ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូល​ហេតុ​ដែលអ្នក​​ចេះ​តែ​ថប់​ៗ​​ ក្រោយ​ផឹក​កាហ្វេ​រួច

4 ឆ្នាំ មុន

កាហ្វេ​ច្រើន​តែ​មាន​ជាតិ​កាហ្វេ​អុីន ហើយ​វា​ក៏​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​សារធាតុ​ជំរុញ​ដល់​ចំណង់​ចំណូល​ចិត្ត​របស់​ភេសជ្ជៈ​ជា​ច្រើន​ផង​ដែរ​។ តាម​ពិត​ទៅ ប្រជាជន​អា​មេ​រិ​ក​ប្រមាណ ៨៥​ភាគរយ គឺ​ញ៉ាំ​ជាតិ​កាហ្វេ​អុីន​ពី​កាហ្វេ​សឹងតែ​រាល់ថ្ងៃ​។ មាន​ទំនាក់ទំនង​មួយ​រវាង​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អុី​ន និង​សុខភាព​ផ្លូវចិត្ត​។ គេ​ធ្វើការ​កំណត់​ទៅ​លើ​ជំងឺផ្លូវចិត្ត​ដោយ​ផ្អែក​ទៅ​លើ​បញ្ហា​នៃ​ជាតិ​កាហ្វេ​អុី​ន ៤​យ៉ាងដូច​ជា​៖…

កាហ្វេ​ច្រើន​តែ​មាន​ជាតិ​កាហ្វេ​អុីន ហើយ​វា​ក៏​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​សារធាតុ​ជំរុញ​ដល់​ចំណង់​ចំណូល​ចិត្ត​របស់​ភេសជ្ជៈ​ជា​ច្រើន​ផង​ដែរ​។ តាម​ពិត​ទៅ ប្រជាជន​អា​មេ​រិ​ក​ប្រមាណ ៨៥​ភាគរយ គឺ​ញ៉ាំ​ជាតិ​កាហ្វេ​អុីន​ពី​កាហ្វេ​សឹងតែ​រាល់ថ្ងៃ​។ មាន​ទំនាក់ទំនង​មួយ​រវាង​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អុី​ន និង​សុខភាព​ផ្លូវចិត្ត​។ គេ​ធ្វើការ​កំណត់​ទៅ​លើ​ជំងឺផ្លូវចិត្ត​ដោយ​ផ្អែក​ទៅ​លើ​បញ្ហា​នៃ​ជាតិ​កាហ្វេ​អុី​ន ៤​យ៉ាងដូច​ជា​៖

-​ Caffeine Intoxication
– Caffeine Withdrawal
– Unspecified Caffeine-related Disorder
– Other Caffeine-induced Disorder (Anxiety Disorder, Sleep Disorder)

តាម​ការ​សិក្សា​បាន​បង្ហាញ​ថា កាហ្វេ​អុីន​នឹង​បង្កើន​ភាព​ប្រុង​ប្រយ័ត្ន​របស់​មនុស្ស​យើង​តាម​រយៈ​ការ​ទប់​ស្កាត់​សារធាតុ​គីមី​ក្នុង​ខួរក្បាល (Adenosine) ដែល​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​អស់កម្លាំង ខណៈ​ពេល​ដែល​​ធ្វើ​ឲ្យ​បញ្ចេញ​សារធាតុ Adrenalin ដែល​ត្រូវ​បាន​គេ​ដឹង​ថា ​បង្កើន​ថាមពល​ក្នុង​ខ្លួន ក្នុង​ពេល​តែ​មួយ​។ បើសិន​ចំនួន​ជាតិ​កាហ្វេ​អុី​ន​ខ្ពស់​គ្រប់គ្រាន់ ឥទ្ធិពល​របស់​វា​ក៏​ខ្លាំង​ជាង​មុន ដែល​ជា​ហេតុ​នាំ​ឲ្យ​កើតជា​អាកា​រៈ​ថប់​ៗ​ដោយសារ​តែ​ជាតិ​កាហ្វេ​អុីន​។

តាម​ការ​សិក្សា​មួយ​ទៀ​តៀ​បាន​សង្កេត​ឃើញ​ថា ការ​ញ៉ាំ​កាហ្វេ​អុី​ន​ច្រើន​ពេក​អាច​នាំ​ឲ្យ​មាន​អាកា​រៈ​ស្រដៀង​គ្នា​នឹង​ជំងឺ​ចិត្តសាស្ត្រ​ដូច​ជា ងងុយគេង និង​ថប់​អារម្មណ៍​ខុសធម្មតា បង្កើន​ភាព​គ្រោះថ្នាក់​ដល់​ខ្លួនឯង និង​អាកា​រៈ​ជំងឺ​ចិត្តសាស្ត្រ​តែ​ម្តង​។

បើ​យោង​ទៅ​តាម​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អា​មេ​រិ​កបាន​ឲ្យ​ដឹង​ថា ការ​ញ៉ាំ​ជាតិ​កាហ្វេ​អុី​ន ៤០០​មី​លី​ក្រាម​ក្នុង​មួយ​ថ្ងៃ​ដែល​ស្មើ​កាហ្វេ​ប្រហែល ៤​ពែង ជា​ធម្មតា​មិន​បង្ក​ជា​ឥទ្ធិពល​អវិជ្ជមាន ឬ​គ្រោះថ្នាក់​ដល់​មនុស្ស​ពេញវ័យ​ឡើយ​។ ប៉ុន្តែ​គេ​បាន​ប៉ាន់​ស្មានថា ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​រហូត​ដល់ ១២០០​មី​លី​ក្រាម​អាច​ធ្វើ​ឲ្យ​មានការ​ពុល​រហូត​ដល់​ប្រកាច់​បាន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ