ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេសចរណ៍​ថៃ​អាច​ខាតបង់​ដល់​៣,៧១​ពាន់​លាន​ដុល្លារ

13 ឆ្នាំ មុន

ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​ទេសចរណ៍ថៃ​លោក KONGKRISH HIRANYAKIJ គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២១ ឧសភា ថា អំពើហិ.ង្សា​បង្ក​ឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នារវាង​កងទ័ព​ថៃ និង​ពួក​បាតុករ​អាវ​ក្រហមអាច​ឱ្យ​មានការ​ខាតបង់​ដល់​ទៅ​១២០​ពាន់លាន​បាត (៣,៧១​ពាន់​លាន​ដុល្លារ​) ខាងផ្នែក​ទេសចរណ៍​របស់​ប្រទេស ។ ការ​ពុះកញ្ជ្រោល​ខាង​នយោបាយ​ធ្វើ​ឱ្យអ្នកទេសចរ​នាំ​គ្នា​ចាកចេញ ហើយ​ការ​ហូរចូល​របស់​អ្នកទេសចរ​បរទេស​មក​ក្នុងប្រទេស​ថៃ​នា​ឆ្នាំ​នេះ​នឹង​ មានការ​ចុះ​ថយ ១០% ពី​១៤,១​លាន​នាក់​មក​នៅ​ត្រឹម​១២,៧លាន​នាក់ ។

ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​ទេសចរណ៍ថៃ​លោក KONGKRISH HIRANYAKIJ គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២១ ឧសភា ថា អំពើហិង្សា​បង្ក​ឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នារវាង​កងទ័ព​ថៃ និង​ពួក​បាតុករ​អាវ​ក្រហមអាច​ឱ្យ​មានការ​ខាតបង់​ដល់​ទៅ​១២០​ពាន់លាន​បាត (៣,៧១​ពាន់​លាន​ដុល្លារ​) ខាងផ្នែក​ទេសចរណ៍​របស់​ប្រទេស ។ ការ​ពុះកញ្ជ្រោល​ខាង​នយោបាយ​ធ្វើ​ឱ្យអ្នកទេសចរ​នាំ​គ្នា​ចាកចេញ ហើយ​ការ​ហូរចូល​របស់​អ្នកទេសចរ​បរទេស​មក​ក្នុងប្រទេស​ថៃ​នា​ឆ្នាំ​នេះ​នឹង​មានការ​ចុះ​ថយ ១០% ពី​១៤,១​លាន​នាក់​មក​នៅ​ត្រឹម​១២,៧លាន​នាក់ ។ ចំនួន​អ្នកទេសចរ​បរទេស​ដែលមក​កាន់​ប្រទេស​ថៃ​ត្រូវ​ចុះ​ថយ​២០% នា​ត្រី មាស​ទី​២ និង​ទី​៣នៃ​ឆ្នាំ​២០១០​នេះ ។ ដូច្នេះការ​ព្យាករណ៍​ពី​ចំណូល​ទេសចរណ៍​សំរាប់​ឆ្នាំ២០១០​ទាំងមូល ដែល​ដំបូង​ថា មាន​៦០០ ពាន់​លាន​បាត (១៨,៥៥៣​ពាន់​លានដុល្លារ​) នឹង​មក​នៅ​ត្រឹម​៤៨០​ពាន់​លាន​បាត(១៤,៨៤២​ពាន់​លាន​ដុល្លារ​) ៕