ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​សកម្មភាព​បាន​មួយ​ថ្ងៃ អស់លក្ខណ៍​ត្រឹម​កាមេរ៉ា​សុវត្ថិភាព

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កំលាំង​នគរបាល​ចាប់​ឃាត់ខ្លួន ក្រោយ​ពី​ធ្វើ​សកម្មភាព​គាស់​តូប​លក់​អីវ៉ាន់​១​កន្លែង លួច​យក​ទូរស័ព្ទ​ដៃ​ជា​ច្រើន​គ្រឿង​រួច​រត់គេច​ខ្លួន បាន​មួយ​យប់ តែ​ត្រូវ​ម្ចាស់​ប្តឹង រួច​នគរបាល​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្តង ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៥…

ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កំលាំង​នគរបាល​ចាប់​ឃាត់ខ្លួន ក្រោយ​ពី​ធ្វើ​សកម្មភាព​គាស់​តូប​លក់​អីវ៉ាន់​១​កន្លែង លួច​យក​ទូរស័ព្ទ​ដៃ​ជា​ច្រើន​គ្រឿង​រួច​រត់គេច​ខ្លួន បាន​មួយ​យប់ តែ​ត្រូវ​ម្ចាស់​ប្តឹង រួច​នគរបាល​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្តង ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​សំណុំរឿង កម្លាំង​ជំនាញ​បាន​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ និង​ពិនិត្យ​តាម​កា​ម៉េ​រ៉ា​សុវត្ថិភាព ហើយ​កំណត់​មុខសញ្ញា​រួចរាល់ ចុះ​ប្រតិបត្តិការ​ចុះ​ឃាត់ខ្លួន​តែ​ម្តង ។

តាម​ប្រភព​ដដែល​បន្ត​ថា រហូត​ដល់​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៩ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ចាន់ វណ្ណៈ ហៅ​ថា​អា​ប្លោក ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​កម្មករ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ចំណែក​ម្ចាស់​តូប​ឈ្មោះ សុទ្ធ វ៉ា​ន់​សៀម ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​មន្ត្រីរាជការ ស្នាក់​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ដោយ​មាន​បាត់​សម្ភារៈ​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៩ ។

សម្ភារៈ​ដែល​បាន​បាត់បង់​រួម​មាន ១-​ទូរស័ព្ទ​ដៃ​ម៉ាក OPPO11 Pro ចំនួន​៣​គ្រឿង ២-​ទូរស័ព្ទ​ដៃ​ម៉ាក OPPO F11 ចំនួន​២​គ្រឿង ៣-​ទូរស័ព្ទ​ដៃ​ម៉ាក OPPO A3s ចំនួន​២​គ្រឿង ៤-​ទូរស័ព្ទ​ដៃ​ម៉ាក HUAWEI P30 ចំនួន​១​គ្រឿង សរុប​ជា​ទឹកប្រាក់​ចំនួន​២.២៤៤​ដុល្លារ​។

ករណី​ខាងលើ​នេះ ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ប៉ៃលិន និង​បាន​បញ្ជូន​មក​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដើម្បី​ធ្វើការ​ស្រាវ​ស៊ើប​អ​ង្គេ​ត​ស្វែងរក​ជនល្មើស​មក​ផ្តន្ទាទោស​តាម​ច្បាប់​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ចូល​តាម​ដំបូល​តូប លួច​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ​សរុប​ចំនួន​៨​គ្រឿង​ពិតប្រាកដ​មែន ហើយ​សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​ទៅ​យក​វត្ថុ​តាង​ដែល​បាន​លាក់​ទុក​នៅ​ពីក្រោយ​តូប​នោះ​តែ​ម្តង​។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បានកា​រិ​យា​ល័ន​គ​របាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ