ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥឡូវនេះ មាន​លុយ​តែ​2​ម៉ឺន​ជាង គួរ​ពិចារណា​​ជិះ​រថយន្ត​ថ្មី​តែ​ម្ដង​ទៅ​!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រើប្រាស់​រថយន្ត​មួយ​ចំនួន​ជ្រើសរើស​ជិះ​រថយន្ត​មួយ​ទឹក​ដោយសារ​ពួក​គេ​យល់​ថា រថយន្ត​មួយ​ទឹក​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​រថយន្ត​ថ្មី​។ ក៏​ប៉ុន្តែ​មុន​នឹង​អ្នក​សម្រេចចិត្ត​ទិញ​រថយន្ត​មួយ​ទឹក​យក​ទៅ​ប្រើប្រាស់ អ្នក​ត្រូវ​ពិនិត្យ​មើល​ឲ្យ​បាន​ម៉ត់ចត់​សឹង​គ្រប់​ចំណុច ព្រោះ​រថយន្ត​មួយ​ទឹក​មិនមែន​ជា​រថយន្ត​ថ្មី វា​អាច​មានការ​ខូចខាត​នៅ​កន្លែង​ណាមួយ​ដែល​អ្នក​មើល​មិនឃើញ ហើយ​ក៏​គ្មាន​ការ​ធានា​ច្បាស់លាស់​ពី​ក្រុមហ៊ុន​ដែរ​។ ប៉ុន្តែ​ឥឡូវនេះ…

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រើប្រាស់​រថយន្ត​មួយ​ចំនួន​ជ្រើសរើស​ជិះ​រថយន្ត​មួយ​ទឹក​ដោយសារ​ពួក​គេ​យល់​ថា រថយន្ត​មួយ​ទឹក​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​រថយន្ត​ថ្មី​។ ក៏​ប៉ុន្តែ​មុន​នឹង​អ្នក​សម្រេចចិត្ត​ទិញ​រថយន្ត​មួយ​ទឹក​យក​ទៅ​ប្រើប្រាស់ អ្នក​ត្រូវ​ពិនិត្យ​មើល​ឲ្យ​បាន​ម៉ត់ចត់​សឹង​គ្រប់​ចំណុច ព្រោះ​រថយន្ត​មួយ​ទឹក​មិនមែន​ជា​រថយន្ត​ថ្មី វា​អាច​មានការ​ខូចខាត​នៅ​កន្លែង​ណាមួយ​ដែល​អ្នក​មើល​មិនឃើញ ហើយ​ក៏​គ្មាន​ការ​ធានា​ច្បាស់លាស់​ពី​ក្រុមហ៊ុន​ដែរ​។

ប៉ុន្តែ​ឥឡូវនេះ អ្នក​គួរ​ឈប់​ខ្វល់ខ្វាយ​ជាមួយ​រថយន្ត​មួយ​ទឹក​ទៀត​ទៅ សម្រាប់​អ្នកមាន​លុយ​ត្រឹមតែ​2​ម៉ឺន​ជាង​ក៏​អាច​ជិះ​រថយន្ត​ថ្មី​បាន​ដែរ​។

ថ្មី​ៗ​នេះ គេ​សង្កេត​ឃើញ​ក្រុមហ៊ុន RMA Cambodia ដែល​ជា​តំណាង​នាំ​ចូល និង​ចែកចាយ​ផ្ដាច់មុខ​រថយន្ត Ford ប្រចាំ​ប្រទេស​កម្ពុជា បាន​នាំ​ចូល​នូវ​រថយន្ត SUV មួយ​ប្រភេទ នោះ​គឺ​រថយន្ត Ford Ecosport 2019 ដែល​មាន​តម្លៃ​ត្រឹមតែ $29,900 ប៉ុណ្ណោះ សម្រាប់​អតិថិជន​ដែល​ធ្វើការ​កក់​ទុក​មុន​។ រថយន្ត​នេះ​មាន​តម្លៃ​សមរម្យ និង​មាន​បំពាក់​ទៅ​ដោយ​បច្ចេកវិទ្យា​ទំនើប​ៗ​មិន​ចាញ់​រថយន្ត​តម្លៃ​ថ្លៃ​មួយ​ចំនួន​នោះ​ទេ រីឯ​រូបរាង​វិញ​ក៏​មើលទៅ​គួរ​ឲ្យ​ទាក់ទាញ និង​ទាន់សម័យ ស័ក្តិសម​បំផុត​សម្រាប់​យុវវ័យ និង​បង​ៗ​នារី​ៗ​ផង​ដែរ​។

ដោយសារ​តែ Ford Ecosport ស៊េរី​ថ្មី 2019 បាន​បំពាក់​មក​ជាមួយ​នូវ​អេ​ក្រង់ Touchscreen 6.5 អ៊ី​ញ រួម​ជាមួយនឹង​បច្ចេកវិទ្យា SYNC 3 ជំនាន់​ថ្មី ដែល​អាច​បញ្ជា​ដោយ​សម្លេង ដូច្នេះ​នៅ​ពេល​អ្នក​ចង់​ធ្វើការ Call ស្ដាប់​តន្ត្រី ឬ​ការ​កម្សាន្ត​ផ្សេង​ៗ អ្នក​ពុំ​ចាំបាច់​ដក​ដៃ​ចេញពី​ចង្កូត​នោះ​ទេ អ្នក​គ្រាន់តែ​ចុច​ប៊ូ​តុង Voice Command នៅ​លើ​ចង្កូត​រួច​បញ្ជា​ដោយ​ការ​និយាយ​ជា​ការ​ស្រេច បច្ចេកវិទ្យា​នេះ​ផ្ដល់​ទំនុកចិត្ត និង​មិន​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ការ​យកចិត្តទុកដាក់​នៅ​ពេល​កំពុង​បើកបរ​នោះ​ទេ​។ កាន់តែ​ពិសេស​នោះ គឺ​រថយន្ត Ford Ecosport ប្រើប្រាស់​ជាមួយនឹង Smart Key ដោយ​អ្នក​អាច​បញ្ឆេះ​រថយន្ត​ដោយ​ពុំ​ចាំបាច់​ប្រើ​សោរ​នោះ​ទេ​។

មិនតែប៉ុណ្ណោះ សម្រាប់​អ្នក​ដែល​តែង​ជួប​ប្រទះ​ការ​លំបាក​ពេល​ចូល​ចត​ម្ដង​ៗ រថយន្ត​នេះ​ភា្ជ​ប់​មក​ជាមួយ​នូវ​ប្រព័ន្ធ​ជំនួយ​ចូល​ចត​ដែល​ប្រើ​កាមេរ៉ា និង​សេន​សឺ​ផ្នែក​ខាងក្រោយ​ជា​សញ្ញា​ផ្ដល់​ជំនួយ ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ពេល​ចូល​ចត​។

ម្យ៉ាងទៀត រថយន្ត​នេះ​គឺ​ស័ក្តិសម​បំផុត​សម្រាប់​អ្នក​រស់នៅ​ក្នុង​ទីក្រុង​ដែល​តែងតែ​ជួប​ប្រទះ​ការ​កកស្ទះ​ចរាចរណ៍​សើ្ទ​រ​រៀងរាល់ថ្ងៃ ដោយសារ​តែ Ford Ecosport បាន​បំពាក់​ជាមួយនឹង​ប្រភេទ​ម៉ាស៊ីន Ecoboost ទំហំ 1.0L ថ្វី​ត្បិត​ម៉ាស៊ីន​តូច​ពិតមែន ប៉ុន្តែ​វា​មាន​កម្លាំង​ខ្លាំង​ជាងរ​យន្ត​ដទៃ​ដែល​មាន​ទំហំ​ម៉ាស៊ីន​ប៉ុនគ្នា ហើយ​ថែម​ទាំង​ជួយ​សន្សំ​សំចៃ​ប្រេង​ទៀត​ផង​។

ដូច្នេះ​សម្រាប់​អ្នក​ដែល​មាន​លុយ​ត្រឹម​ប៉ុណ្ណឹង គួរ​ពិចារណា​ទិញ​រថយន្ត​ថ្មី​ជិះ​តែ​ម្ដង​ទៅ ដើម្បី​ជៀសវាង​កុំ​ឲ្យ​ទិញ​ប៉ះ​រថយន្ត​មិន​ស្អាត ឬ​ចេះ​តែ​មាន​បញ្ហា​ខូច​មិន​ចេះ​ចប់ ម្យ៉ាងទៀត​នៅ​ពេល​អ្នកទិញ​រថយន្ត​ថ្មី គឺ​មានការ​ធានា​ត្រឹមត្រូវ​ពី​ក្រុមហ៊ុន​ផ្ទាល់ រួម​ជាមួយនឹង​អត្ថប្រយោជន៍​ជា ច្រើន​ទៀត​ផង​ដែរ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ