ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ចប្រជុំ​ចូល​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី​៧៥ របស់ UN-ESCAP

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តប​តាម​ការ​អញ្ជើញ​របស់​អង្គការសហប្រជាជាតិ​សម្តេច តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋ​ម​ន្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី​៧៥ របស់​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម​អង្គការសហប្រជាជាតិ សម្រាប់​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក (…

រាជធានី​ភ្នំពេញ ៖ តប​តាម​ការ​អញ្ជើញ​របស់​អង្គការសហប្រជាជាតិ​សម្តេច តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋ​ម​ន្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី​៧៥ របស់​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម​អង្គការសហប្រជាជាតិ សម្រាប់​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក ( UN-ESCAP) ។

សម្តេច​តេ​ជោ​បាន​ចាក​ចេញពី​បា​តុ​ប្រទេស នា​ព្រឹក​ថ្ងៃ​ទី​២៧ ឧសភា តាម​ជើង​យន្តហោះ​ពិសេស​របស់​កម្ពុជា​ដោយ​មានការ​អញ្ជើញ​ជូន​ដំណើរ​ពី​មន្ត្រីជាន់ខ្ពស់​ជា​ច្រើន​រូប ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា តំណាង​អង្គការសហប្រជាជាតិ​ក៏​បាន​អញ្ជើញសម្តេច​តេ​ជោ ហ៊ុន​សែន ថ្លែង​សុន្ទរកថា​គន្លឹះ​ក្នុង​សន្និបាត​ប្រចាំ​ឆាំ​លើក​ទី​៧៥ របស់​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម​នៅ​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៩ នៅ​ក្នុង​ប្រទេស​ថៃ​នេះ​ផង ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ទៅ​កាន់​ទីក្រុង​បាងកក​ព្រះរាជាណាចក្រ​ថៃ នៅ​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៩ ដើម្បី​ចូលរួម​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី​៧៥ របស់​គណៈ កម្ម​ការ​សេដ្ឋកិច្ច និង​សង្គម​អង្គការសហប្រជាជាតិ សម្រាប់​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​( UN-ESCAP) ក្រោម​មូលបទ «​ការ​ផ្តល់​សិទ្ធិ​អំណាច​ជូន​ប្រជាជន និង​ការ​ធានា​នូវ​បរិ​យា​ប័ន្ន​ភាព និង​សមភាព​» តប​តាម​ការ​អញ្ជើញ​របស់​លោកស្រី អា​មី​ដា សាល​ស៊ី​អា​ហ៍ អា​លី​សចា​បា​ណា (Armida Salsiah Alisjahbana) អគ្គលេខាធិការ​រង​អង្គការសហប្រជាជាតិ និង​ជា​លេខាធិការ​ប្រតិបត្តិ​របស់ UN-ESCAP ។

ប្រភព​បាន​បន្ត​ថា ដោយ​ទទួលស្គាល់​នូវ​សមិទ្ធផល​ដ៏​ធំធេង​ដែល​កម្ពុជា​សម្រេច​បាន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម (UN-ESCAP)​បាន​គោរព​អញ្ជើញ សម្តេច​តេ​ជោ នាយក រដ្ឋមន្ត្រី ថ្លែង​សុន្ទរកថា គន្លឹះ​នៅ​ក្នុង​ពិធី​បើក​សន្និបាត​ដោយ​ផ្តោត​ជា​សំខាន់​ទៅ​លើ​បទ​ពិសោធន៍​របស់​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ដែល​បាន​លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាជន​កម្ពុជា​គ្រប់​រូប ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ