ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​បុរស​ម្នាក់ ក្រោយ​រថយន្ត​ធុនធំពន្លះជាមួយ​ស៊េរីទំនើបលើផ្លូវជាតិលេខ​៤

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ឡិច​ស៊ី​ស RX300 ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​អ្នកបើកបរ​រថយន្ត​ធុន​ធំ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូ​ម្រ៉ែ​ត​លេខ ១៦១-១៦២ ស្ថិត​នៅ​ភូមិ​តា​នៃ…

ខេត្ត​ព្រះ​សីហ​នុ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ឡិច​ស៊ី​ស RX300 ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​អ្នកបើកបរ​រថយន្ត​ធុន​ធំ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូ​ម្រ៉ែ​ត​លេខ ១៦១-១៦២ ស្ថិត​នៅ​ភូមិ​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៧ ឧសភា ២០១៩​។

លោក​វរសេនីយ៍ទោ ហួ យ៉ៃ អធិការ​នគរបាល​ស្រុក បានអោយ​ដឹង​ថា ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AZ-០៧៩៥ បើកបរ​ដោយ ឈ្មោះ វង់ នាង​សិន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​ជនជាតិ​ចិន មាន​ទីលំនៅ​ក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ប៊ុ​ន ម៉ា​ប់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ រាជ​នី​ភ្នំពេញ ។

ចំណែក​ភាគី​ខាង​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ម៉ាក FREIGHTER ពណ៌​ត្រួយ​ចេក​លា​យស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣C-៧៣៥៤ បើកបរ​ដោយ​ឈ្មោះ ឈុ​ន បូ​រ៉ា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តែ​ប៉ែ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ យិ​ន នី​តា ភេទ​ស្រី អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី ។

លោក​អធិការ​នគរបាល​ស្រុក បានអោយ​ដឹង​បន្ត​ថា មុន​ពេល​កើតហេតុ រថយន្ត​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់ ម៉ាក​ឡិច​ស៊ី​ស RX300 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ លុះ​មក​ដល់​ចំណុច​ខាងលើ បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ ស្រប​​ពេល​នោះ​ស្រាប់តែ​មាន​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ទៀត​ជិះ​គ្នា​២​នាក់ ម៉ាក FREIGHTER ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​ក៏​បាន​បុក​គ្នា​តែ​ម្តង បណ្ដាល​ឲ្យ​អ្នកបើកបរ​រថយន្ត​ធុន​ធំ​ម៉ាក FREIGHTER ស្លាប់​នៅ​កន្លែង​កើតហេតុ ។

ក្រោយ​កើតហេតុ សព​ជន​រង​គ្រោះ​កំពុង​រង់ចាំ​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​រថយន្ត​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ស្ទូច​យក​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ