ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​! ម៉េច​ចឹ​ង​គេ​ខំ​រក្សា​ការពារ​…​បែរជា​នាំ​គ្នា​ទៅ​ធ្វើ​ចឹ​ង​ៗ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន​៥​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី ចាប់​ឃាត់ខ្លួន កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ឧសភា​នេះ ខណៈ​ពួក​គេ​បាន​ចូល​ទៅ​ប​បាញ់​សត្វព្រៃ​ក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​ស្រែ​ពក ហើយ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​បរិស្ថាន​ខេត្ត​ទាំង​យប់ ដើម្បី​សាកសួរ​បន្ថែម​ទៀត…

ខេត្តមណ្ឌលគិរី ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន​៥​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី ចាប់​ឃាត់ខ្លួន កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ឧសភា​នេះ ខណៈ​ពួក​គេ​បាន​ចូល​ទៅ​ប​បាញ់​សត្វព្រៃ​ក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​ស្រែ​ពក ហើយ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​បរិស្ថាន​ខេត្ត​ទាំង​យប់ ដើម្បី​សាកសួរ​បន្ថែម​ទៀត ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ទោះជា​យ៉ាងណា​គេ​នៅ​មិន​ទាន់​ដឹង​ថា ក្រុម​ព្រានព្រៃ​ទាំងនោះ​បាន​សម្លាប់​សត្វព្រៃ​ប្រភេទ​ណាខ្លះ​ទេ​…​តែបើ​មើល​តាម​រូបភាព គឺ​មាន​សត្វ​សាច់​មួយ​ចំនួន​ត្រូវ​បាន​គេ​ព្រលះ​ហាល និង​ក្បាល​ប្រើស​មួយ​ផង​ដែរ ។

សូម​បងប្អូន​នាំ​គ្នា​ជួយ​ថែរក្សា​ក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​ស្រែ​ពក​ទាំងអស់​គ្នា បើ​មិន​ចឹ​ង​ទេ ​អាច​នឹង​ប្រឈម​ការ​បាត់បង់​នៅ​ថ្ងៃ​ណាមួយ​មិន​ខាន​ឡើយ ៕ កែសម្រួលដោយ​៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ