ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យាយាម​ធ្វើ​ប៉ុន្មាន​ចំណុច​នេះ បើ​មិន​ចង់​កើត​មហារីក​សុដន់

4 ឆ្នាំ មុន

ជំងឺមហារីក​សុដន់​គឺជា​ជំងឺ​ដែល​កើត​មាន​ជា​ញឹកញាប់ ហើយ​ក៏​កើតឡើង​លើ​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី ៨​នាក់​ផង​ដែរ ប៉ុន្តែ​វា​មាន​វិធី​ច្រើន​ណាស់​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ប្រភេទ​នេះ​។ ខាងក្រោម​នេះ​ខ្ញុំ​សូម​ណែណាំ​អំពី​របៀប​រស់នៅ​មួយ​ចំនួន​ដែល​ស្ត្រី​គ្រប់​រូប​គប្បី​ព្យាយាម​ធ្វើ​ឲ្យ​បាន​បើសិនជា​មិន​ចង់​កើត​ជំងឺមហារីក​សុដន់​ទេ​។ ១-បង្កើន​ការ​ហាត់ប្រាណ ៖ ចូរ​ធ្វើ​លំ​ហាត់ប្រាណ​ប្រភេទ​អ៊ែ​រ៉ូ​បិ​ក​យ៉ាង​ហោច​ណាស់ ៤​ម៉ោង​ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍ ព្រោះ​វា​អាច​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​មហារីក​សុដន់​បាន​។…

ជំងឺមហារីក​សុដន់​គឺជា​ជំងឺ​ដែល​កើត​មាន​ជា​ញឹកញាប់ ហើយ​ក៏​កើតឡើង​លើ​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី ៨​នាក់​ផង​ដែរ ប៉ុន្តែ​វា​មាន​វិធី​ច្រើន​ណាស់​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ប្រភេទ​នេះ​។ ខាងក្រោម​នេះ​ខ្ញុំ​សូម​ណែណាំ​អំពី​របៀប​រស់នៅ​មួយ​ចំនួន​ដែល​ស្ត្រី​គ្រប់​រូប​គប្បី​ព្យាយាម​ធ្វើ​ឲ្យ​បាន​បើសិនជា​មិន​ចង់​កើត​ជំងឺមហារីក​សុដន់​ទេ​។

១-បង្កើន​ការ​ហាត់ប្រាណ ៖ ចូរ​ធ្វើ​លំ​ហាត់ប្រាណ​ប្រភេទ​អ៊ែ​រ៉ូ​បិ​ក​យ៉ាង​ហោច​ណាស់ ៤​ម៉ោង​ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍ ព្រោះ​វា​អាច​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​មហារីក​សុដន់​បាន​។ លំ​ហាត់ប្រាណ​អ៊ែ​រ៉ូ​បិ​ក​គឺជា​លំ​ហាត់ប្រាណ​ទាំងឡាយ​ណា​ដែល​ជួយ​បង្កើន​ចង្វាក់បេះដូង​ដូច​ជា ការ​ដើរ​លឿន​ៗ រត់​យឺត​ៗ ហែល​ទឹក ឬ​ជិះ​កង់​ជាដើម​។

២-ឈប់​ជក់បារី ៖ ផ្សែង​បារី​ផ្ទុក​ទៅ​ដោយ​សារធាតុបង្កមហារីក​ច្រើន​ជាង ៧០​ប្រភេទ​ឯណោះ ដូច្នេះ​បើសិណជា​អ្នក​ចង់​បន្ថយ​ការ​ប្រឈម​នឹង​មហារីក​សុដន់ ឬ​មហារីក​ផ្សេង​ៗ​ទៀត អ្នក​ត្រូវ​តែ​ផ្តាច់​បារី​ឲ្យ​បាន​។ បើសិនជា​អ្នក​មិន​ទាន់​ជក់បារី​ទេ ក៏​គួរតែ​កុំ​សាកល្បង​ឬ​ព្យាយាម​ជក់​ដែរ​។

៣-កាត់​បន្ថយ​គ្រឿង​ស្រវឹង ៖ គ្រឿង​ស្រវឹង​គឺជា​សារធាតុ​មួយ​ផ្សេង​ទៀត​ដែល​អាច​មាន​គ្រោះថ្នាក់​សម្រាប់​រាង​កាយ និង​នាំ​ឲ្យ​ប្រឈម​ខ្ពស់​នឹង​មហារីក​សុដន់​ដែរ​។ តែ​អ្នក​អាច​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​បាន​បើសិនជា​ចង់​បន្ថយ​ការ​ប្រឈម​នឹង​មហារីក​សុដន់​។ ស្ត្រី​អាច​ញ៉ាំ​ស្រាក្រហម​ត្រឹម​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ ឬ​ស្រា​បៀរ​មួយ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ ខណៈ​ពេល​ដែល​បុរស​អាច​បាន​ពីរ​កែវ ឬ​ពីរ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​។

៤-ជ្រើសរើស​ការ​បំបៅ​ដោះ​កូន ៖ ការ​បំបៅ​ដោះ​កូន (​យ៉ាង​ហោច​ណាស់ ៦​ខែ​) មាន​ប្រយោជន៍​ក្នុង​ការ​បន្ថយ​ការ​កើត​មហារីក​សុដន់​លើ​ម្តាយ​។ ការ​បំបៅ​ដោះ​កូន​រយៈពេល​មួយ​ឆ្នាំ​ឡើង​ទៅ ប្រហែល​ជា​បន្ថយ​ការ​ប្រឈម​នឹង​មហារីក​សុដន់​កាន់តែ​ច្រើន​ផង​ដែរ​។

៥-គេង​ឲ្យ​បាន​លក់​ស្រួល ៖ អ្នក​ដែល​ធ្វើការ​វេន​យប់​ត្រូវ​បាន​គេ​រក​ឃើញ​ថា ប្រឈម​កាន់តែ​ខ្លាំង​នឹង​ជំងឺមហារីក​សុដន់​។ រឿង​នេះ​កើតឡើង​ដោយសារ​តែ​ការ​រំខាន​របស់​ចំនួន​អ័រម៉ូន Melatonins សម្រាប់​គ្រប់គ្រង​ការ​គេង និង​ភ្ញាក់​តែ​ម្តង​។

៦-បន្ថយ​ស្ត្រេ​ស ៖ ការ​បន្ថយ​ស្ត្រេ​សមាន​ប្រយោជន៍​ច្រើ​នំ​ពោះ​សុខភាព ដែល​អាច​នាំ​ឲ្យ​ល្អ​ចំពោះ​រាង​កាយ ហើយ​បន្ថយ​ការ​កើត​មហារីក​សុដន់​ទៀត​។​យើង​ទាំងអស់​គ្នា​សុទ្ធតែ​រស់នៅ​ក្នុង​ពិភព​លោក​​មួយ​ដែល​មរ​មា​ញឹក ដូច្នេះ​គួរតែ​ប្រាកដ​ថា​អ្នកមាន​ពេល​សម្រាក​គ្រប់គ្រាន់ និង​កុំ​ខ្វល់ខ្វាយ​អ្វី​ដែល​ឥតប្រយោជន៍​ច្រើន​ពេក (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ  ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ