ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សនៈ​ព្រះពុទ្ធ​ផ្ទុយ​ទៅ​នឹង​សាមញ្ញ​ជន

4 ឆ្នាំ មុន

ព្រះ​សម្ពុទ្ធ​ទ្រង់មាន​ទស្សនៈ​ថា ស្នេហា​គឺជា​បញ្ហា​ស្មុគស្មាញ​បំផុត​សម្រាប់​ជីវិត តែ​ផ្ទុយ​ទៅ​វិញ​មនុស្ស​ភាគច្រើន​យល់​ឃើញ​ថា ស្នេហា​ឬ​សេចក្តី​ស្រលាញ់​ស្មោះ​មួយ​និង​មួយ​តែង​នាំ​មក​នូវ​សេចក្ដីសុខ មានការ​ទាក់ទង​យ៉ាង​សំខាន់​ទៅ​នឹង​សុភមង្គល​ក្នុង​រង្វង់​គ្រួសារ ។ ពិត​ណាស់​ស្វាមីភរិយា​ខ្លះ​មានការ​លែងលះ​គ្នា ដោយសារ​តែ​បញ្ហា​បន្តិចបន្តួច ព្រោះ​គេ​សម្លឹង​ឃើញ​គ្នា​តែ​លើ​រូប​សម្រស់ ដើម្បី​បំពេញ​កាមតណ្ហា​របស់​គេ​រៀង​ៗ​ខ្លួន…

ព្រះ​សម្ពុទ្ធ​ទ្រង់មាន​ទស្សនៈ​ថា ស្នេហា​គឺជា​បញ្ហា​ស្មុគស្មាញ​បំផុត​សម្រាប់​ជីវិត តែ​ផ្ទុយ​ទៅ​វិញ​មនុស្ស​ភាគច្រើន​យល់​ឃើញ​ថា ស្នេហា​ឬ​សេចក្តី​ស្រលាញ់​ស្មោះ​មួយ​និង​មួយ​តែង​នាំ​មក​នូវ​សេចក្ដីសុខ មានការ​ទាក់ទង​យ៉ាង​សំខាន់​ទៅ​នឹង​សុភមង្គល​ក្នុង​រង្វង់​គ្រួសារ ។

ពិត​ណាស់​ស្វាមីភរិយា​ខ្លះ​មានការ​លែងលះ​គ្នា ដោយសារ​តែ​បញ្ហា​បន្តិចបន្តួច ព្រោះ​គេ​សម្លឹង​ឃើញ​គ្នា​តែ​លើ​រូប​សម្រស់ ដើម្បី​បំពេញ​កាមតណ្ហា​របស់​គេ​រៀង​ៗ​ខ្លួន តែ នៅ​ពេល​ដែល​រូប​សម្រស់​ដៃគូរ​របស់​ខ្លួន​អន់​ថយ គេ​ក៏​កើតក្ដី​នឿយណាយ ហើយ​ក៏​ចាប់ផ្ដើម​សម្លឹង​រក​ដៃគូ​ថ្មី ដើម្បី​បំពេញ​ចំណង់​របស់​ខ្លួន ។

ត្រង់នេះ​ហើយ ដែល​ធ្វើ​ឱ្យ​ប្តី​ប្រពន្ធ​អស់​សេចក្ដី​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​បញ្ហា​ផ្សេង​ៗ ក៏​បាន​ចាប់ផ្ដើម​កើតជា​បន្តបន្ទាប់ ដូច​នាំ​មេរោគ​ចូល​ផ្ទះ ហើយ​ត្រូវ​ប្រឈម​នឹង​ការ​ព្យាបាល​ជាដើម ។

តាម​ពិត​មេរោគ​ដែល​បង្ក​ជា​ជំងឺ​នោះ​គ្មាន​អ្វី​គួរ​ឱ្យ​ខ្លាច​នោះ​ទេ តែ​មេរោគ​ដែល​គួរ​ឱ្យ​ខ្លាច​ហើយ​លំបាក​ក្នុង​ការ​ព្យាបាល​បំផុត​នោះ គឺ​រោគ​ស្នេហា ព្រោះ​ជំងឺផ្លូវចិត្ត​មិន​ងាយ​នឹង​ព្យាបាល​ឱ្យ​ជា​សះស្បើយ​ឡើយ ត្រូវការ​បេះដូង​ស្មោះ​មួយ​និង​មួយ ។