ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មឿ​ន មេ​ឃា ផ្ដួល​គូ​សងសឹក​ជា​លើក​ទី​3​នៅ​លើ​សង្វៀន​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ជើង​ថ្មី​វ័យក្មេង ម៉ឺន មេ​ឃា មក​ពី​ក្លិប​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ផ្ដួល​កីឡាករ​ថៃ​ឈ្មោះ ភី​ត ណ​ង ឱ្យ​បោះបង់​ការ​ប្រកួត​នៅ​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៥​ក្នុង​ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​កាលពី​ថ្ងៃ​ទី​២៥…

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ជើង​ថ្មី​វ័យក្មេង ម៉ឺន មេ​ឃា មក​ពី​ក្លិប​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ផ្ដួល​កីឡាករ​ថៃ​ឈ្មោះ ភី​ត ណ​ង ឱ្យ​បោះបង់​ការ​ប្រកួត​នៅ​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៥​ក្នុង​ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​កាលពី​ថ្ងៃ​ទី​២៥ ឧសភា នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​។

តាម​ពិត ម៉ឺន មេ​ឃា ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ ផា​នុ​វ៉ា​ត ស័​ក្ដ​ឆ័​យ​យុង ឯណោះ​វិញ​ទេ ប៉ុន្តែ​ដោយ​សារ​តែ​គេ​មាន​បញ្ហា​សុខភាព​មិន​អាច​មក​ប្រកួត​បាន ទើប​ប្រគល់​ភារកិច្ច​នេះ​ឱ្យ​កីឡាករ​ថៃ ភី​ត ណ​ង ប្រកួត​ជំនួស​វិញ ។ កីឡាករ​ទាំង​ពីរ​ធ្លាប់​ជួប​គ្នា​ចំនួន​២​លើក​រួច​មក​ហើយ តែ​ជ័យជម្នះ​ធ្លាក់​ក្នុង​ដៃ​កីឡាករ​កម្ពុជា ទាំង​២​លើក ។ លើក​នេះ ភី​ត ណ​ង សង្ឃឹម ថា​នឹង​អាច​សងសឹក​វិញ​បាន តែ​ទីបំផុត​នៅ​តែ​មិន​អាច​ទៅ​រួច​ដដែល​ដោយ​មក​សន្លប់​ក្រោម​កណ្ដាប់ដៃ​មឿ​ន មេ​ឃា ក្នុង​ទឹក​ទី​៥​ទាល់តែ​បាន ។

មួយគូ​ទៀត នី សុ​ភី មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា បាន​យកឈ្នះ​កីឡាករ​ថៃ ណា​ម ខៈ​ប៊ុ​ន ដោយ​ពិន្ទុ​ក្លាយជា​ម្ចាស់​ប្រាក់​លាន​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​ដែរ ។ គូ​នេះ​ក៏​មានការ​ផ្លាស់​ប្ដូរ​ដែរ ដោយ​អ្នក​ដែល​ត្រូវ​ជួប​កីឡាករ​ថៃ​គឺ រឿង សា​រ័​ត្ន ប៉ុន្តែ​ដោយសារ​តែ​គេ​មាន​បញ្ហា​សុខភាព​ទើប​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ផ្លាស់​ប្ដូរ​ភ្លាម​ៗ
ដោយ​ឱ្យ នី សុ​ភី ឡើង​ប្រកួត​ជំនួស​វិញ​។

ចំណែក​គូប្រកួត​មិត្តភាព​វិញ​កីឡាករ ពុទ្ធ សែន​សូ​យ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ បាន​យកឈ្នះ​កីឡាករ​បារាំង​Loan Garot នៅ​ត្រឹម​ទឹក​ទី​២ និង​កីឡាករ សេក ចៅ​ជួត មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្ត​សៀមរាប បាន​យកឈ្នះ កីឡាករ លី​ន វិ​រៈ មក​ពី​ក្លិប​បូ​រី​រាជសីហ៍​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ ៕​ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ