ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​ទាន​ត្រី​ម្តង​​ក្នុង​1សប្តាហ៍​​ជួយ​ឱ្យ​ស្ត្រី​វ័យ​ក្មេង​កាត់​បន្ថយ​​ជំងឺ​គាំង​បេះដូង​

10 ឆ្នាំ មុន

អ្នក​វិទ្យា​សាស្ត្រ​ប្រ​ទេស​ដា​ណឺ​ម៉ាក​បាន​លើក​ឡើង​ថា បណ្តា​ស្ត្រី​វ័យ​ក្មេង​ដែល​ទទួល​ទាន​ត្រី​ជា​ប្រ​ចាំ​រៀង​រាល់​សប្តាហ៍​ មាន​ភាគ​រយ​កើត​ជំ​ងឺ​បេះ​ដូង​តិច​តួច​បំផុត​ ។ ការ​សិក្សា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​​វិទ្យាសាស្ត្រ​របស់​ប្រទេស​នេះ​​បាន​រក​ឃើញ​ថា ទទួល​ទាន​របប​អាហារ​ដែល​សម្បូ​រ​​ដោយ​ត្រី​អាច​កាត់​បន្ថយ​ការ​គាំ​ង​បេះ​ដូង​ ព្រម​ទាំង​ជំ​ងឺ​ដាច់​សរសៃ​ឈាម​ខួរ​​ក្បាល​បាន​៩០​ភាគ​រយ ។

តាម​ការ​សិក្សា​ពិ​​សោធន៍​លើ​បុ​រស​លើក​មុន​ៗ​បញ្ជាក់​ថា អត្ថ​ប្រយោជន៍​របស់​ត្រី​ចំពោះ​សុខ​ភាព​មនុស្ស​កើត​ឡើង​ក៏​ព្រោះ​តែ​វា​មាន​អា​ស៊ីដ​ខ្លាញ​់អូ​មេហ្គា​-៣​។ សារ​ធាតុ​នេះ​មាន​​ច្រើន​​នៅ​ក្នុង​ត្រី​សូ​ម៉ុង ត្រី​ស្បៃ​កា ​និង​ត្រី​សា​ឌីន​ ។​

អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​វេជ្ជ​បណ្ឌិត Marin Strom មក​ពី​វិទ្យា​ស្ថាន​ផ្នែក​ស្រាវ​ជ្រាវ ​Statens Serum Institut របស់​ដា​ណឺម៉ាក​​ថ្លែង​និយាយ​ថា​៖ «ការ​សិក្សា​របស់​យើង​បង្ហាញ​ថា បណ្តា​ស្ត្រី​វ័យ​ក្មេង​ដែល​ទទួល​ទាន​ត្រី​គឺ​ពិត​ជា​មាន​សារៈ​សំខាន់​ចំពោះ​សុខ​ភាព​ជា​ទូ​ទៅ​»។ ​សូម​បញ្ជាក់​ថា ការ​សិក្សា​លើក​នេះ​បាន​ពិសោធ​លើ​ស្ត្រី​៤៩.០០០​នាក់​អាយុ​ចាប់​ពី​១៥​ទៅ​៤៩​ឆ្នាំ​ដោយ​ចំ​ណាយ​ពេល​អស់​៨​ឆ្នាំ​ ។

​វេជ្ជ​បណ្ឌិត Marin Strom បានបញ្ជាក់​ទៀត​ថា​៖ «វា​ជា​ការ​សិក្សា​លើក​ដំបូង​ដែល​បាន​ផ្តោត​ជា​សំ​ខាន់​ទៅ​លើ​ស្ត្រី​។ ថ្វី​បើ​យើង​បាន​រក​ឃើញ​ពី​ផល​ប្រយោជន៍​ទប់​ទល់​នឹង​ជំ​ងឺ​បេះ​ដូង​ក្នុង​កម្រិត​របបអា​ហារ​មធ្យម​ ប៉ុន្តែ​ក្នុង​កម្រិត​ខ្ពស់​ជាង​នេះ​ប្រហែល​ជា​អាច​នាំ​មក​នូវ​ផល​ប្រយោជន៍​​បន្ថែម​ទៀតផងដែរ​​»។  តាម​រយ​ៈលទ្ធផល​​រក​ឃើញ​នៅ​ពេល​នេះ​ ក្រុម​ស្រាវ​ជ្រាវ​សង្ឃឹម​ថា នឹង​ជួយ​លើក​ទឹក​ចិត្ត​ដល់​មនុស្ស​ក្មេង​ៗ​ងាក​មក​ទទួល​ទាន​ត្រី​កាន់​តែ​ច្រើន​ឡើង​ ៕