ខេត្តឧត្តរមានជយ័ ៖ សេចក្តីរាយការណ៍បឋមឲ្យដឹងថា សមត្ថកិច្ចនគរបាលខេត្តបានធ្វើការឃាត់បុរសម្នាក់កាលពីថ្ងៃទី២៤ ឧសភា ដោយជាប់ពាក់ព័ន្ធពីបទរំលោភសេពសន្ថវៈលើកូនស្រីបង្កើត២នាក់ម្នាក់ រហូតម្នាក់មានផ្ទៃពោះ៧ខែទៅហើយ ។
សេចក្តីរាយការណ៍បន្តថា បុរសខាងលើ ឈ្មោះ កាន់ ផល្លី អាយុ៥៦ឆ្នាំ ជាកសិករ រស់នៅភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។ ដោយឡែក កូនស្រីម្នាក់អាយុ១៩ឆ្នាំ (មានផ្ទៃពោះ៧ខែ) និងម្នាក់ទៀត អាយុ១៤ឆ្នាំ ។ ក្រោយការឃាត់ខ្លួន ជននេះបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានរំលោភកូនស្រីច្បងមែន ចំណែកកូនប្អូន មិនបានរំលោភទេ ។
ទោះជាយ៉ាងណា កូនស្រីប្អូននៅតែអះអាងថា ខ្លួនពិតជាត្រូវបានឪពុករំលោភផងដែរ ។ បើតាមការបំភ្លឺពីកូនស្រីច្បងបញ្ជាក់ថា ខ្លួនពិតជាត្រូវបានឪពុករំលោភខ្លួនតាំងពីឆ្នាំ២០១៤មកម្ល៉េះ និងបន្តរំលោភរហូតមានផ្ទៃពោះ៧ខែបែបនេះ ។ ខ្លួននាងមិនហ៊ាននិយាយប្រាប់នរណាទេ ព្រោះតែខ្លាចការគំរាមសម្លាប់របស់ឪពុកនាង ។
បច្ចុប្បន្ន ជនសង្ស័យរូបនេះ កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត តាមនីតិវិធី ។ (សម្រួលដោយ៖ ស្រីណា)
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ