ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ង់ ត្រៀម​ជា​ថ្មី​ចាប់​ដៃគូ​ជាមួយ​នាង​ផ្កាយព្រឹក

4 ឆ្នាំ មុន

បើ​លោក​អ្នក​បាន​ទស្សនា​រឿង​ភាគ​ថៃ «ប្រពន្ធ 2018» នោះ​លោក​អ្នក​អាច​នឹង​ស្គាល់​តួ​ប្រុស​ម្នាក់​នេះ​ហើយ ដែល​ជា​តួអង្គ​ស្វាមី​របស់​តួអង្គ អរុណា​។ លោក ប៉ង់ – ណៈ​វ៉ា​ត់…

បើ​លោក​អ្នក​បាន​ទស្សនា​រឿង​ភាគ​ថៃ «ប្រពន្ធ 2018» នោះ​លោក​អ្នក​អាច​នឹង​ស្គាល់​តួ​ប្រុស​ម្នាក់​នេះ​ហើយ ដែល​ជា​តួអង្គ​ស្វាមី​របស់​តួអង្គ អរុណា​។ លោក ប៉ង់ – ណៈ​វ៉ា​ត់
គុ​ឡា​រតនៈ​រ៉ា​ក់ បាន​ប្រាប់​ឱ្យ​ដឹង​ថា លោក​ត្រៀមខ្លួន​សម្រាប់​រឿង​ភាគ​ថ្មី​ដែល​នឹង​ដើរតួ​ជាមួយនឹង កុប ស៊ុ​វ៉ៈ​ណ័​ន​ន៍ ពុន​ណៈ​ក័ន​ត៍ (​នាង​ផ្កាយព្រឹក​) ។

លោក​មិន​បាន​សម្ដែង​រឿង​យូរ​ដែរ​ហើយ បន្ទាប់​ពី​លេង​រឿង “​ប្រពន្ធ 2018” នោះ​មក តែ​ឥឡូវនេះ លោក​ក៏​កំពុង​ត្រៀម​សម្ដែង​រឿង 2 ដែល​សម្ដែង​ជាមួយ កុប ស៊ុ​វ៉ៈ​ណ័​ន​ន៍ និង អេស​ស្ទ័​រ ស៊ុ​ព្រី​យ៍​លី​ឡា ដែល​លាក​បាន​ស្គាល់​នាង​ផ្កាយព្រឹក​តាំង​តែ​ពេល​រឿង «​ផ្កាយព្រះសុក្រ​» ដោយពេល​មក​លេង​ជាមួយ​គ្នា គឺ​ពិតជា​ពូកែ​សម្ដែង និង​មាន​អារម្មណ៍​ថា
រីករាយ​។

តួអង្គ​នេះ​នឹង​ខុស​គ្នា​ពី​តួអង្គ​ដែល​ធ្លាប់​សម្ដែង​កន្លង​មក ដែល​ធ្លាប់តែ​រៀបរយ ឬ​ត្រូវ​គេ​ធ្វើបាប​នោះ​។ កុប ស៊ុ​វ៉ៈ​ណ័​ន​ន៍ មិនសូវ​ទទួល​លេង​រឿង​ប៉ុន្មាន​ទេ តែ​រឿង​នេះ​មាន​អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ខ្លាំង ទើប​នាង​ទទួល​លេង​៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ