ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពានរង្វាន់​បាល់ទាត់ ​U15 ​ឆ្នាំ ៖ ខេត្ត​កំពង់​ចាម ​1-0 ​ខេត្តព្រៃវែង

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពង់ចាម ៖ ក្រុម​ម្ចាស់ផ្ទះ​ខេត្ត​កំពង់ចាម បាន​យកឈ្នះ​ក្រុម​ភ្ញៀវ​ខេត្តព្រៃវែង ១-០ ក្នុង​ជំនួប​ជើង​ទី​១​ព្រឹត្តិការណ៍​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ​ដែល​រៀបចំ​ធ្វើ​ដោយ​ក្លិប​បាល់ទាត់​វិសាខា កាល​ពី​ថ្ងៃ​ទី​២៥ ឧសភា ។ គួរ​រំលឹក​ផង​ដែរ​ថា…

ខេត្តកំពង់ចាម ៖ ក្រុម​ម្ចាស់ផ្ទះ​ខេត្ត​កំពង់ចាម បាន​យកឈ្នះ​ក្រុម​ភ្ញៀវ​ខេត្តព្រៃវែង ១-០ ក្នុង​ជំនួប​ជើង​ទី​១​ព្រឹត្តិការណ៍​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ​ដែល​រៀបចំ​ធ្វើ​ដោយ​ក្លិប​បាល់ទាត់​វិសាខា កាល​ពី​ថ្ងៃ​ទី​២៥ ឧសភា ។

គួរ​រំលឹក​ផង​ដែរ​ថា នេះ​ជា​ការ​ប្រកួត​លើក​ទី​៤​នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​យុវជន​អាយុ​ក្រោម​​១៥​ឆ្នាំ ក្នុង​ចំណោម​ការ​ប្រកួត​ទាំង​៥​លើក ដែល​គណៈកម្មការ​រៀបចំ​ការ​ការ​ប្រកួត​បាន​កំណត់​ទុក​នៅ​ក្នុង​ដំណាក់កាល​ទី​១ ។

ការ​ប្រកួត​នេះ គេ​បាន​បែងចែក​ជា​២​ដំណាក់​កាល ដំណាក់កាល​ទី​១​គឺ​ប្រកួត​លក្ខណៈ​ជម្រុះ​តាម​ខេត្ត​ដើម្បី​ស្វែងរក​ក្រុម​ដែល​មាន​ពិន្ទុ​ច្រើន​ជាងគេ​ចំនួន​៦​ក្រុម ឡើង​ទៅ​ប្រកួត​នៅ​ក្នុង​ដំណាក់កាល​ទី​២ ដែល​ជា​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ ។ សម្រាប់​ការ​ប្រកួត​នេះ​ទៀត គឺ​ខេត្ត​នីមួយ​ៗ​ត្រូវ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ម្ដងម្នាក់ ដោយ​អនុវត្ត​ទៅ​តាម​ច្បាប់​ប្រកួត​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​(FIFA)​។

ដូច្នេះ​តាម​រយៈ​លទ្ធផល​នេះ ទោះបីជា​ការ​ប្រកួត​លើក​ទី​៤​នេះ ក្រុម​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តកំពង់ចាម មានឱកាស​រកបាន​គ្រាប់​បាល់​នាំមុខ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តព្រៃវែង​១-០​ក្ដី ក៏​នៅ​មិន​ទាន់​កំណត់​ថា​ចាញ់​ឈ្នះ​បាន​ដែរ​ព្រោះ​ត្រូវ​រង់ចាំ​អ៊ុត​មើល​ការ​ប្រកួត​ជើង​ទី​២​នៅ​លើ​ទឹកដី​ខេត្តព្រៃវែង​ម្ដងទៀត​សិន ដែល​នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៧ ឧសភា នេះ​។

ទោះបី​យ៉ាងណា សម្រាប់​ព្រឹត្តិការណ៍​នេះ ចាប់តាំងពី​ដំណើរការ​ប្រកួត​លើក​ទី​១​រហូត​មក​នោះ​គេ​សង្កេត​ឃើញ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​យុវជន​នៅ​តាម​បណ្ដា​ខេត្ត​នីមួយ​ៗដែល​គាំទ្រ​វិស័យ​កីឡាបាល់ទាត់ ។

តាម​រយៈ​ព្រឹត្តិការណ៍​នេះ​នឹង​បំផុស​ដល់​យុវជន​ដែល​ចូល​ចិត្ត​កីឡាបាល់ទាត់ ឱ្យ​ពួក​គេ​មានឱកាស​បញ្ចេញ​សមត្ថភាព និង​ទេព​កោសល្យ​ដើម្បី​ក្លាយ​ខ្លួន​ជា​កីឡាករ​បាល់ទាត់​អាជីព​ទៅ​ថ្ងៃក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ