ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ ៖ គ្រប់​កាលៈទេសៈ​ណា​ក៏​នៅ​តែ​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យ​រុងរឿង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​បញ្ជាក់​ថា ទោះបីជា​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ សម្តេច​នៅ​តែ​ជំរុញ​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឲ្យ​រុងរឿង​ដើម្បី​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​បាន​សប្បាយ​រីករាយ និង​មាន​មោទនភាព​ក្រៃ​លែង​ដែល​ឃើញ​កម្ពុជា​កំពុង​តែ​រីក​ចម្រើន​លឿន​ទៅ​មុខ​ក្រោម​ដំបូល​សន្តិភាព ។…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​បញ្ជាក់​ថា ទោះបីជា​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ សម្តេច​នៅ​តែ​ជំរុញ​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឲ្យ​រុងរឿង​ដើម្បី​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​បាន​សប្បាយ​រីករាយ និង​មាន​មោទនភាព​ក្រៃ​លែង​ដែល​ឃើញ​កម្ពុជា​កំពុង​តែ​រីក​ចម្រើន​លឿន​ទៅ​មុខ​ក្រោម​ដំបូល​សន្តិភាព ។

យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៩ បាន​សរសេរ​ថា «​សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ ? យើង​ទាំងអស់​គ្នា ពិតជា​រីករាយ និង​មាន​មោទនភាព​ក្រៃ​លែង​ដែល​បានឃើញ​ប្រទេស​ជាតិ​កំពុង រីក​ចម្រើន​លឿន​ទៅ​មុខ​ក្រោម​ដំបូល​សន្តិភាព​» ។ សម្ដេច​បន្ដ​ថា ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ​មក​ដល់​ដំណាក់កាល​នេះ គឺ​បាន​មក​ពី​ការ​រួមចំណែក​យ៉ាង​សំខាន់​របស់​ពលរដ្ឋ ។

ដូច្នេះ​ពលរដ្ឋ​ត្រូវ​បន្ត​ចូលរួម​ថែរក្សា ការពារ​សន្តិភាព ឲ្យ​បាន​គង់វង្ស ។ បន្ថែម​ពី​នេះ​នាយក​រដ្ឋមន្ដ្រី​បាន​អះអាង​ថា​« ខ្ញុំ​តែងតែ​នៅ​ជាមួយ​បងប្អូន​គ្រប់​កាលៈទេសៈ ហើយនឹង​រួម​គ្នា​បន្ត​ជំរុញ​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឲ្យ​កាន់តែ​រុងរឿង​» ៕​កែសម្រួលដោយ ៖​សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ