ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​មែន! ទម្លាប់​អាក្រក់​ទាំង​នេះ​​បែរជា​ល្អ​ចំពោះ​​សុខភាព​ទៅ​វិញ

4 ឆ្នាំ មុន

ពិត​ណាស់​ការ​បោះបង់ ឬ​បញ្ឈប់​នូវ​រាល់​ទម្លាប់​ដែល​មិនល្អ គឺជា​អ្វី​ដែល​អ្នក​គួរ​ធ្វើ​។​ទោះជា​យ៉ាងណា មិនមែន​ទម្លាប់​មិនល្អ​ទាំងអស់​សុទ្ធតែ​ផ្ដល់​ផល​ប៉ះពាល់​ចំពោះ​សុខភាព​ឡើយ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ទម្លាប់​អាក្រក់ ប៉ុន្តែ​តាម​ពិត​ទៅ​ល្អ​ចំពោះ​អ្នក​ទៅ​វិញ ៖ ១….

ពិត​ណាស់​ការ​បោះបង់ ឬ​បញ្ឈប់​នូវ​រាល់​ទម្លាប់​ដែល​មិនល្អ គឺជា​អ្វី​ដែល​អ្នក​គួរ​ធ្វើ​។​ទោះជា​យ៉ាងណា មិនមែន​ទម្លាប់​មិនល្អ​ទាំងអស់​សុទ្ធតែ​ផ្ដល់​ផល​ប៉ះពាល់​ចំពោះ​សុខភាព​ឡើយ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ទម្លាប់​អាក្រក់ ប៉ុន្តែ​តាម​ពិត​ទៅ​ល្អ​ចំពោះ​អ្នក​ទៅ​វិញ ៖

១. នោម​ពេល​ងូតទឹក ៖ វា​ហាក់ដូចជា​មិន​សមនៅ​ពេល​និយាយ​ដល់​ការ​នោម​នៅ​ពេល​ងូតទឹក ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​ជា​ច្រើន​បាន​រក​ឃើញ​ថា ប្រមាណ ៧៥ ភាគរយ​នៃ​មនុស្ស​ទាំងអស់ គឺ​សុទ្ធតែ​បាន​ធ្វើ​វា​យ៉ាង​ហោច​ណាស់​ម្ដង​ក្នុង​មួយ​ជីវិត​របស់​ពួក​គេ​។ តាម​ពិត​ទៅ​វា​គ្មាន​អ្វី​គួរ​ឱ្យ​ខ្មាស់​ឡើយ ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​និង​អា​ម៉ូ​ញាក់​នៅ​ក្នុង​ទឹកនោម គឺ​អាច​ជួយ​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​ផ្សិត​លើ​ក្រចកជើង​បាន​យ៉ាង​ប្រសើរ​។

២. ការ​ទំពារ​ស្ករ​កៅស៊ូ ៖ អ្វី​ដែល​ធ្វើ​ឱ្យ​ការ​ទំពារ​ស្ករ​កៅស៊ូ​បែរជា​មាន​ប្រយោជន៍​នោះ​គឺ វា​ជួយ​ជម្រុញ​បង្កើន​ការ​ផលិត​ទឹកមាត់ ដើម្បី​លាង​ជម្រះ​បាក់តេរី​ចេញពី​ធ្មេញ​របស់​អ្នក​។ វា​ក៏​ធ្វើ​ឲ្យ​ខ្យល់​ដង្ហើម​ស្រស់ថ្លា​និង​ជួយ​អោយ​អ្នក​អាច​ធ្វើការ​ផ្ដោតអារម្មណ៍​បាន​ល្អ​ជាង​មុន​ផង​ដែរ​។

៣. ការ​ទទួលទាន​កាហ្វេ ៖ អ្នក​ប្រហែលជា​ធ្លាប់​បាន​ឭ​ថា កាហ្វេ គឺ​មិនល្អ​សម្រាប់​សុខភាព​ឡើយ ដោយ​វា​អាច​ធ្វើ​ឱ្យ​អ្នក​កើត​ជំងឺ​បេះដូង និង​បញ្ហា​សុខភាព​ផ្សេង​ៗ​ទៀត​បាន​។ ពិត​ណាស់​នោះ ក៏​ព្រោះតែ​អ្នក​ទទួលទាន​វា​លើស​កម្រិត​។ តាម​ពិត​ទៅ​កាហ្វេ គឺ​ល្អ​ណាស់​សម្រាប់​សុខភាព ប្រសិនបើ​អ្នក​ទទួលទាន​វា​ត្រឹម ២ ឬ ៣ ពែង​ក្នុង​មួយ​ថ្ងៃ​ដោយសារ​កាហ្វេ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។

៤. ការ​ភើរ ៖ វា​ជា​ការ​ពិត​ដែល​ការ​ភើរ​នៅ​ទី​សាធារណៈ​ហាក់ដូចជា​មិន​សម​។ ទោះជា​យ៉ាងណា​ក៏​ដោយ​វា​គ្មាន​ហេតុផល​ណាមួយ​ដែល​អ្នក​ត្រូវ​ទប់​ភើរ​ឡើយ ក៏​ព្រោះ​ការ​បញ្ចេញ​ជាតិ​ហ្គា​សតា​មរយៈ​មាត់ គឺ​ល្អ​ចំពោះ​បំពង់​រំលាយ​អាហារ​។ បើ​មិន​ដូច្នោះ​ទេ​ជាតិ​ហ្គា​ស​ច្រើន​លើស​ក្នុង​ពោះ​អាច​បណ្ដាល​ឲ្យ​កើត​មាន​បញ្ហា​ច្រាល​អាស៊ីត​ក្រពះ​។

៥. ផោម ៖ ការ​ផោម គឺ​ល្អ​ចំពោះ​សុខភាព​ដូច​ភើរ​អ​ញ្ចឹ​ង​ដែរ​។ ជា​ធម្មតា ជាតិ​ហ្គា​ស​នៅ​ក្នុង​ពោះវៀន បណ្ដាល​មក​ពី​ការ​លេប​ខ្យល់​ចូល ខណៈ​ពេល​ទទួលទាន​អាហារ​ភេសជ្ជៈ​ផ្សេង​ៗ​។ ជាតិ​ហ្គា​ស​ក៏​ត្រូវ​បាន​ផលិត​ឡើង​ដោយ​សកម្ម​នៃ​បាក់តេរី​ក្នុង​ពោះវៀន​លើ​អាហារ​ផង​ដែរ​។ ប្រសិនបើ​អ្នក​មិន​បញ្ចេញ​វា​ទេ​នោះ វា​នឹង​បង្ក​ផលវិបាក​ដល់​ពោះវៀន​ដែល​ធ្វើ​ឱ្យ​អ្នក​មិន​ស្រួល​ក្នុង​ខ្លួន ហើយ​ឈឺចាប់​ក្នុង​ពោះ​។

៦. ទទួលទាន​សូកូឡា ៖ ការ​ឡើង ឬ​លើស​ជាតិ​ស្ករ​និង​បញ្ហា​ពុក​ធ្មេញ ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​គេ​និយាយ​ថា​ការ​ទទួលទាន​សូកូឡា គឺ​មិនល្អ​។ តាម​ពិត​ទៅ​សូកូឡា​ធ្វើ​មក​ពី​កា​កាវ​និង​រួម​ផ្សំ​ជាមួយ​សមាសធាតុ​ច្រើន​ទៀត​ដែល​ល្អ​ចំពោះ​សុខភាព​។ ទោះជា​យ៉ាងណា​ដើម្បី​ជៀស​ឆ្ងាយ​ពី​បញ្ហា​មិនល្អ​ផ្សេង​ៗ ចូរ​ធ្វើការ​ជ្រើសរើស​ទទួលទាន​នូវ​សូកូឡា​ប្រភេទ​ណា​ដែល​ផ្សំ​ឡើង​ពី​កា​កាវ ៧០ ភាគរយ​។

៧. មិន​ងូត​ទឹកជា​ប្រចាំ ៖ អ្នក​មិន​ចាំបាច់​ត្រូវ​ងូតទឹក​រាល់ថ្ងៃ ឬ​ញឹកញាប់​ឡើយ ក៏​ព្រោះ​ការ​ងូតទឹក​ច្រើន​ពេក​អាច​បណ្ដាល​ឱ្យ​ស្បែក​ប្រែជា​ស្ងួត​ខ្លាំង​ពិសេស​នៅ​ពេល​អ្នក​ងូតទឹក​ក្ដៅ​និង​ប្រើប្រាស់​សាប៊ូ​មាន​ជាតិ​គីមី​ខ្លាំង​។ លើស​ពី​នេះ​ទៅ​ទៀត ការ​ងូតទឹក​ច្រើន​អាច​កម្ចាត់​នូវ​បាក់តេរី​ល្អ​ៗ​ចេញពី​ស្បែក​ដែល​ជា​ហេតុ​បង្ក​ឱ្យ​កើត​មាន​បញ្ហា​ស្បែក​ផ្សេង​ៗ​។

៨. ការ​គេង​សំដិល​ថ្ងៃ ៖ មូលហេតុ​ចម្បង​ដែល​ធ្វើ​ឱ្យ​ការ​គេង​ហាលថ្ងៃ​ត្រូវ​បាន​គេ​និយាយ​ថា ជា​ទម្លាប់​អាក្រក់​បំផុត​នោះ​គឺ​វា​អាច​បង្ក​ឱ្យ​កើត​មាន​ជំងឺមហារីក​ស្បែក​និង​ស​ញ្ញ​នៃ​ភាព​ចាស់​មុន​អាយុ​។ ប៉ុន្តែ​ទម្លាប់​នៃ​ការ​គេង​សំដិល​ថ្ងៃ គឺ​នឹង​ប្រែជា​ល្អ​ប្រសើរ ប្រសិនបើ​អ្នកចេះ​ជ្រើសរើស​ពេលវេលា​បាន​ត្រឹមត្រូវ​។

ពេលវេលា​ដ៏​ល្អ​ដើម្បី​ទទួល​បាន​ផលប្រយោជន៍​ពី​ការ​គេង​សំដិល​ថ្ងៃ ឬ​ការ​កម្ដៅ​ស្បែក​ក្រោម​ពន្លឺ​ព្រះ​ទិ​ត្យ គឺ​ម៉ោង ១០ ព្រឹក និង​ម៉ោង ៤ ល្ងាច​។ ក្រៅពី​ផ្ដល់​ឱ្យ​អ្នក​នូវ​ស្បែក​ដែល​មាន​សុខភាព​ល្អ​ហើយ​នោះ ការ​គេង​សំដិល​ថ្ងៃ​ក៏​ផលិត​នូវ​វីតាមីន D ដែល​ជួយ​លើក​អារម្មណ៍​របស់​អ្នក​និង​ជម្រុញ​ការ​ស្រូប​ជាតិ​កាល់ស្យូម​ដោយ​ឆ្អឹង​ផង​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ