ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាត់​ប្រាណ​ច្រើន​ជាង ​14ម៉ោង​ក្នុង​មួយ​សប្តាហ៍​​ផ្តល់​ផល​អា​ក្រក់​ដល់​សុខ​ភាព​

10 ឆ្នាំ មុន

យោង​តាម​ក្រុម​ស្រាវ​ជ្រាវ​របស់​ប្រ​ទេស​ស្វ៊ីស​ឱ្យ​ដឹង​ថា ការ​ធ្វើ​លំហាត់​ប្រាណ​ច្រើនពេក ​រហូត​ដល់​ជាង​១៤​ម៉ោង​ក្នុង​មួយ​សប្តាហ៍​អាច​​ផ្តល់​ផល​អា​ក្រក់​ដល់​សុខ​ភាព​ច្រើន​ជាង​ផល​ល្អ​ពោល​គឺ​ស្មើ​នឹង​អ្នកដែល​មិន​បាន​ហាត់​ប្រាណ ។ ខណៈ​ដែល​ការលេង​កីឡា​កាន់តែ​ច្រើន ជា​ទូទៅ​គឺ​មាន​ផល​វិជ្ជមានទៅ​លើ​សុខុមាល​ភាព ​ផ្លូវចិត្តនិង​ផ្លូវ​កាយ អ្នកស្រាវជ្រាវបាន​រក​ឃើញ​ថា​ អត្ថប្រយោជន៍​ទាំង​នេះ​បា​ន​​ចាប់ផ្តើម​ថយ​ចុះ​​មក​វិញ​បន្ទាប់​​ពី​​ចំណុច​ចាប់ផ្តើម​ជាក់លាក់​មួយ ។

ការ​ពិ​និត្យ​តាម​ដាន​មនុស្ស​អា​យុ​ពី​១៦​ដល់​២០​ឆ្នាំ​ជាង​១.២០០​នាក់​​រយៈ​ពេល​១ឆ្នាំ​បង្ហាញ​ថា ៥​ភាគ​រយ​ក្នុង​ចំណោម​អ្នក​ដែល​​ហាត់​ប្រាណ​លើស​ពី​១៤​ម៉ោង​ក្នុង​មួយ​សប្តាហ៍​​ងាយ​នឹង​ធ្វើ​ឱ្យ​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​ ខណៈ​ក្រុម​ដែល​ហាត់​ប្រាណ​យ៉ាង​ច្រើន​បំ​ផុត​១៤​ម៉ោង​ឬ​តិច​ជាង​នេះ​ក្នុង​មួយ​សប្តាហ៍​ផ្តល់​ផល​ល្អ​ដល់​សុខ​ភាព​មាន​ដូចជា កាត់​បន្ថយ​កម្រិតតាន​តឹង​ក្នុង​ចិត្ត​ និង​បង្កើន​ថាម​ពល​ខួរ​ក្បាល​ ។ល។ មាន​ការ​ពន្យល់​ថា ហាត់​ប្រាណ​ច្រើន​ជ្រុល​អាច​បណ្តាល​ឱ្យ​សាច់​ដុំ​ ឬ​ផ្នែក​ខ្លះ​នៃ​រាង​កាយ​រង​នូវ​ការរលាក​និង​របួស​ហើយ​បន្ទាប់​មក​ធ្វើ​ឱ្យ​សុខ​ភាព​ផ្លូវ​ចិត្ត​ធ្លាក់​ចុះ​ផងដែរ ។

ក្រុម​ស្រាវ​ជ្រាវ​បាននិយាយថា ​បើ​ទោះ​ជា​លទ្ធ​ផល​មិន​បង្ហាញ​ជា​ចាំបាច់​ថា ការ​ធ្វើ​លំហាត់ប្រាណ​លើសបណ្តាលឱ្យ​សុខុមាលភាព ចុះ​​ទាបក្តី​ ប៉ុន្តែ​វា​​​បាន​បង្ហាញ​ថា​ កម្រិត​ខ្ពស់​នៃ ការ​ធ្វើ​លំ​ហាត់​ប្រាណ​អាចបណ្តាល​​ឱ្យមាន​ការ​​រលាក បង្កអន្ត​រាយ​ដល់​សុខភាព​​ផ្លូវ​ កាយន​ិង​ផ្លូវ​ចិត្ត ។ ​ពួកគេបានបន្ត​ថា៖​ «​ យើង​បាន​រ​ក​ឃើញ​ថា​ ការ​អនុវត្ត​កីឡា​ជាក់​ស្តែង​បាន​បញ្ឈប់​កត្តា​ការ​​ពារ​និង​បាន​ក្លាយ​ជា​កត្តាហានិភ័យ​​ដ៏​ផុយ​ស្រួយ​​មួយ​​សម្រាប់​អ្នក​ដែល​មាន​សុខ​ភាព​មិន​សូវ​ល្អ​ហើយ​ខំ​​​ហាត់​ប្រាណ​ច្រើន​ជាង​២​ម៉ោង​ក្នុង​មួយ​ថ្ងៃ ​។ លទ្ធផល​លើក​នេះ​ក៏​បាន​គូសបញ្ជាក់​ពី​សារៈ​​ស​ំ​ខាន់​​សម្រាប់​គ្រូ​ពេទ្យ​ផងដែរ​ក្នុង​ការ​ថែទាំ​ ក៏​ដូច​ជា​ឱ្យ​ដំ​បូន្មាន​ដល់​អ្នក​ជំ​ងឺ»៕