ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាមិត្ត​ចិន ៖ ការ​ទាមទារ​របស់​អា​មេ​រិ​ក​ដូច​ជា​បំពាន​អធិបតេយ្យភាព​សេដ្ឋ​កិច្ច​ពេក

4 ឆ្នាំ មុន

បេ​កាំ​ង​៖ ភ្នាក់ងារ​សារព័ត៌មាន Xinhua របស់​ប្រទេស​ចិន បាន​រាយការណ៍​មក​កាលពី​ថ្ងៃ​សៅរ៍ ថា​សហរដ្ឋអាមេរិក​បាន​ប្រាប់​ដល់​ប្រទេស​ចិន​ឲ្យ​កាត់​បន្ថយ​ការ​លូតលាស់​ក្រុមហ៊ុន​រដ្ឋ​របស់​ខ្លួន​ដោយ​ប្រទេស​ចិន​និយាយ​ថា ជា​ការ​ទាមទារ​ដែល​ប្រៀប​បាន​នឹង​ការ​បំពាន​លើ​អធិបតេយ្យភាព​សេដ្ឋកិច្ច​របស់​ខ្លួន ។ ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​បាន​កើនឡើង​យ៉ាង​លឿន​កាលពី​ដើមខែ​នេះ​បន្ទាប់​ពី​រដ្ឋាភិបាល​លោក​ប្រធានាធិបតី…

បេ​កាំ​ង​៖ ភ្នាក់ងារ​សារព័ត៌មាន Xinhua របស់​ប្រទេស​ចិន បាន​រាយការណ៍​មក​កាលពី​ថ្ងៃ​សៅរ៍ ថា​សហរដ្ឋអាមេរិក​បាន​ប្រាប់​ដល់​ប្រទេស​ចិន​ឲ្យ​កាត់​បន្ថយ​ការ​លូតលាស់​ក្រុមហ៊ុន​រដ្ឋ​របស់​ខ្លួន​ដោយ​ប្រទេស​ចិន​និយាយ​ថា ជា​ការ​ទាមទារ​ដែល​ប្រៀប​បាន​នឹង​ការ​បំពាន​លើ​អធិបតេយ្យភាព​សេដ្ឋកិច្ច​របស់​ខ្លួន ។

ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​បាន​កើនឡើង​យ៉ាង​លឿន​កាលពី​ដើមខែ​នេះ​បន្ទាប់​ពី​រដ្ឋាភិបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) ចោទប្រកាន់​ដល់​ប្រទេស​ចិន​ថា បាន​លេប​ពាក្យ​សម្តី​ទាក់ទិន​នឹង​ការ​ធ្វើ​កំណែទម្រង់​រចនាសម្ព័ន្ធ​សកម្មភាព​ពាណិជ្ជកម្ម​របស់​ខ្លួន ។ បន្ទាប់​ពី​នោះ សហរដ្ឋអាមេរិក​បាន​ដាក់​ពន្ធ​២៥%​បន្ថែម​លើ​ផលិតផល​ចិន​ប្រមាណ​២០០​ប៊ី​លាន​ដុល្លារ​ដែល​បង្ក​ឲ្យ​ប្រទេស​ចិន​ឆ្លើយ​តប​ដោយ​ដាក់​ពន្ធ​លើ​ផលិតផល​អា​មេ​រិ​ក​វិញ ។

ខណៈ​ដែល​ការ​ចរចា​ពាណិជ្ជកម្ម​ត្រូវ​បាន​ផ្អាក ភាគី​ទាំង​ពី​ប្រៀប​ដូច​ជា​កាន់តែ​ឃ្លាតឆ្ងាយ​ពី​គ្នា ។ ប្រទេស​ចិន​បាន​បដិសេធ​ថា ពួក​គេ​មិន​បាន​លេប​ពាក្យ​សម្តី​ទេ ប៉ុន្តែ​បាន​បញ្ជាក់​សា​ជា​ថ្មី​ថា ពួក​គេ​នឹង​មិន​លះបង់​លើ​បញ្ហា​ដែល​ទាក់ទិន​នឹង​គោលការណ៍​ឡើយ​ដើម្បី​ការពារ​អត្ថប្រយោជន៍​សំខាន់​ៗ ។

ភ្នាក់ងារ​សារព័ត៌មាន Xinhua បាន​បន្ត​ថា «​នៅ​តុ​ចរចា រដ្ឋាភិបាល​អា​មេ​រិ​កបាន​លើក​ឡើង​ពី​ការ​ទាមទារ​ដ៏​ឆ្មើងឆ្មៃ​មួយ​ចំនួន​ទៅ​កាន់​ប្រទេស​ចិន ដែល​រួម​មាន​ទប់ស្កាត់​ការ​លូតលាស់​ក្រុមហ៊ុន​រដ្ឋ​ជាដើម​»​។

អ្នកវិភាគ និង​ក្រុម​ពាណិជ្ជករ​បាន​និយាយ​ថា ក្រុមហ៊ុន​រដ្ឋ​ក្នុង​ប្រទេស​ចិន​មិន​ត្រឹមតែ​ទទួល​បាន​ឧបត្ថម្ភ​ធន​ពី​រដ្ឋាភិបាល​ទេ​តែ​ក៏​ទទួល​បាន​អត្ថប្រយោជន៍​ដទៃ​ដូច​ជា​ការ​ធានា​សម្រាប់​កម្ចី​ប្រាក់ និង​ទទួល​បាន​អត្រា​ការ​ប្រាក់​ទាប​សម្រាប់​កម្ចី​ធនាគារ​ថែម​ទ​ផត ។

Xinhua បាន​បន្ថែម​ថា​វា​លើស​ព្រំដែន​នៃ​ការ​ចរចា​ពាណិជ្ជកម្ម និង​បាន​ប៉ះពាល់​ដល់​មូលដ្ឋាន​ប្រព័ន្ធ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន និង​បង្ហាញ​ថា​នៅ​ក្រោយ​សង្គ្រាម​ពាណិជ្ជកម្ម​នេះ សហរដ្ឋ​អាមេរិក​កំពុង​តែ​ព្យាយាម​រំលោភ​បំពាន​អធិបតេយ្យភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន និង​ប​ង្កំ​ឲ្យ​ប្រទេស​ចិន​បង្ក​ការ​ប៉ះពាល់​ដល់​អត្ថប្រយោជន៍​សំខាន់​ៗ​របស់​ខ្លួន ។

Xinhua បាន​បន្ត​ទៀត​ថា សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់​ដោយ​មិន​មាន​ភស្តុ​តាង​បញ្ជាក់​ដូច​ជា​ថា​ប្រទេស​ចិន​បា​នប​ង្កំ​ឲ្យ​មានការ​ផ្ទេរ​បច្ចេកវិទ្យា​ពី​ក្រុមហ៊ុន​បរទេស​ប្រសិនបើ​ចង់​ធ្វើ​អាជីវកម្ម​ក្នុង​ប្រទេស​ចិន​ផង​ដែរ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ