ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​អាណិត​ណាស់ កូន​៣​នាក់​របស់​គាត់​ពិការ​អវៈយវៈ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ អភិបាល​ខេត្តបន្ទាយមានជ័យ​ទទួល​ចិញ្ចឹម​ថ្លៃ​អង្ករ និង​អគ្គិសនី​ដល់​ក្រុម​គ្រួសារ​ដែល​ជួប​ការ​លំបាក​ដែល​មានកូន​៣​នាក់ ពិការ​អវៈយវៈ​ចុះ​ជួប នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៩ ស្ថិត​ភូមិ​ព្រៃ​ឫស្សី សង្កាត់​ព្រះ​ពន្លា…

បន្ទាយ​មាន​ជ័យ ៖ អភិបាល​ខេត្តបន្ទាយមានជ័យ​ទទួល​ចិញ្ចឹម​ថ្លៃ​អង្ករ និង​អគ្គិសនី​ដល់​ក្រុម​គ្រួសារ​ដែល​ជួប​ការ​លំបាក​ដែល​មានកូន​៣​នាក់ ពិការ​អវៈយវៈ​ចុះ​ជួប នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៩ ស្ថិត​ភូមិ​ព្រៃ​ឫស្សី សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ។

ក្នុង​ឱកាស​ជួប​សំណេះសំណាល​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ថា​គ្រួសារ​ដែល​ជួប​ការ​លំបាក​មានកូន​ប្រុស​៤​នាក់ មាន​៣​នាក់​ពិការ​អវៈយវៈ ដែល​មាន​ឱ​ពុក​ឈ្មោះ សា រិ​ន​សាយ អាយុ​៣២​ឆ្នាំ (​មានមុខ​របប​លក់​ទឹក​សុទ្ធ​) និង​ម្តាយ​ឈ្មោះ សុង សុ​ផា អាយុ​៣០​ឆ្នាំ (​ជា​មេផ្ទះ​) និង​កូន​ទី​១-​ឈ្មោះ សាយ សា​វុ​ធ ភេទ​ប្រុស អាយុ​១១​ឆ្នាំ (​ពិកា​អវៈយវៈ​) កូន​ទី​២-​ឈ្មោះ សាយ វិសាល ភេទ​ប្រុស អាយុ​១១​ឆ្នាំ (​ពិការ​អវៈយវៈ​) កូន​ទី​៣- ឈ្មោះ សាយ វិ​សារ ភេទ​ប្រុស អាយុ​៩​ឆ្នាំ (​កាយសម្បទា​ល្អ​) កូន​ទី​៤-​ឈ្មោះ សាយ សំណាង ភេទ​ប្រុស អាយុ​៨​ឆ្នាំ (​ពិការ​អវៈយវៈ​) ដែល​រស់នៅ​ភូមិ​ព្រៃ​ឫស្សី សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ។

ឱ​ពុក​ម្តាយកូន​ពិការ​បាន​ប្រាប់​ថា គាត់​បាន​ប្តី​ប្រពន្ធ​រយៈពេល​១២​ឆ្នាំ​មក​ហើយ រហូត​ពេល​នេះ​មានកូន​ប្រុស​៤​នាក់ ក្នុង​នោះ​មាន​៣​នាក់ កូន​ត្រូវ​បាន​ពិការ​អវៈយវៈ ដែល​ដេក​នៅ​កន្ទេល​ហើយ​គ្រួសារ​ក៏​ជួប​ការ​លំបាក ដោយ​ប្តី​មានមុខ​របប​ឌុ​ប​ទឹក​សុទ្ធ លក់​បាន​១​ថ្ងៃ​២​ម៉ឺន​រៀល ទៅ​៣​ម៉ឺន​រៀល ផ្គត់ផ្គង់​គ្រួសារ​មិន​ចង់​មិន​គ្រប់ ទើប​សុំ​អោយ​សប្បុរសជន​ជួយ ។

លោក​អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ក្រោយ​ពេល​ទទួល​ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន​ហើយ លោក​បាន​នាំ​យក​អំណោយ​ប្រគល់​ជូន​សម្ភារ​ប្រើប្រាស់ និង​គ្រឿង​បរិភោគ​និង​រទេះ​អង្គុយ និង​ថវិកា​មួយ​ចំនួន​សម្រាប់​អោយ​ឱ​ពុក​ម្តាយ​យក​កូនប្រុស​ដែល​ពិការ​អវៈយវៈ​ចំនួន​៣​នាក់ មាន​ម្នាក់​ដែល​ជា​កូន​ប្អូន គឺ​អវៈយវៈ​នៅ​កម្រើក​បាន​អាច​សង្ឃឹម និង​ព្យាបាល​ជា​អោយ​ថវិការ​យក​ទៅ​មន្ទី​ពេទ្យ​គន្ធ​បុប្ផា​ខេត្តសៀមរាប ដើម្បី​ព្យាបាល​កូន​អោយ​បានជា​សះស្បើយ ។

លោក​បាន​បញ្ជាក់​ថា ដោយ​ឃើញ​ពី​ទុក​លំបាក់​គ្រួសារ​ក្មេង​ពិការ​អវៈយវៈ​ទាំង​៣​នាក់ គឺ​លោក​បាន​ជួយ​អង្ករ​ជា​ប្រចាំ និង​បង់ថ្លៃ​អគ្គិសនី​ជូន ដើម្បី​សម្រាល​ការ​លំបាក ហើយ​ថ្លែង​អំណ​គុណ​ចំពោះ​សប្បុរសជន​ដែល​បាន​នាំ​យក​អំណោយ​ប្រគល់​ជូន​នេះ​ជា​ការងារ​មនុស្សធម៌​ជួល​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ខ្វះខាត ៕​កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ