ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រប់ទឹក ដូច​ជីក​មាស ការ​វិនិយោគ​លើ​អចលនទ្រព្យ​សិង្ហ​បុរី​កើនឡើង​ដល់​១.៩​ប៊ី​លាន​ដុល្លារ

4 ឆ្នាំ មុន

សិង្ហ​បុរី​៖ ភ្នាក់ងារ​សារព័ត៌មាន The Strait Times បាន​រាយការណ៍​មក​កាលពី​ថ្ងៃ​ទី​២២ ឧសភា កន្លង​មក​ថា វិស័យ​អចលនទ្រព្យ​សម្រាប់​ប្រកប​អាជីវកម្ម​របស់​ប្រទេស​សិង្ហ​បុរី​បាន​ដើរ​ទាន់​ទីផ្សារ​ធំ​ៗ​ដទៃ​ក្នុង​តំបន់​ហើយ​កាលពី​ទ្រី​មាស​ទី​១​កន្លង​មកនេះ ។…

សិង្ហ​បុរី​៖ ភ្នាក់ងារ​សារព័ត៌មាន The Strait Times បាន​រាយការណ៍​មក​កាលពី​ថ្ងៃ​ទី​២២ ឧសភា កន្លង​មក​ថា វិស័យ​អចលនទ្រព្យ​សម្រាប់​ប្រកប​អាជីវកម្ម​របស់​ប្រទេស​សិង្ហ​បុរី​បាន​ដើរ​ទាន់​ទីផ្សារ​ធំ​ៗ​ដទៃ​ក្នុង​តំបន់​ហើយ​កាលពី​ទ្រី​មាស​ទី​១​កន្លង​មកនេះ ។

Real Capital Analutics (RCA) បាន​ប្រាប់​ដល់​សារព័ត៌មាន​ខាងលើ​កាលពី​ថ្ងៃ​ទី​២១ ថា​ការ​វិនិយោគ​លើ​អចលនទ្រព្យ​សម្រាប់​ប្រកប​អាជីវកម្ម​ក្នុង​ប្រទេស​សិង្ហ​បុរី​បាន​កើនឡើង ៧២% មក​ស្មើ ១.៩​ប៊ី​លាន​ដុល្លារ​កាលពី​ត្រីមាស​ទី​១​នា​ឆ្នាំ​២០១៩ ។

អ្នកស្រី Petra Blazkova ដែល​ជា​ប្រធាន​ផ្នែក​វិភាគ​សម្រាប់​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​នៅ RCA បាន​និយាយ​ថា នៅ​ត្រីមាស​ចុង​ក្រោយ​នា​ឆ្នាំ ២០១៨ ការ​វិនិយោគ​ភាគច្រើន​គឺ​មាន​ក្នុង​វិស័យ​ឧស្សាហកម្ម ប៉ុន្តែ​ត្រីមាស​ទី​១​នា​ឆ្នាំ​នេះ​មើលឃើញ​មានការ​ដោះ​ដូរ​ចម្រុះ​ច្រើន​ទាំង​ហាង​លក់ទំនិញ និង​ការិយាល័យ ព្រមទាំង​មាន​ក្នុង​វិស័យ​ឧស្សាហកម្ម​ផង​ដែរ​។

យ៉ាងណា​ក្តី ទីផ្សារ​អចលនទ្រព្យ​សម្រាប់​ការ​ប្រកប​អាជីវកម្ម​ក្នុង​តំបន់​មាន​ភាព​អន់​ថយ​កាលពីដើម​ឆ្នាំ​នេះ​ព្រោះតែ​កង្វល់​ទាក់ទិន​នឹង​ទស្សនៈ​វិស័យសេដ្ឋកិច្ច​។ ការ​វិនិយោគ​សរុប​បាន​ធ្លាក់​ចុះ ៣៦% មក​ស្មើ ៣០.៥​ប៊ី​លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី ១​។

RCA បាន​បន្ត​ថា ទាំងនេះ​រួម​មាន​កង្វល់​ដទៃ​ទៀត​ដូច​ជា​ការ​អន់​ថយ​សេដ្ឋកិច្ច​ប្រ​ទែស​ចិន សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន និង​ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​ផលិតផល​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ទូ​ទាំង​ពិភពលោក​ជាដើម​។

ប្រទេស​ចិន​និង​ជប៉ុន​ទទួល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ដោយ​មើលឃើញ​ចំនួន​វិនិយោគ​ធ្លាក់​ចុះ​ដល់​ទៅ​ពីរ​ខ្ទង់​បើ​ធៀប​នឹង​ឆ្នាំ​មុន​។

RCA បាន​កត់​សម្គាល់ថា ការិយាល័យ​គឺជា​អចលនទ្រព្យ​ដែល​ត្រូវ​បាន​ដោះ​ដូរ​ច្រើន​ជាងគេ ប៉ុន្តែ​ការ​វិនិយោគ​លើ​ហាង​ទំនិញ​បាន​កើនឡើង ៨%​ផង​ដែរ​មក​ស្មើ ៩.៤​ប៊ី​លាន​ដុល្លារ​បើ​ធៀប​នឹង​ឆ្នាំ​មុន ។ យ៉ាងណា​ក្តី​ការិយាល័យ​នៅ​តែ​ទទួល​បាន​ចំណាប់អារម្មណ៍​ច្រើន​ជាងគេ​ពី​វិនិយោគិន​ព្រោះ​ទីផ្សារ​នេះ​បាន​ប្រសើរ​ឡើង​ច្រើន​ជាងគេ​ក្នុង​ចំណោម​ទីផ្សារ​អចលនទ្រព្យ​ទាំងអស់ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ