ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ព្រេ​ម​ទិន​ស៊ូ​ឡាណ​ន់​ ទទួល​មរណ​ភាពហើយ​

4 ឆ្នាំ មុន

ប្រទេស​ថៃ ៖ យោង​តាម​សារព័ត៌មាន​ថៃ​ថា លោក​ព្រេ​ម​ទី​ន​ស៊ូ​ឡាណ​ន់ ប្រធាន​ក្រុមប្រឹក្សា​ឯកជន​របស់​ព្រះមហាក្សត្រ​ថៃ បាន​ទទួលមរណភាព​ហើយ​នា​ព្រឹក​ថ្ងៃ​ទី​២៦​ឧសភា ក្នុង​ជន្មាយុ​៩៥​ឆ្នាំ​។ លោក​ព្រេ​ម​ទិន​ស៊ូ​ឡា​ណា​ន់ ជា​អតីត​នាយក​រដ្ឋមន្ត្រី ហើយ​លោក​ជា​អ្នក​ចាត់ចែង​កិច្ចការ…

ប្រទេស​ថៃ ៖ យោង​តាម​សារព័ត៌មាន​ថៃ​ថា លោក​ព្រេ​ម​ទី​ន​ស៊ូ​ឡាណ​ន់ ប្រធាន​ក្រុមប្រឹក្សា​ឯកជន​របស់​ព្រះមហាក្សត្រ​ថៃ បាន​ទទួលមរណភាព​ហើយ​នា​ព្រឹក​ថ្ងៃ​ទី​២៦​ឧសភា ក្នុង​ជន្មាយុ​៩៥​ឆ្នាំ​។

លោក​ព្រេ​ម​ទិន​ស៊ូ​ឡា​ណា​ន់ ជា​អតីត​នាយក​រដ្ឋមន្ត្រី ហើយ​លោក​ជា​អ្នក​ចាត់ចែង​កិច្ចការ ក្រោយ​ពី​ព្រះមហាក្សត្រ​ភូមី​បុល​អា​ឌុ​ល​យ៉ា​ដេ​ត​ចូល​ព្រះ​ទិវង្គត រហូត​ដល់​ការ​ឡើង​គ្រងរាជ្យ​របស់​ព្រះ​បុត្រា ព្រះ​មហា​វ៉ា​ជី​រ៉ា​ឡុ​ង​កន​។

លោក​ជា​អ្នក​ដើរតួ​នាទី​គន្លឹះ​ក្នុង​នយោបាយ​ថៃ ចាប់តាំងពី​ដំណាច់​ទស​វត្ស​ឆ្នាំ​១៩៧០​មក​។ ជា​អ្នក​អភិរក្សនិយម​បំផុត លោក​ជា​អ្នក​នៅ​ពីក្រោយ​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​ជា​ច្រើន ពិសេស​រដ្ឋប្រហារ​ឆ្នាំ​២០០៦ កម្ចាត់​នាយក​រដ្ឋមន្ត្រី​មាន​ប្រជាប្រិយភាព​បំផុត លោក​ថា​ក់ស៊ីន​ស៊ី​ណា​វ៉ា​ត្រា​។

លោក​ឡើងជា​ប្រធាន​ទីប្រឹក្សា​ឯកជន​របស់​ព្រះមហាក្សត្រ​ក្នុង​ឆ្នាំ​១៩៩៨ ហើយ​បាន​ប្រើ​ឥទ្ធិពល​របស់​លោក ក្នុង​ការ​ជ្រើសតាំង​បណ្ដា​មនុស្ស​របស់​លោក ឲ្យ​កាន់​តំណែង​មេទ័ព​ថៃ​សំខាន់​ៗ​។ លោក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ប្រមុខ​នៃ​ក្រុម​អាមាត្យ​ថៃ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ