ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ចូល​ក្រោម​រថយន្ត ហើយ​ចុះ​មនុស្ស​វិញ​យ៉ាងណា​ទៅ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ប្រុស​ស្រី​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​មិន​ប្រយ័ត្ន​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង បើក​ដោយ​មន្ត្រី​យោធា​ម្នាក់​កំពុង​បត់​ឆ្វេង​ឆ្លងផ្លូវ​ពេញទំហឹង​ចំ​ទា្វរ​ឆ្វេង​ខាង​មុខ បណ្ដាល​ឲ្យ​ម៉ូតូ​ចូល​ក្រោម​រថយន្ត និង​មនុស្ស​ខ្ទាត​ចេញ​រង​របួសធ្ងន់​២​នាក់ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៩ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ទ្រុងមាន់…

រាជធានី​ភ្នំពេញ ៖ យុវជន​ប្រុស​ស្រី​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​មិន​ប្រយ័ត្ន​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង បើក​ដោយ​មន្ត្រី​យោធា​ម្នាក់​កំពុង​បត់​ឆ្វេង​ឆ្លងផ្លូវ​ពេញទំហឹង​ចំ​ទា្វរ​ឆ្វេង​ខាង​មុខ បណ្ដាល​ឲ្យ​ម៉ូតូ​ចូល​ក្រោម​រថយន្ត និង​មនុស្ស​ខ្ទាត​ចេញ​រង​របួសធ្ងន់​២​នាក់ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៩ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ទ្រុងមាន់ ចំណុច​មុខ​សកល​វិទ្យាល័យ​កម្ពុជា ក្នុង​សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​យុវជន​ប្រុស​ស្រី​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក MSX ពណ៌​ស លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ពោធិ៍សាត់ 1G-1203 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទិស​គ្នា​នៅ​ខាង​មុខ​បាន​បត់​ឆ្វេង បណ្ដាល​ឲ្យ​បុក​ចំ​ទ្វារ​ឆ្វេង​ខាង​មុខ​ពេញទំហឹង ម៉ូតូ​ចូល​ក្រោម​រថយន្ត ចំណែក​ប្រុស​ស្រី​ពីរ​នាក់​ខ្ទាត​ចេញ រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​គ្លី​និ​ច​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ហើយ​ក៏​ទាក់ទង​ជំនាញ​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ