ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​មាន​ទឹកភ្នែក?

4 ឆ្នាំ មុន
  • ភ្នំពេញ

មាន​ក្រុមហ៊ុន​មួយ​ឈ្មោះ​ក្រុមហ៊ុន​ឃុន សៀ អុ​ឹ​ម​ផត អិ​ច​ផត​…​ជា​ក្រុមហ៊ុន​របស់​ឧកញ៉ា​ឃុន សៀ​…​បើ​តាម ស​.​ជ​.​ណ​.​ដប របស់​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​…​បាន​អនុញ្ញាតិ​ឱ្យ​ក្រុមហ៊ុន​ឃុន សៀ ធ្វើ​អនុ​ប​យោគ​ជា​ដី​ឯកជន​របស់​រដ្ឋ​ទំហំ​ប្រមាណ​៧០​ហិ​កតា​…​ស្ថិត​នៅ​ភូមិ​អរិយ​ក្សត្រ និង​ភូមិ​ខ្សាច់…

មាន​ក្រុមហ៊ុន​មួយ​ឈ្មោះ​ក្រុមហ៊ុន​ឃុន សៀ អុ​ឹ​ម​ផត អិ​ច​ផត​…​ជា​ក្រុមហ៊ុន​របស់​ឧកញ៉ា​ឃុន សៀ​…​បើ​តាម ស​.​ជ​.​ណ​.​ដប របស់​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​…​បាន​អនុញ្ញាតិ​ឱ្យ​ក្រុមហ៊ុន​ឃុន សៀ ធ្វើ​អនុ​ប​យោគ​ជា​ដី​ឯកជន​របស់​រដ្ឋ​ទំហំ​ប្រមាណ​៧០​ហិ​កតា​…​ស្ថិត​នៅ​ភូមិ​អរិយ​ក្សត្រ និង​ភូមិ​ខ្សាច់ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្តាល​…​ដោយ​ប្រគល់​ភារកិច្ច​ឱ្យ​ខេត្តកណ្តាល​ជា​ម្ចាស់​អាណាចក្រ​ដែនដី​ចាត់ការ ។

លិខិត​ជា​ផ្លូវការ​បញ្ជាក់​ទៀត​ថា អនុញ្ញាតិ​ឱ្យ​ខេត្តកណ្តាល​ចុះ​កិច្ចសន្យាសិទ្ធិ​ជួល​អចិ​ន្រៃ្ត​យ៍​…​ជាមួយ​្រុមហ៊​ុន​ឃុន សៀ រយៈពេល​៥០​ឆ្នាំ​…​និង​អាច​បន្ត​ជា​ថ្មី​បាន​បន្ទាប់​ពី​ក្រុមហ៊ុន​ធ្វើការ​ដោះស្រាយ​ជាមួយ​្រជាពលរដ្ឋ​ទាំងអស់​…​ដែល​កំពុង​អាស្រ័យ​ផល​ផ្សេង​ៗ​នៅ​លើ​ដី​នេះ ។

ស​.​ជ​.​ណ មាន​ខ្លឹមសារ​ខាងលើ​នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​…​រាជរដ្ឋាភិបាល​យល់ព្រម​ឱ្យ​ក្រុមហ៊ុន​ឃុន សៀ​…​ធ្វើការ​អភិវឌ្ឍ​ក្នុង​តំបន់​ជាយ​រាជធានី​នេះ​យ៉ាង​ពិតប្រាកដ​…​។

តាម​ទស្សនៈ​នានា​ថា​…​មហាជន​សូម​អបអរសាទរ​…​ព្រោះ​សម័យនេះ​តំបន់​អភិវឌ្ឍ​ទៅ​ដល់​ទីណា​…​ទីនោះ​ម្ចាស់​ដី​ដែល​ធ្លាប់​ក្រ​ល្ហេ​ម​ល្ហា​ម​នឹង​ក្លាយជា​អ្នកមាន​ធូរធា​…​លក់​ដី​ដែល​ត្រូវប៉ាន់​ទៅ​ទិញ​ដី​កន្លែង​ផ្សេង​តម្លៃ​ថោក​…​មាន​ប្រាក់​សង់ផ្ទះ​ថ្មី​រស់នៅ​អណ្តែត​មានមុខមាត់​ជាង​មុន ។

ប៉ុន្តែ ក៏​មាន​ដំណឹង​ថា​…​មាន​មេខ្យល់​ប៉ុន្មាន​នាក់​ហើយ​…​កំពុង​បំភ័យ​ម្ចាស់​ដី​ឱ្យ​លក់​តម្លៃ​ថោក​ៗ…​ព្រម​លក់​ក៏​លក់​ទៅ​…​បើ​មិន​លក់​ទេ ក៏​ឈូស​យក​ដែរ ព្រោះ​រាជរដ្ឋាភិបាល​ប្រគល់​ឱ្យ​ហើយ​…៧០​ហិ​កតា​នៅ​ទី​នេះ​…​ម៉េច​ព្រម​ទេ ? គិត​ឱ្យ​ឆាប់​…​កុំឱ្យ​ស្តាយក្រោយ​…​នេះ​ប្លង់​ដី​ដែល​រដ្ឋ​ប្រគល់​ឱ្យ​ក្រុមហ៊ុន ។

ក្រុម​អ្នក​សង្កេតការណ៍​និយាយថា​…​សង្ស័យ​ណាស់ សង្ស័យ​ទៀត​ហើយ​…​សង្ស័យ​អភិវឌ្ឍ​ដល់​ណា ទឹក​ភ្នែក​ម្ចាស់​ដី​ហៀ​ហូរ​នៅ​ទីនោះ​… ប៉ុន្តែ​ចាំ​មើល​ទៀត តើ​ទីនោះ​មាន ទឹកភ្នែក​ហូរ​ច្រើន​ដែរ​អត់ ? ប្រ​សិន មាន​មែន​…​ប្រាកដជា​អ​យុ​តិ្ត​ធម៌ហើយ​…​េ​ហ ! េ​ហ !​

អត្ថបទសរសេរ ដោយ