួស​ក្នុង​ប្រព័ន្ធ​​នោម​នេះ​មានការ​​ឈឺ​​ចុក​ចាប់​ភ្លាម​ៗ​ ហើយ​ខ្លាំង​ក្លា​នៅ​ផ្នែក​ខាងណា​មួយ​នៃ​​​​ចំណុច​​ខាង​ក្រោម​​បរិវេណ​​ក្បាល​ពោះ​​ខាង​ឆ្វេង​ឬ​ស្តាំ អាស្រ័យ​​ខាង​​ណាដែល​មានក្រួស ។ ​ពិសេស​ការឈឺ​ចុក​ចាប់​ មុនដំបូង​នៅ​ម្តុំ​ចង្កេះ​​ រួចចាក់​រាល​​ដាល​ផ្នែក​ខាង​ក្រោម​បន្ទាប់​​មក​អាច​​នោម​មាន​ឈាម ឬនោម​ក្រហាយ​​ជាដើម ​។ ​ប៉ុន្តែ​អាការៈ​ទាំងអស់​​នោះវា​អាស្រ័យ​ទៅ​លើ​ទំហំ​របស់​ក្រួស ​​ហើយ​មាន​ការ​​​ធ្វើ​​រោគ​វិនិច្ឆ័យ​ឱ្យ​បាន​ច្បាស់​​នោះ ​គឺត្រូវ​​ពិនិត្យ​​តាម​ការ​ថត​​​​អេកូ​សាស្ត្រ ​និងថត​កាំ​រស្មី​អិច ​ដើម្បីកំណត់​ទំហំ​និង​ទីតាំង​របស់​ក្រួស ។

លោក​សាស្ត្រាចារ្យ​បានបញ្ជាក់ថា ​វិធី​ព្យា​បាល​​​ក្រួស​ក្នុង​ប្រព័ន្ធ​ទឹក​នោម​មាន​ច្រើន​របៀប​​អាស្រ័យ​​លើ​​ទំហំ និង​ទី​កន្លែង​របស់វា ​។ ​បើ​សិន​ទំហំ​​​​ក្រួស​​​មាន​ពី​៥ទៅ​៦ មីល្លីម៉ែត្រ ​ភាគ​ច្រើន​​វា​អាច​ធ្លាក់​ចុះ​​ដោយ​ខ្លួន​​ឯងដោយ​​គ្រាន់​តែ​​​ពិសា​​​​ទឹក​ឱ្យ​បានច្រើន ។ ប៉ុន្តែ​បើក្រួសមាន​ទំហ​ំ​ធំ​ឬមិន​ធ្លាក់​ចុះ​រួច​នោះ​យើងត្រូវព្យា​បាល​ទៅតាម​បច្ចេក​ទេស​ទំនើប​ ឬ​ធ្វើ​ការ​វះ​កាត់ ។ ​បើ​ក្រួស​ធ្លាក់​ជាប់​ក្នុង​បំពង់​​បង្ហូរឈាម ​​​គេត្រូវ​ព្យាបាល​ដោយ​ប្រើ​​អង់​ដូស្កុប ​ដើម្បី​ចូលចាប់​យក​ ឬ​ធ្វើ​ការវះ​កាត់ ។ ​​ប៉ុន្តែ​​​បើ​ក្រួស​​មាន​ទំហំ​ក្រោម​២០​មីល្លី​​ម៉ែត្រ ​ ​ហើយ​ស្ថិត​នៅ​ក្នុង​តម្រង​នោម គឺដំបូង​គេ​ប្រើ​វិធី​សាស្ត្រ​បំបែកពីក្រៅ​ខ្លួន​ដែល​គេហៅ​ថាបំបែក​​ដោយ​​រលក​ទង្គិច​(Shock Wave)​ ទៅ​ជា​បំណែក​តូច​ៗ​​ជ្រុះ​ដោយ​ខ្លួន​ឯង​ ។ បើ​បរាជ័យ​ក្នុង​វិធី​សាស្ត្រ​​នេះ គេ​ប្រើ​អង់​ដូស្កុប​ចូលទៅ​បំបែក​​ខាងក្នុង​ម្តង​​តែ​បើ​​ករណី​ក្រួស​មាន​ទំហំ​លើសពី​២០មីល្លីម៉ែត្រ ​គឺគេ​ធ្វើ​ការ​​ចោះ​យក​​ ឬ​ក៏​វះ​កាត់​។
លោកសាស្ត្រា​ចារ្យ ​ក៏បាន​​ប្រាប់​អំពីវិធី​​បង្កា​រ​ផងដែរ ​​បើសិន​​ជាមាន​ក្រួស​ក្នុង​​តម្រង​នោម​ យើង​​ត្រូវ​ពិសា​​ទឹក​ឱ្យ​បាន​ច្រើនគឺ ​២​ទៅ​៣​លីត្រ ​ក្នុង​មួយ​ថ្ងៃ​ ។ ​ចៀ​ស​វាង​​អាហារ​មួយ​ចំនួន​ដែល​សម្បូរ​​ដោយ​ជាតិកាល់​ស្យូម​ (កំបោរ) ​ឬការ​ប្រើ​ប្រាស់​ថ្នាំ​មួយ​​ចំនួន​ដែល​ជា​ហេតុ​បង្ក​ឱ្យ​មាន​ក្រួស។ ​ប៉ុន្តែ​យើង​​គួរ​យល់​ថា អ្ន​ក​ជំងឺ​ក្រួស​ក្នុង​​តម្រង​នោម​អាច​កើត​ឡើង​វិញ​​ប្រហែល​៥០% ក្នុង​រយៈ​ពេល​​ពី​​៣​​ទៅ​៥​ឆ្នាំក្រោយ​មក​ ​បើ​​ទោះ​បី​យើង​ធ្វើការ​ព្យាបាល​​ដោយ​ត្រឹមត្រូវ​ក៏​ដោយ​ដូច្នេះ​បើ​លោក​អ្នក​​មាន​ជំងឺ​ ឬ​មាន​​អាការៈ​ដូច​ការរៀបរាប់​ខាងលើ សូម​​ប្រញាប់​ទៅ​​ពិគ្រោះ​​​យោ​បល់​ជាមួយ​ពេទ្យ​ជំនាញ ៕