ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ប្រកាស​លាលែង

4 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ យោង​តាម​បណ្ដា​សារព័ត៌មាន​អង់គ្លេស​ថា នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោកស្រី​THERASA MAY បាន​ប្រកាស​ពី​ការ​លាលែង​ចេញពី​តំណែង នា​ថ្ងៃ​ទី​២៤​ ឧសភា ​ព្រោះតែ​ពុំ​អាច​សម្រេច​បានការ​អនុវត្ត​…

ប្រទេស​អង់គ្លេស ៖ យោង​តាម​បណ្ដា​សារព័ត៌មាន​អង់គ្លេស​ថា នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោកស្រី​THERASA MAY បាន​ប្រកាស​ពី​ការ​លាលែង​ចេញពី​តំណែង នា​ថ្ងៃ​ទី​២៤​ ឧសភា ​ព្រោះតែ​ពុំ​អាច​សម្រេច​បានការ​អនុវត្ត​ BREXIT​។ ការ​លាលែង​របស់​លោកស្រី​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី​៧​មិថុនា​ទៅ​។

តាម​BBC​ថា​លោកស្រី​ MAY ប្រកាស​ពី​ការ​លាលែង​នា​ថ្ងៃ​ទី​២៤​ឧសភា​។ មេដឹកនាំ​អភិរក្សនិយម​រូប​នោះ​ជួប​ជាមួយ លោក ​GRAHAM BRADY ​ប្រធាន​គណៈកម្មាធិការ​១៩២២ ជា​អ្នក​ទទួលខុសត្រូវ​លើ​ការ​ចាត់តាំង​របស់​គណបក្ស​អភិរក្សនិយម​។

លោកស្រី​នា​ឱកាស​នោះ​កំណត់​លម្អិត​ពី​ការ​ចាកចេញ​ពិសេស​កាលបរិច្ឆេទ ហើយ​ធ្វើ​សេចក្ដី​ប្រកាស​មួយ​។ ប៉ុន្តែ​តាម​កាសែត​ TIMES ​ថា លោកស្រី​ MAY​ អាច​នៅ​កាន់​តំណែង​រយៈពេល​ប្រមាណ​ជា​៦​ស​ប្ដា​ហ៍​ទៀត ទុក​ពេល​ឲ្យ​ពួក​អភិរក្សនិយម​ជ្រើសរើស​អ្នក​បន្ត​វេទ ហើយ​លោកស្រី​នៅ​កាន់​តំណែង​នា​ឱកាស​នៃ​ទស្សនកិច្ច​នៅ​អង់គ្លេស របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​ពី​ថ្ងៃ​ទី​៣​ទៅ​ទី​៥​មិថុនា​។

អតីតរដ្ឋមន្ត្រី​ការ​បរទេស​លោក​ BORIS JOHNSON ​ជា​អ្នក​ BREXIT ​និយម អាច​ជា​អ្នក​ឡើង​ជំនួស​លោកស្រី​ MAY៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ