ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គ​រថា​យ​ហ្គឺ លត់​ប៉ូលិស 4-2 រក្សា​បាន​ចំណាត់ថ្នាក់​លេខ​4

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​អង្គរ ថា​យ​ហ្គឺ កើន​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​ហើយ បន្ទាប់​ពី​យកឈ្នះ​លើ​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​នៅ​ក្នុង​លទ្ធផល​៤-២​នៅ​លើ​ទឹកដី​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៥ ឧសភា ក្នុង​ជំនួប​ក្រប​ខណ្ឌ​បាល់ទាត់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​លី​គ​នាំ​២០១៩​សម្រាប់​ស​ប្ដា​ហ៍​ទី​៩​។ ជាមួយនឹង​ជ័យជម្នះ​នេះ ក្រុម​អង្គ​រថា​យ​ហ្គឺ​នៅ​តែ​រក្សា​ចំណាត់ថ្នាក់​លេខ​៤​ក្នុង​តារាង​ដដែល…

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​អង្គរ ថា​យ​ហ្គឺ កើន​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​ហើយ បន្ទាប់​ពី​យកឈ្នះ​លើ​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​នៅ​ក្នុង​លទ្ធផល​៤-២​នៅ​លើ​ទឹកដី​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៥ ឧសភា ក្នុង​ជំនួប​ក្រប​ខណ្ឌ​បាល់ទាត់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​លី​គ​នាំ​២០១៩​សម្រាប់​ស​ប្ដា​ហ៍​ទី​៩​។

ជាមួយនឹង​ជ័យជម្នះ​នេះ ក្រុម​អង្គ​រថា​យ​ហ្គឺ​នៅ​តែ​រក្សា​ចំណាត់ថ្នាក់​លេខ​៤​ក្នុង​តារាង​ដដែល តាម​រយៈ​ការ​ប្រកួត​៩​លើក ឈ្នះ​៥ ចាញ់​៣ ស្មើ​១ មាន​១៨​ពិន្ទុ ។ ចំណែក​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​វិញ​កាន់តែ​យ៉ាប់​ថែម​ទៀត ដោយ សារ​តែ​ការ​ប្រកួត​៩​លើក​ដូច​គ្នា​ស្គាល់​ឈ្នះ​តែ​២​ប្រកួត ស្មើ​១​ប្រកួត និង​ចាញ់​៦​ប្រកួត​។

មួយ​ប្រកួត​ទៀត​ក្រុម​ម្ចាស់ផ្ទះ​បឹង​កេ​ត​អែ​ហ្វ​ស៊ី បាន​យកឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប​៣-២ ។ ក្រុម​បឹង​កេ​ត​អែ​ហ្វ​ស៊ី ប្រកួត​៩​លើក​ដូច​គ្នា​ឈ្នះ​៥​ស្មើ​២ ចាញ់​២ មាន​១៧​ពិន្ទុ ខណៈ​អាស៊ី​អឺរ៉ុប​មាន​១០​ពិន្ទុ ។ នៅ​ថ្ងៃ​ដដែល ក្រុម​​ក្រសួងការពារជាតិ​បាន​ធ្វើ​ឱ្យ​ក្រុម​វិសាខា ខកចិត្ត​យ៉ាង​ខ្លាំង ក្រោយ​ពី​បាន​យកឈ្នះ​១-០ នៅ​លើ​ទី​លាន​កីឡដ្ឋាន​ស្តា​ត​ចាស់ ។

ទោះជា​យ៉ាងណា ក្រុម​វិសាខា នៅ​តែ​មាន​ពិន្ទុ​នាំមុខ​ក្រុម​ក្រសួង​ការ​ពារ​ជាតិ​ដដែល ដោយពេល​នេះ​គេ​មាន​១៩​ពិន្ទុ នាំមុខ​ក្រសួងការពារជាតិ​ដែល​មាន​ត្រឹមតែ​១៧​ពិន្ទុ​ប៉ុណ្ណោះ​៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ