ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ស្នើ​ចិន​មក​វិនិយោគ​លើ​ការ​ចិញ្ចឹមសត្វ ចំណី​សត្វ នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងកសិកម្ម​រុក្ខ​ប្រមាញ់ និង​នេសាទ​លោក វេ​ង សា​ខុន បាន​ស្នើ​ចិន​ពិចារណា​ធ្វើការ​វិនិយោគ​លើ​ការ​ចិញ្ចឹមសត្វ ចំណី​សត្វ ដាំ​ឈើ​ឧស្សាហកម្ម និង​ដំណាំ​ក​សិ…

រាជធានី​ភ្នំពេញ ៖ ក្រសួងកសិកម្ម​រុក្ខ​ប្រមាញ់ និង​នេសាទ​លោក វេ​ង សា​ខុន បាន​ស្នើ​ចិន​ពិចារណា​ធ្វើការ​វិនិយោគ​លើ​ការ​ចិញ្ចឹមសត្វ ចំណី​សត្វ ដាំ​ឈើ​ឧស្សាហកម្ម និង​ដំណាំ​ក​សិ ឧស្សាហកម្ម​សំខាន់​ៗ​នៅ​កម្ពុជា ។ ការ​ស្នើ​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ជាមួយ​លោក Gan Jusheng អគ្គលេខាធិការ​នៃ​សមាគម និង​សហការី​ដែល​អញ្ជើញ​មក​ពី​ពហុ​ជំនាញ​ផ្សេង​ៗ​គ្នា នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង ។

លោក​រដ្ឋមន្ត្រី​ជា​ថ្មី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​គណៈប្រតិភូ​ដែល​បាន​អ ញ្ជើ​ញ​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ស្វែង​យល់​បន្ថែម​ពី​ស្ថានភាព និង​ឱកាស​នៃ​ការ​វិនិយោគ ជា​ពិសេស​ក្នុង​វិស័យ​កសិកម្ម​លើ​ដំណាំ​ដែល​ជា​វត្ថុធាតុដើម​សម្រាប់​ការ​កែ​ច្នៃ និង​ផលិត​ជា​ឱសថ​នៅ​កម្ពុជា ។ ដើម្បី​ឲ្យ​ផែនការ​វិនិយោគ​ទទួល​បាន​ជោគជ័យ​លោក​រដ្ឋមន្ត្រី​បាន​ជូន​យោបល់​ដល់​គណៈប្រតិភូ​ថា គួរ​សហការ ឬ​ស្វែងរក​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក ដើម្បី​ស្វែងរក​ដី និង​ធ្វើការ​ដាំ​ដុះ ។ លោក​ក៏​បាន​ស្នើ​អ្នក​វិនិយោគ​ចិន​វិនិយោគ​លើ​ការ​ចិញ្ចឹមសត្វ ចំណី​សត្វ ដាំ​ឈើ​ឧស្សាហកម្ម និង​ដំណាំ​កសិឧស្សាហកម្ម​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ដូច​ជា ពោត ដំឡូង​មី មៀន​ដែល​កំពុង​មាន​សក្តានុពល​ក្នុង​ការ​នាំ​ចេញ ផ្តោត​ទៅ​លើ​ការ​ដាំ​ដុះ កែ​ច្នៃ វេច​ខ្ចប់ និង​នាំ​ចេញ​ឆ្លើយ​តប​តាម​ស្តង់ដារ​គុណភាព​អនាម័យ និង​អនាម័យ​ដែល​ទីផ្សារ​ចិន​តម្រូវ ។

រួម​ជាមួយ​ការ​លើកកម្ពស់ ការ​ផលិត និង​ប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ​ក្នុង​វិស័យ​កសិកម្ម ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជា​កសិករ​កម្ពុជា​ក្នុង​កាត់​បន្ថយ​ថ្លៃដើម ។ លោក Gan Jusheng បាន​លើក​ឡើង​ថា ប្រតិភូ​អញ្ជើញ​មក​ជាមួយ​លោក​នា​ថ្ងៃនេះ គឺ​មក​ពី​សមាគម និង​ក្រុមហ៊ុន​សំខាន់​ៗ​ទាក់ទង​នឹង​ការ​ធ្វើ​ជំនួយ​ផ្នែក​ឱសថ ការ​ការពារ​សុខភាព កសិកម្ម ពាណិជ្ជកម្ម ការ​កែ​ច្នៃ និង​វប្បធម៌​គោលបំណង ដើម្បី​ពង្រឹង​ចំណងមិត្តភាព សិក្សា​ស្វែង​យល់​អំពី​សក្តានុពល លទ្ធភាព និង​ឱកាស​នៃ​ការ​វិនិយោគ​ធ្វើ​ជំនួញ​នៅ​ប្រទេស​កម្ពុជា ។

ចំពោះ​វិស័យ​កសិកម្ម សមិទ្ធផល ដែល​សមាគម​សម្រេច​បាន​កន្លង​មក គឺ​បាន​ជួយ​ជំរុញ​ការ​វិនិយោគ​ដាំ​ដុះ​ផ្លែ​ដូង​នៅ​ខេត្តក្រចេះ​បាន​ជាង​០១​ពាន់​ហិ​កតា ។ ដើម្បី​ឲ្យ​វិស័យ​នេះ​កាន់តែ​មានការ​អភិវឌ្ឍ លោក​សង្ឃឹមថា ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​នឹង​ផ្តល់​ការ​គាំទ្រ​កិច្ចសហការ និង​លើកទឹកចិត្ត​ចំពោះ​សមាគម និង​វិនិយោគិន​ចិន​ដែល​បាន​កំពុង និង​រៀបចំ​ផែនការ​វិនិយោគ​នៅ​កម្ពុជា ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ក៏​បាន​លើក​ឡើង​ថា រយៈ​គោលនយោបាយ​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ របស់​រដ្ឋាភិបាល​ចិន​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ការ​កសាង​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​គមនាគមន៍ ការ​ធ្វើ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំង​ពីរ ដែល​ក្នុង​នោះ​ចំពោះ​វិស័យ​កសិកម្ម រដ្ឋាភិបាល​ចិន​បាន​សម្រេច​បង្កើន​កូតា​នាំ​ចូល​អង្ករ​កម្ពុជា​ដល់​៤០​ម៉ឺន​តោន ហើយ​ថ្មី​ៗ​បាន​អនុញ្ញាត​ឲ្យ​កម្ពុជា​នាំ​ចេញ​ចេកអំបូង​លឿង​ដោយ​ត្រង់​ទៅ​កាន់​ទីផ្សារ​ចិន ។

ក្រៅពី​នេះ ភាគី​ទាំង​ពីរ​បាន និង​កំពុង​សិក្សា​ពី​នីតិវិធី​ច្បាប់ និង​បច្ចេកទេស ដើម្បី​ធ្វើការ​នាំ​ចេញ​ផ្លែស្វាយ ម្រេច មៀន និង​ទឹកមាត់​ត្រចៀកកាំ ហើយ​សង្ឃឹមថា នឹង​អាច​ចាប់ផ្តើម​ធ្វើការ​នាំ​ចេញ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។ លោក​រដ្ឋមន្ត្រី​សង្ឃឹម និង​ជឿជាក់​ថា តាម​រយៈ​គម្រោង​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ កម្ពុជា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ថែម​ទៀត ក្នុង​ការ​កសាង និង​អភិវឌ្ឍ​ប្រទេស ហើយ​រំពឹង​ថា ភាគី​ចិន​នឹង​បន្ត​ពិនិត្យ និង​អនុញ្ញាត​ឲ្យ​កសិផល​កម្ពុជា​នាំ ចេញ​ទៅ​កាន់​ទីផ្សារ​ចិន​បន្ថែម​ទៀត​នា​ពេល​អនាគត ៕ កែសម្រួលដោយ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ