ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណូ​ម័​រ បាន​រៀប​ការ​ដូច​បំណង ផ្តាំ​ដល់​ស្ត្រី​អាយុ​៣០​ឆ្នាំ​កុំ​អស់សង្ឃឹម​!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្មី​ៗ​នេះ វី​ជេ សុភា និង​គូស្នេហ៍​ស្រី​ស្អាត អន រ៉ា​ស៊ី​សុ​មេត្តា ហៅ ណូ​ម័​រ…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្មី​ៗ​នេះ វី​ជេ សុភា និង​គូស្នេហ៍​ស្រី​ស្អាត អន រ៉ា​ស៊ី​សុ​មេត្តា ហៅ ណូ​ម័​រ បាន​ធ្វើ​ឲ្យ​ប្រិ​យ​មិត្ត​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ម្តង​រួច​មក​ហើយ ដោយ​អ្នក​ទាំង​ពីរ​បាន​ដឹក​ដៃ​គ្នា​ផ្តិត​មេដៃ​ចុះ​អេ​តា​ស៊ី​វិល​ស្ងាត់​ៗ​។ ក្រោយ​ពី​មាន​ទំនាក់ទំនង​ស្នេហា​ជា​ច្រើន​ឆ្នាំ​រវាង​អ្នកដឹកនាំ និង​ផលិតកម្ម​វិធី​ប្រចាំ​ប៉ុស្តិ៍​ទូរទស្សន៍ CTN និង MYTV ជាមួយ​ពិធី​ការិនី​ស្រី​រូប​ស្រស់ ណូ​ម័​រ គេ​សង្កេត​ឃើញ​ថា មួយគូ​នេះ​តែង​បណ្តើរគ្នា​ទៅ​ណា​មក​ណា​ត្រសង​ដូច​ជាល​លក​ញី​ឈ្មោល​។

«​ទីបំផុត​នារី​ដែល​មាន​វ័យ​30​ឆ្នាំ ត្រូវ​បាន​សារមន្ទីរ​ដោះ​លែង​វិញ​ហើយ​» នេះ​គឺជា​ប្រយោគ​បែប​កំប្លែង​មួយ​របស់​តារា​ស្រី អន រ៉ា​ស៊ី សុ​មេត្តា ហៅ​ណូ​ម័​រ សំដៅ​ដល់​ខ្លួន​នាង​ដែល​មាន​វ័យ​ជ្រេ​បន្តិច​ទៅ​ហើយ បាន​រក​ឃើញ​គូគាប់​ទ្រនាប់​ចិត្ត​ត្រៀម​ចូល​រោងការ​ចុងខែ​នេះ​ហើយ​។

យោង​លើ​ហេតុផល​ខាងលើ ពិធី​ការិនី និង​ជា​តារា​សម្ដែង ណូ​ម័​រ បាន​លើកទឹកចិត្ត​ដល់​មិត្ត​នារី​ផ្សេង​ទៀត ដែល​មិន​ទាន់​ដល់​គូ កុំ​ទាន់​អស់សង្ឃឹម​។ ។ អុី​ចឹ​ង​បងប្អូន​ដែល​អត់​លិឍ គ្នា​យើង​កុំ​ភ័យ​បារម្ភ​ណា តាំងចិត្ត​ឱ្យ​ស្ងប់​! មិន​ប្រាកដ​ថា ចូល​សារមន្ទីរ​ហើយ ចេញ​វិញ​មិន​បាន​នោះ​ទេ ហិ​ហិ​…​ឈប់​ខ្លាច​សារមន្ទីរ​ទៀត​ទៅ អាយុ​គ្រាន់​ជា​តួលេខ​ប៉ុណ្ណោះ​»​។

វី​ជេ សុភា និង​ណូ​ម័​រ ចូល​រោងការ​នៅ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៩ នេះ​។ ដោយ​ធ្វើ​ឡើង​នៅ​ទីតាំង​មជ្ឈមណ្ឌល Capital Wedding Hall សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ហើយ​ហៅភ្ញៀវ​ចំនួន​៧០​តុ ខណៈ​ភាគច្រើន​ជា​អ្នកសិល្បៈ​រួម​អាជីព​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ