ឆេះ​យ៉ាង​ខ្លាំង​អស់​៤​ហិ​កតា​ក្រោយ​ផ្ទះ​លក់​​គ្រឿងសំណង់ ភ្ញាក់ផ្អើល​ពេញ​ភ្នំ​ក្រោម (​វី​ដេ​អូ​)


ខេត្តសៀមរាប ៖ អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ព្រៃ​អស់​៤​ហិ​កតា ក្នុង​ចំណោម​១០​ហិ​កតា ក្រោយ​ផ្ទះ​លក់​គ្រឿងសំណង់​មួយ​កន្លែង​ប្រហែល​ជិត​៥០​ម៉ែត្រ​ក្នុងភូមិ​សាស្ត្រ​ភ្នំ​ក្រោម បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ ប៉ុន្តែ​សំណាងល្អ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​ពន្លត់​ទាន់ កុំ​អី​ផ្ទះ​លក់​គ្រឿងសំណង់​មិនដឹង​ទៅ​ជា​យ៉ាងណា​នោះ​ទេ​។

ហេតុការណ៍​ឆេះ​ព្រៃ​ខាងលើ​នោះ​កើតឡើង​នៅ​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ហើយ​រលត់​ទៅ​វិញ​ម៉ោង​៣​រសៀល កាលពី​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ក្រោយ​ផ្ទះ​លក់​គ្រឿងសំណង់​យីហោ «​សេង ចំរើន​» ប្រហែល​ជិត​៥០​ម៉ែត្រ ក្នុងភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​/​ខេត្តសៀមរាប​។

លោក​ឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការ​រង​ទទួល​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការ​នគរបាល​ខេត្ត​ប្រាប់​ថា ទំហំ​ព្រៃ​សរុប​មាន​ទំហំ​ប្រហែល​១០​ហិត​តា ហើយ​ទំហំ​ព្រៃ​ដែល​ឆាបឆេះ​នោះ​តាម​ការ​ប៉ាន់ស្មាន​ប្រហែល​៤​ហិត​តា​ប៉ុណ្ណោះ​។

លោក​បញ្ជាក់​ថា ក្រោយ​កើតហេតុ ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​នគរបាល​ខេត្ត​ចំនួន​៤​គ្រឿង ប្រើ​ទឹក​អស់​៥​ឡាន និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ចំនួន​២​គ្រឿង ទើប​អាច​គ្រប់គ្រង​ស្ថានភាព​បាន ដោយសារ​មាន​ភ្លៀង​ធ្លាក់​ផង ទើប​ភ្លើង​រលត់​ទៅ​វិញ​ទាំងស្រុង ចំណែកឯ​មូលហេតុ​កំពុងធ្វើការ​ស្រាវជ្រាវ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ