ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ថា Neymar ឬ Mbappe សុទ្ធតែ​ជា​កីឡាករ​ដែល Real Madrid អត់​ទិញមិនបាន

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បានឱ្យ​ដឹង​ថា Real Madrid មានឱកាស​ដ៏​ល្អ​អស្ចារ្យ​ក្នុង​ការ​ទិញ​យក​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ទាំង​ពីរ​នាក់​ដែល​ក្លិប​នេះ​ខំប្រឹង​អ​ន្ទោ​ង​តាម​ហៅ​ជា​ច្រើន​ឆ្នាំ ។ ទាំង Neymar និង…

តាម​ប្រភព​ព័ត៌មាន Marca បានឱ្យ​ដឹង​ថា Real Madrid មានឱកាស​ដ៏​ល្អ​អស្ចារ្យ​ក្នុង​ការ​ទិញ​យក​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ទាំង​ពីរ​នាក់​ដែល​ក្លិប​នេះ​ខំប្រឹង​អ​ន្ទោ​ង​តាម​ហៅ​ជា​ច្រើន​ឆ្នាំ ។

ទាំង Neymar និង Kylian Mbappe សុទ្ធតែ​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មិន​ជាក់លាក់​នៅ PSG ខណៈ​ដែល​ក្លិប​អធិរាជ​ស Real Madrid មិន​ព្រមឱ្យ​ឱកាស​នេះ​កន្លង​ផុត​ទៅ​ទេ ។ នាយក​ក្លិប Real Madrid លោក Florentino Perez ដឹង​ច្បាស់​ថា ការ​ទិញ​បាន​កីឡាករ​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​នេះ គឺជា​ជ័យជម្នះ​មួយ​យ៉ាង​ធំ​សម្រាប់​ក្លិប​របស់​លោក ។

Luka Jovic, Rodrygo, Militao, Farland Mendy និង Paul Pogba មិន​អាច​បំពេញ​ការ​រំពឹង​ទុក​របស់​អ្នកគាំទ្រ Real Madrid បាន​ទេ ។ សូ​ម្បី​តែ Eden Hazard ក៏​មិន​អាច​ផង ថ្វីបើ​គេ​គឺជា​កីឡាករ​ល្អ តែ​គេ​មិន​អាច​ប្រៀប​បាន​ទៅ​នឹង Leo Messi សម្រាប់ Barcelona ឬ Cristiano Ronaldo សម្រាប់ Juventus ឬ Mbappe និង Neymar សម្រាប់ PSG ឡើយ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា អ្វី​ដែល​ធ្វើ​ឱ្យ​កីឡាករ​ខ្លាំង​ៗ​ទាំង​ពីរ​នាក់​នេះ​មិន​ចង់​នៅ PSG គឺ​មក​ពី «​ភ្នំ​មួយ​មិន​អាច​មាន​ខ្លា​ពីរ​បាន​ទេ​» ។ ពោល​គឺ​ត្រូវ​មាន​ម្នាក់​ដើរទៅ​កាន់​ភ្នំ​មួយ​ផ្សេង​ទៀត ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ