ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ស្ថិត​ក្នុង​ចំណោម​គោលដៅ​កំពូល​ទាំង៣​របស់​អាស៊ាន​សម្រាប់​ការ​វិនិយោគទុន​ឯកជន

4 ឆ្នាំ មុន

ហាណូយ ៖ យោង​តាម​របាយការណ៍​មួយ​ដែល​ត្រូវ​បាន​ចេញផ្សាយ​ដោយ​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​ផ្នែក​សវន​កម្ម​និង​ពាណិជ្ជកម្ម Grant Thornton បានឱ្យ​ដឹង​ថា ប្រទេស​វៀតណាម​គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​បណ្តា​ប្រទេស​អាស៊ាន​កំពូល​ៗ ដែល​ទាក់ទាញ​ការ​វិនិយោគទុន​ឯកជន​។ របាយការណ៍​នេះ​បាន​កត់​សម្គាល់ថា វៀតណាម​បាន​មើលឃើញ​ពី​ប្រតិបត្តិការ​ចំនួន…

ហាណូយ ៖ យោង​តាម​របាយការណ៍​មួយ​ដែល​ត្រូវ​បាន​ចេញផ្សាយ​ដោយ​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​ផ្នែក​សវន​កម្ម​និង​ពាណិជ្ជកម្ម Grant Thornton បានឱ្យ​ដឹង​ថា ប្រទេស​វៀតណាម​គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​បណ្តា​ប្រទេស​អាស៊ាន​កំពូល​ៗ ដែល​ទាក់ទាញ​ការ​វិនិយោគទុន​ឯកជន​។

របាយការណ៍​នេះ​បាន​កត់​សម្គាល់ថា វៀតណាម​បាន​មើលឃើញ​ពី​ប្រតិបត្តិការ​ចំនួន 38 នៅ​ឆ្នាំ​២០១៨ ដោយ​មាន​តម្លៃ​សរុប​ជាង ១.៦​ពាន់​លាន​ដុល្លារ បន្ទាប់​ពី​ប្រទេស​សិង្ហ​បុរី​និង​ឥណ្ឌូ​ណេ​ស៊ី​។ តួលេខ​បាន​បង្ហាញ​ពី​ការ​កើនឡើង​ចំនួន ៤១% នៃ​ចំនួន​ប្រតិបត្តិការ និង​ការ​កើនឡើង​នេះ​ជិត​បី​ដង​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៧​។

គួរ​កត់​សម្គាល់ថា​ការ​វិនិយោគ​នៅ​ក្នុង​ក្រុមហ៊ុន​បង្កើត​ថ្មី​ៗ មាន​ចំនួន ៧១%​នៃ​ចំនួន​ប្រតិបត្តិការ​ទាំងអស់ ដែល​កើនឡើង ៥៦% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ ។ បច្ចេកវិទ្យា​នៅ​តែ​មាន​សន្ទុះ​ខ្លាំង ដែល​មាន ៤០% នៃ​កិច្ចព្រមព្រៀង​សរុប​។

របាយការណ៍​នេះ​បាន​លើក​ឡើង​ពី​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​របស់​ក្រុមហ៊ុន ដែល​បង្ហាញ​ពី​វិស័យ​វិនិ​យោគទុន​ឯកជន​ចំនួន​៦ ដែល​មាន​ភាព​ទាក់ទាញ​បំផុត​នៅ​ក្នុង​ប្រទេស​វៀតណាម​ក្នុង​រយៈពេល​១២​ខែ​ខាង​មុខ ដើម្បី​ក្លាយជា​ផ្នែក​ហិរញ្ញវត្ថុ ការ​អប់រំ ថាមពលបៃតង និង ថាមពល​កកើត​ឡើង​វិញ ការ​ថែទាំ​សុខភាព​និង​ឱសថ ពាណិជ្ជកម្ម អេ​ឡិច​ត្រូ​និ​ច និង ការ​ដឹក​ជញ្ជូន​និង​ភ័ស្តុភារ​។

ទោះបីជា​មានការ​ទាក់ទាញ​ពី​ទីផ្សារ​ក៏​ដោយ​ការ​ស្ទង់​មតិ Grant Thornton បាន​បង្ហាញ​ថា ការ​កំណត់​តម្លៃ​ខ្ពស់​និង​ការ​ខ្វះខាត​ឱកាស​នៃ​ការ​លក់​ដ៏​គួរ​ឱ្យ​ទាក់ទាញ នៅ​តែ​ជា​បញ្ហា​ប្រឈម​ធំ​បំផុត សម្រាប់​កំណត់​អត្តសញ្ញាណ​គោលដៅ​ដល់​ក្រុមហ៊ុន​ជា​ច្រើន ដែល​កំពុង​ចង់​មក​វៀតណាម​៕ (កែ​សម្រួល​ដោយ? )

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ