ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ​ អ៊ា​ម វ​ន្នី ទទួល​បាន​សមា​ជិក​គ្រួសារ​​ថ្មី​…​មុខ​គេ​​ខ្នា​ញ់មែន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ ​មិត្ត​សិល្បករ​មួយ​ចំនួន​បាន​ចូល​រួ​ម និង​ត្រេកអរ​ជា​អនេក ដែល​បាន​ឃើញ​ជីវិត​ស្នេហា​របស់​តារាចម្រៀង​សំឡេង​ផ្អែម ​អ៊ា​ម វ​ន្នី​ កាន់តែ​មាន​សេចក្តីសុខ​សុភមង្គល​ក្នុង​ជីវិត​ស្នេ​ហា​ជោគជ័យ​លើ​សិល្បៈ​ ហើយក៏​កក់ក្តៅ​ក្នុង​រង្វង់​គ្រួសារ​…

រាជធានីភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ ​មិត្ត​សិល្បករ​មួយ​ចំនួន​បាន​ចូល​រួ​ម និង​ត្រេកអរ​ជា​អនេក ដែល​បាន​ឃើញ​ជីវិត​ស្នេហា​របស់​តារាចម្រៀង​សំឡេង​ផ្អែម ​អ៊ា​ម វ​ន្នី​ កាន់តែ​មាន​សេចក្តីសុខ​សុភមង្គល​ក្នុង​ជីវិត​ស្នេ​ហា​ជោគជ័យ​លើ​សិល្បៈ​ ហើយក៏​កក់ក្តៅ​ក្នុង​រង្វង់​គ្រួសារ​ ខណៈ​តារា​រូប​នេះ​ ទើបតែ​​ទទួល​បាន​តំណក់​ឈាម​មួយទៀត​គឺកូនស្រី​ ទើបសម្រាល ​។

តារាចម្រៀង និង​ជា​អ្នកនិពន្ធ​​ផងដែរ អ៊ា​ម វ​ន្នី​ ពិតជា​រំភើបចិត្ត​ឥត​ឧបមា​ ក្រោយ​ពី​ភរិយា​បណ្តូលចិត្ត​សម្រាល​បានកូន​ស្រី​ដ៏​គួរ​ឲ្យ​ស្រលាញ់​ម្នាក់នេះ ​បន្ទាប់​ពី​មាន​កូន​ប្រុស​ម្នាក់ហើយ ។ ភរិយា ​អ៊ា​ម វ​ន្នី បាន​សម្រាល​បានកូន​ស្រី​ដោយ​សុវត្ថិភាព​ ដោយ​សុខភាព​ល្អ​ទាំង​ម្តាយ​ និង​កូន​កាលពី​ចុង​ស​ប្តា​ហ៍​មុន​ម្ល៉េះ ​ក្នុង​​មន្ទីរពេទ្យ​ឯកជនមួយក្នុង​​រាជធានី​ភ្នំពេញ ខណៈ​ដែល​កូនស្រី​របស់​តារាចម្រៀង​រូប​នេះ​ មុខមាត់​គួរ​ឲ្យ​ស្រលាញ់ សូ​ម្បី​តែ​ឈ្មោះ​ក៏​ពិ​រោះ​ប្លែក​។

លោក​បាន​ដាក់​ឈ្មោះ​កូនស្រី​ថា វ​ន្នី កិត្តិ​វី​រិ​យ៉ា ហើយ​កូនស្រី​លោក​មានមុខមាត់​ គួរ​ឲ្យ​ស្រលាញ់​រហូត​អ្នកគាំទ្រ​អបអរសាទរ និង​ស​សើរ​គ្រប់​ៗ​គ្នា​ ។​ គួរបញ្ជាក់ថា ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត​កម្មវិធី Cam​bodian Idol អ៊ា​ម វ​ន្នី ទទួល​បានការ​ចាប់​អារម្មណ៍​​ខ្លាំង ​ក្រោយ​ពី​មានការ​គាំទ្រ​ទឹកដម​សំនៀង និង​ការ​និពន្ធ​បទ​ចម្រៀង​ដ៏​គួរ​ឲ្យ​ជក់ចិត្ត​។ ​ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ