ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​បរិភោគ​អាហារ​ធ្វើ​ឱ្យ​ថ្លើម​ធ្វើទុក្ខ

4 ឆ្នាំ មុន

ថ្លើម​គឺជា​សរីរាង្គ​ដ៏​សំខាន់​បំផុត​ក្នុង​រាង​កាយ​។ វា​មាន​នាទី​ផលិត​ទឹកប្រមាត់ ច្រោះ​ជាតិពុល បង្កើត​ប្រូតេអ៊ីន កាបូ​អ៊ី​ដ្រា​ត វីតាមីន និង​ជាតិ​រ៉ែ​ជាដើម ។ ប៉ុន្តែ តើ​អ្នកមាន​ដឹង​ទេ​ថា​តើ​ខ្លួនឯង​កំពុង​តែ​ថែរក្សា​វា​បាន​យ៉ាង​ល្អ​ដែរ​ទេ…

ថ្លើម​គឺជា​សរីរាង្គ​ដ៏​សំខាន់​បំផុត​ក្នុង​រាង​កាយ​។ វា​មាន​នាទី​ផលិត​ទឹកប្រមាត់ ច្រោះ​ជាតិពុល បង្កើត​ប្រូតេអ៊ីន កាបូ​អ៊ី​ដ្រា​ត វីតាមីន និង​ជាតិ​រ៉ែ​ជាដើម ។ ប៉ុន្តែ តើ​អ្នកមាន​ដឹង​ទេ​ថា​តើ​ខ្លួនឯង​កំពុង​តែ​ថែរក្សា​វា​បាន​យ៉ាង​ល្អ​ដែរ​ទេ ? ពេល​ខ្លះ បើ​អ្នក​មិន​មានការ​យល់​ដឹង​ច្រើន​ទេ អ្នក​ក៏​នឹង​បង្កើត​បានជា​ទម្លាប់​ជា​ច្រើន​ដែល​ផ្តល់​ហានិភ័យ​ដល់​សុខភាព​រាង​កាយ​ដែរ ។ អុីចឹង សូម​ពិនិត្យ​ទៅ​លើ​ទម្លាប់​គ្រោះថ្នាក់​មួយ​ចំនួន​ខាងក្រោម​នេះ​ដែល​វា​អាច​បង្ក​ជា​ទុក្ខទោស​ដល់​ថ្លើម​អ្នក​បាន​៖

១-ញ៉ាំ​គ្រឿង​ស្រវឹង ច្រើន​ៗ ៖ ការ​ញ៉ាំ​គ្រឿង​ស្រវឹង ច្រើន​ៗ​គឺជា​មូលហេតុ​ដ៏​ចំបង​មួយ​នៃ​ការ​ខូច​ថ្លើម ព្រោះ​វា​នឹង​ទៅ​កាត់​បន្ថយ​សមត្ថភាព​ច្រោះ​ជាតិពុល​ពី​ក្នុង​រាង​កាយ​។ ដូច្នេះ​កាលណា​រាង​កាយ​មាន​ជាតិពុល​កាន់តែ​ច្រើន វា​នឹង​បង្ក​ជា​ការ​រលាក ហើយ​កើត​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ទៀត​។ នៅ​ពេល​ថ្លើម​បំបែក ឬ​ច្រោះ​គ្រឿង​ស្រវឹង ប្រតិកម្ម​គីមី​អាច​នឹង​បំផ្លាញ​កោសិកា​ថ្លើម ហើយ​រយៈពេល យូរ​ៗ​ទៅ ការ​ខូចខាត​នឹង​មាន​ជា​និរន្តរ៍​រហូត​ក្លាយទៅជា​ជំងឺ​ក្រិន​ថ្លើម ដែល​ថ្លើម​លែង​មានមុខ​ងារ​របស់​វា​ទៀត​ហើយ​។

២-ញ៉ាំ​ប្រៃ​ពេក ៖ អ្នកជំនាញ​បាន​ណែនាំ​ថា ការ​ញ៉ាំ​ប្រៃ​មិន​គួរ​ណា​ច្រើន​ជាង ២០០០​ទៅ​២៤០០​មី​លី​ក្រាម​ក្នុង​មួយ​ថ្ងៃ​ឡើយ ។ ប៉ុន្តែ​មនុស្ស​យើង​បែរជា​ញ៉ាំ​ច្រើន​ជាង​នេះ​រហូត​ដល់​៥០០០ ទៅ​១០០០០​មី​ល្លី​ក្រាម​ក្នុង​មួយ​ថ្ងៃ ដោយសារ​តែ​អាហារ​មាន​ជាតិ​ប្រៃ និង​ប្រើ​ជាតិ​ប្រៃ​ដើម្បី​រក្សា​គុណភាព​រក្សា​បាន​យូរ ។ យ៉ាងណាមិញ បើសិនជា​ញ៉ាំ​ប្រៃ​បែប​នេះ វា​អាច​បណ្តាល​ឲ្យ​មានការ​រលាក​ក្នុង​ពោះ និង​ហើម ហើយ​ថ្លើម​ក៏​ត្រូវការ​ធ្វើ​ការងារ​ច្រើន​ជាង​ធម្មតា​ទៀត​ដែរ ។

៣-ញ៉ាំ​អាហារ​កៃ​ឆ្នៃ​ច្រើន​ពេក ៖ កាលណា​ខ្លាញ់​ស្រាប់តែ​រុំ​លើ​ថ្លើម​ច្រើន គឺ​បណ្តាល​មក​ពី​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ផ្អែម​ច្រើន ដូច្នេះ​ថ្ងៃក្រោយ​នឹង​ទៅ​ជា​ជំងឺ​ក្រិន​ថ្លើម​បាន ។ សម្រាប់​ជាតិ​ស្ករ​ធម្មជាតិ​ក្នុង​បន្លែ និង​ផ្លែ​ឈើ​គឺ​មិន​ចោទ​ជា​បញ្ហា​ទេ ប៉ុន្តែ​បើសិនជា​អាហារ​ច្នៃ​និង​អាហារ​មាន​ជាតិ​ស្ករ​សិប្បនិមិត្ត​វិញ វា​នឹង​ធ្វើ​ឲ្យ​មាន​បញ្ហា​បែប​នេះ​បាន​។

៤-មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក ៖ ការ​តម​អាហារ​ពេល​ព្រឹក​គឺជា​គ្រោះ​មួយ​សម្រាប់​សុខភាព ។ ការ​ធ្វើ​បែប​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​រយៈពេល​យូរ​ទៅ​វិញ​ទេ ។ ដូច្នេះ​អ្នក​ទំនងជា​ដឹង​ស្រាប់​ហើយ​ថា ការ​ឡើង​ទម្ងន់​មិនមែន​ជា​រឿង​ល្អ​ចំពោះ​ថ្លើម​ឡើយ​(​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ