រស់នៅ​ដោយ​ធម៌​ជា​ជីវិត​ដ៏​ឧត្តម


ព្រះធម៌​សំដៅ​ដល់​ពុទ្ធោវាទ​ទាំង​៨៤០០០​ធម្មក្ខន្ធ ដែលរួមនៅក្នុងព្រះត្រៃបិដក ព្រះធម៌​តែង​រក្សា​យើង​ឱ្យ​បាន​សុខ ផុត​ចាក​ទុក្ខ​ទាំងពួង តែ​ធម៌​នឹង​មក​រក្សា​យើង​មិន​បាន​ទេ បើ​យើង​មិន​ចូល​ទៅ​រក​ធម៌​នោះ ប្រៀប​ដូច​អាហារ​នឹង​មក​ឱ្យ​យើង​ឆ្អែត​មិន​បាន​ឡើយ បើ​យើង​មិន​ទៅ​បរិភោគ​នូវ​អាហារ​នោះ ។

ការ​ដែល​យើង​មាននូវ​សេចក្តីសុខ ជួប​ក្តី​ចម្រើន​ទៅ​បាន ក៏​ព្រោះតែ​យើង​បាន​បដិបត្តិ​នូវ​ព្រះធម៌​នេះឯង ។
ធម៌​ជា​របស់​ចាំបាច់​ក្រៃ​លែង​ជាង​អាហារ ក្រៃ​លែង​ជាង​ខ្យល់អាកាស និង​ក្រៃ​លែង​ជាង​អ្វី​ៗ​ទាំងអស់ ព្រោះ​ធម៌​ធ្វើ​ឱ្យ​ជីវិត​យើង​មានគុណ​តម្លៃ រស់នៅ​ដោយ​កិត្តិយស សេចក្តី​ថ្លៃថ្នូរ ។

នៅ​ក្នុង​គម្ពីរ​ពុទ្ធសាសនា ព្រះធម៌​រួម​នៅ​ត្រឹមតែ​ពីរ​ពួក​ប៉ុណ្ណោះ​គឺ កុសលធម៌​ប្រែ​ថា ធម៌​ល្អ និង​អកុសលធម៌ ធម៌​មិនមែន​ជា​កុសល​បាន​ដល់​ធម៌​អាក្រក់ ធម៌​ទាំង​ពីរ​នេះ​ឱ្យ​ផល​មិន​ដូច​គ្នា​ទេ អ្នក​ធ្វើ​ល្អ​រមែង​បាន​សុខ ឯ​អ្នក​ប្រព្រឹត្ត​អាក្រក់​តែង​បាន​ផល​ជា​ទុក្ខ​ភ័យ ។

ព្រោះហេតុនោះ​ទើប​អ្នកប្រាជ្ញ​ពោល​ថា ជីវិត​មានធម៌​ជា​ជីវិត​ដ៏​ឧត្តម ។

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ