ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ម៉ូ​ឌែ​ល​វៀតណាម​ស្លៀក​ដូច​ស្រាតឱ្យ​ផ្អើល​ពិភពលោក​ជា​នរណា?

4 ឆ្នាំ មុន

ស្រី​ម៉ូ​ដែល​ដ៏​ស្រស់​ស្អាត​របស់​វៀតណាម​ស្លៀកពាក់​ បញ្ចេញ​សាច់​ស្ទើរ​គ្មាន​សល់ ​ធ្វើ​អោយ​ក្តៅ​សាច់​ប្រុស​ៗ​សឹង​ពេញ​ពិភពលោក នៅ​ពេល​ដែល​នាង​បង្ហាញ​គ្រឿងក្នុង​របស់​នាង​ស្ទើរ​ទាំងអស់អោយ​អ្នក​ថត​រូប​នៃ​សារព​័ត៌មាន​ល្បី​ៗ​បាន​ផ្តិត​យក​រូប​របស់​នាង​ទៅ​ផ្សាយ​ពេញ​ពិភពលោក​ ។ ង៉ុ​ក ទ្រិ​ញ​ ត្រូវ​បាន​គេ​ដឹង​ថា ​ជានា​រី​ម៉ូ​ឌែ​ល​ដ៏​ស្រស់​ស្អាត​របស់​វៀតណាម​ ។…

ស្រី​ម៉ូ​ដែល​ដ៏​ស្រស់​ស្អាត​របស់​វៀតណាម​ស្លៀកពាក់​ បញ្ចេញ​សាច់​ស្ទើរ​គ្មាន​សល់ ​ធ្វើ​អោយ​ក្តៅ​សាច់​ប្រុស​ៗ​សឹង​ពេញ​ពិភពលោក នៅ​ពេល​ដែល​នាង​បង្ហាញ​គ្រឿងក្នុង​របស់​នាង​ស្ទើរ​ទាំងអស់អោយ​អ្នក​ថត​រូប​នៃ​សារព​័ត៌មាន​ល្បី​ៗ​បាន​ផ្តិត​យក​រូប​របស់​នាង​ទៅ​ផ្សាយ​ពេញ​ពិភពលោក​ ។

ង៉ុ​ក ទ្រិ​ញ​ ត្រូវ​បាន​គេ​ដឹង​ថា ​ជានា​រី​ម៉ូ​ឌែ​ល​ដ៏​ស្រស់​ស្អាត​របស់​វៀតណាម​ ។ នាង​មាន​វ័យ​២៩​ឆ្នាំ​ ហើយ​ចូល ចិត្ត​ស្លៀកពាក់​សិច​ស៊ី​ និង​បញ្ចេញ​សាច់​ជា​ខ្លាំង ​។

យោង​តាម​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ផ្ទា​ស់​​បាន​បង្ហាញ​ថា​ នាង​គឺជា​ស្ថាបនិក​ស្ប៉ា​មួយ​កន្លែង​ ដែល​មានឈ្មោះ​ថា SPA NGOC TRINH ហើយ​នាង​ក៏​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន GHB CORP ផង​ដែរ ​។

ង៉ុ​ក ទ្រិ​ញ​ ធ្វើ​អោយ​ភ្នែក​មនុស្ស​ទូ​ទាំង​ពិភពលោក​ក្រឡាប់ចាក់ នៅ​ពេល​ដែល​នាង​ស្លៀក​ពាក់​ស្ទើរ​គ្មាន​បិទ​បាំង​អ្វី​ទាំងអស់​ នៅ​ក្នុង​មហោស្រព​ភាពយន្ត​ទីក្រុង​កាន​នៃ​ប្រទេស​បារាំង​ ។ ដងខ្លួន​ទាំងមូល​របស់​នាង ​មិន​ថា​ ប្រឡោះ​ក្រ​លៀត​ណា​ឡើយ​ ស្ទើរ​តែ​មើលឃើញ​ទាំងអស់​ និងស្ទើរតែ​គ្មាន​សល់​ឡើយ​ ។

ជាមួយនឹង​ការ​ស្លៀកពាក់​សិច​ស៊ី​បំផុត​នេះ​ នាង​បាន​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ជាងគេ​បំផុត​នៅ​ទីក្រុង
​កាន​។

នៅ​ប្រទេស​កម្ពុជា​ មនុស្ស​ប្រមាណ​១,៦លាន​នាក់ ​បាន​ទស្សនា​ព័ត៌មាន​វី​ដេ​ស្តី​អំពី​នាង នៅ​ក្នុង​កម្មវិធី​60 Buzz របស់​កោះសន្តិភាព​ ។ ប៉ុន្តែ​ទន្ទឹម​នោះ គេ​ក៏​ឃើញ​មានការ​រិះគន់​នាង​ខ្លាំង​សម្បើមដែរ​តាម​ហ្វេ​ស
​ប៊ុ​ក ​៕ (សម្រួលដោយ៖ ស្រីណា)

ស្រីម៉ូដែលវៀតណាមស្លៀកសម្លៀកបំពាក់សិចស៊ីបំផុតនៅមហោស្របភាពយន្ត Cannes

ស្រីម៉ូដែលវៀតណាមស្លៀកសម្លៀកបំពាក់សិចស៊ីបំផុតនៅមហោស្របភាពយន្ត Cannes ដោយធ្វើអោយ ភ្នែកមនុស្សក្រឡាប់ចាក់ពេញពិភពលោក#KohSantepheap60BuzzSubscribe YouTube Channel: https://bit.ly/2FGeAcG

បាន​បង្ហោះ​ដោយ 60 Buzz នៅ ច័ន្ទ 20 ឧសភា 2019

អត្ថបទសរសេរ ដោយ