ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វូ​គូ​ស៊ី​ម៉ា ៖ TEPCO ទទួល​ស្គាល់​ពី​ការ​ភាន់​ច្រឡំ​មួយ​ក្រោយ​ប្រកាស​ពី​ការ​កើន​ខ្ពស់​នៃ​វិទ្យុ​សកម្ម

15 ឆ្នាំ មុន

ក្រុម​ហ៊ុន TEPCO ដែល​ធ្វើ​អាជីវ​កម្ម​លើ​មជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែរ​ហ្វូ​គូ​ស៊ីម៉ា​បាន​ទទួល​ស្គាល់កាល​ពី​ថ្ងៃ​ទី​២៧ ​មីនា ថា ព័ត៌​មាន​ដែល​ផ្តល់​ឱ្យ​ពី​ការ​កើន​ខ្ពស់​​នៃ​វិទ្យុ​សកម្ម​ក្នុង​ទឹក​នៅ​ទីតាំង​រេ​អាក់​ទ័រ​មួយ​ក្នុង​ចំណោម​រេ​អាក់​ទ័រ​នៃ​មជ្ឈ​មណ្ឌល​នោះ គឺ​ជា​ការ​ភាន់​ច្រឡំ​មួយ​។ ក្រុម​ហ៊ុន​នេះ​បាន​សុំ​ទោស​បន្ទាប់​ពី​ការ​ប្រកាស​មុន​នេះ​ថា អត្រា​វិទ្យុ​សកម្ម​មាន​ដល់​១០​លាន​​ដង​ខ្ពស់​ជាង​ពេល​ធម្មតា​ត្រូវ​បាន​វាស់​ឃើញ​ដែល​ញ៉ាំង​ឱ្យ​មាន​ការ​ជម្លៀស​និយោ​ជិត​ទាំង​ឡាយ​ចេញ​។ អ្នក​នាំ​ពាក្យ​របស់​ក្រុម​ហ៊ុន TEPCO លោកតា​កា​ស៊ី គូរី​តា​ ថ្លែង​ថា តួ​លេខ​ដំបូង​ដែល​ផ្តល់​ឱ្យ​នោះ​ពុំ​ត្រឹម​ត្រូវ​ឡើយ​។ យើង​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​។ ការ​ធ្វើ​តេស្ត​ថ្មី​ទី​បំផុត​អាច​កំណត់​អត្រា​វិទ្យុ​សកម្ម​ថា មាន​ខ្ពស់​ត្រឹម​ ១០០.០០០​ដង​លើស​ពេល​ធម្មតា​ប៉ុណ្ណោះ​។
យោង​តា​​ម​លោក​តាកា​ស៊ី គូ​រី​តា ថា នៅ​រេ​អាក់​ទ័រ​ទី​២​វិទ្យុ​សកម្ម​ក្នុង​ខ្យល់​មាន​ដល់​១.០០០MILLISIEVERTS ក្នុង​មួយ​​ម៉ោង​គឺ​មាន​៤​ដង​ខ្ពស់​ជាង​កំរិត​កំណត់​២​៥០​MILLISIEVERTS។
បណ្តា​អ្នក​ទទួលខុស​ត្រូវ​ខាង​សន្តិ​សុខ​នុយ​ក្លេ​អ៊ែរ​សង្ឃឹម​ថា អាច​បូម​ទឹក​ដែល​មាន​វិទ្យុ​សកម្ម​ចេញ​ ហើយ​យក​ទៅ​ស្តុក​ទុក​ក្នុង​អាង​ស្តុក​ធំ​ៗ​ដែល​រីង​អស់​មួយ​ផ្នែក​ក្នុង​បណ្តា​រេ​អាក់​ទ័រ​សំដៅ​ថែ​រក្សា​ទឹក​នោះ​ក្រោយ​មាន​លាយ​វិទ្យុ​សកម្ម​ខ្ពស់៕