ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​អូន «​ឈើ​» ដែល​កំពុង​ល្បី​ខ្លាំង​អត់ ​ពេល​នេះ​នាង​ជិត​ក្លាយជា​សេដ្ឋី​តូចហើយ

4 ឆ្នាំ មុន

សម្រាប់​ក្មេង​ស្រី​តូច «​អ៊ិ​ន​ទ័​រ រុង​រ៉ៈ​ដា​» ដែល​គ្រប់​គ្នា​ស្គាល់​ថា «​ឈើ​» តារា​សម្ដែង​ក្មេង​តូច​របស់​ថៃ​ដែល​ល្បី​ខ្លាំង​តាំងពី​រឿង «​ប្រពន្ធ 2018» ហើយ​ចុង​ក្រោយ​នេះ​មានរឿង «​អរុណា…

សម្រាប់​ក្មេង​ស្រី​តូច «​អ៊ិ​ន​ទ័​រ រុង​រ៉ៈ​ដា​» ដែល​គ្រប់​គ្នា​ស្គាល់​ថា «​ឈើ​» តារា​សម្ដែង​ក្មេង​តូច​របស់​ថៃ​ដែល​ល្បី​ខ្លាំង​តាំងពី​រឿង «​ប្រពន្ធ 2018» ហើយ​ចុង​ក្រោយ​នេះ​មានរឿង «​អរុណា 2019» និង «​ឡៃ​ឡា កូនស្រី​យក្ស​» ហើយ​ថែម​ទាំង​រឿង​ភាគ​បែប​កំប្លែង «​សុភាពបុរស​សុទ្ធសាធ​» ទៀត​ផង ដែល​ធ្វើ​ឱ្យ​នាង​តូច​រូប​នេះ​ត្រូវ​ធ្វើការ 7 ថ្ងៃ ក្នុង​1​ស​ប្ដា​ហ៍ ។

ចុង​ក្រោយ​នេះអូន អ៊ិ​ន​ទ័​រ បាន​ចូលរួម​ក្នុង​ក្មវិធី​ទូរទស្សន៍​មួយ​របស់​ថៃ​ហើយ​បាន​ទទួលស្គាល់​ថា នាង​រៀន​ផង ធ្វើការ​ផង វា​ពិតជា​ហត់ តែ​ម្ដាយ​របស់​នាង​បាន​ប្រាប់​ថា ការ​រៀនសូត្រ​គឺ​ពិតជា​សំខាន់​ដែល​មិន​អាច​ចោល​បាន តែ​ការងារ​សិល្បៈ​ក៏​ជា​រឿង​ដែល​នាង​ស្រឡាញ់ ។

ពេល​សួរ​ថា ដឹង​ឬ​អត់ថា ខ្លួន​ក្លាយជា​សេដ្ឋី​តូច​ហើយ ជាមួយនឹង​ទឹកប្រាក់​សន្សំ​បាន​ខ្ទង់លាន​បាត​ឯណោះ អ៊ិ​ន​ទ័​រ ក៏​តប​ថា មិនដឹង​ដែរ ប៉ុន្តែ​លុយ​ដែល​បាន​ពី​ការ​ធ្វើការ អ្នក​ម្ដាយ​ដាក់​ចូល​កុង​ធនាគារ​ឱ្យ​ចាំ​មិន​បាន​ថា មាន​ប៉ុន្មាន​ទេ ហើយ​ម្ដាយ​នាង​បាន​ប្រាប់​ថា​លុយ​ដែល​បាន​ពី​ការ​សម្ដែង​នេះ​មិន​បាន​យក​មក​ប្រើ​អី​ទេ តែ​ទុកជា​ទុន​សម្រាប់​រៀន និង​បង់ថ្លៃ​សាលា​ឱ្យ​ប្អូនប្រុស​ផង​ដែរ ។

ខណៈ​ពេល​ដែល ម្ដាយ​របស់ អ៊ិ​ន​ទ័​រ ប្រាប់​ទៅ​អ្នក​ដែល​រិះគន់​ថា នាង​ប្រើ​កម្លាំង​កូន​ធ្វើការ​តាំងពី​ម៉ោង​៨​ព្រឹក ដល់​៩​យប់ អ្នក​ម្ដាយ​ក៏​តប​វិញ​ថា បង្ខំ​មិន​បាន​ទេ តែ​នាង​អាច​ធ្វើ​បាន ព្រោះ​នាង​មានចិត្ត​ចង់​ធ្វើ គាត់​មាន​ក្ដី​សុខ​ក្នុង​ការ​ធ្វើការ​នេះ​នៅ​ជាមួយ​បង​ៗ ឃើញ និង​ពេញចិត្ត​លទ្ធផល​ការងារ​របស់​ខ្លួនឯង ។ ដូច្នេះ​មិន​បាន​បង្ខំ​កូន​ឱ្យធ្វើ​ទេ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ