ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​គ្រោង​ប្ដូរ​ទីតាំង​រោងចក្រ​គីមីជាង​៨០%

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ សារព័ត៌មាន​ផ្លូវការ​ចិន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៤​ឧសភា​ថា ចិន​គ្រោង​ប្ដូរ​ទីតាំង​រោងចក្រ​គីមី​​ជាង​៨០% ​រហូត​ដល់​ដំណាច់ឆ្នាំ​២០២០ ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​កែទម្រង់​បណ្ដា​បទដ្ឋាន​សន្តិសុខ បន្ទាប់​​​ពី​​ការ​ផ្ទុះ​ឆេះ​រោងចក្រ​គីមី​មួយ នៅ​ទីក្រុង​YANCHENG​ភាគ​ខាងកើត​ប្រទេស បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៧៨​នាក់​កាលពី​ខែមីនា​កន្លង​ទៅ​។ ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិ​ន​ហួ…

ប្រទេស​ចិន ៖ សារព័ត៌មាន​ផ្លូវការ​ចិន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៤​ឧសភា​ថា ចិន​គ្រោង​ប្ដូរ​ទីតាំង​រោងចក្រ​គីមី​​ជាង​៨០% ​រហូត​ដល់​ដំណាច់ឆ្នាំ​២០២០ ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​កែទម្រង់​បណ្ដា​បទដ្ឋាន​សន្តិសុខ បន្ទាប់​​​ពី​​ការ​ផ្ទុះ​ឆេះ​រោងចក្រ​គីមី​មួយ នៅ​ទីក្រុង​YANCHENG​ភាគ​ខាងកើត​ប្រទេស បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៧៨​នាក់​កាលពី​ខែមីនា​កន្លង​ទៅ​។

ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិ​ន​ហួ ដែល​ដកស្រង់​សម្ដី​បណ្ដា​តំណាង​រដ្ឋាភិបាល រាយការណ៍​ថា ក្រុង​ប៉េ​កាំ​ង​ចាប់ពី​ពេល​នេះ​ទៅ​នឹង​ប្រមូល​បណ្ដា​រោងចក្រ​គីមី ទៅ​កាន់​បណ្ដា​តំបន់ឧស្សាហកម្ម​ពិសេស​ដែល​ធំ​ទូលាយ ដោយនៅ​ទីនោះ​ការ​ត្រួតពិនិត្យ​និង​កិច្ច​ការពារ​សន្តិសុខ​នឹង​ត្រូវ​ពង្រឹង​។

ទោះបីជា​អាជ្ញាធរ​ចិន​ចាត់វិធានការ​លើក​មុន​ៗ ជាមួយ​ការ​បង្កើន​ការ​ត្រួតពិនិត្យ​ចាប់តាំងពី​ឆ្នាំ​មុន​មក​ក្ដី តែ​គ្រោះ​ថា្ន​ក់​ស្លាប់​មនុស្ស​ច្រើន​នៅ​កើត​មាន​ញឹកញាប់ ក្នុង​រោងចក្រ​គីមី​ចិន​ដែរ​។ អាជ្ញាធរ​ចាប់ផ្ដើម​ផ្ទេរ​កន្លែង​ផលិត​បណ្ដា​ផលិតផល​គ្រោះថ្នាក់ ទៅ​ឲ្យ​ឆ្ងាយ​ពី​តំបន់​មាន​ប្រជាជន​រស់នៅ​ច្រើន​កុះករ ប៉ុន្តែ​បើ​តាម​ព័ត៌​មាន​នានា​ថា​រោងចក្រ​គីមី​ជា​ច្រើន ត្រូវ​បង្ខំចិត្ត​ផ្ទេរ​ចេញ​ជា​ថ្មី ដោយសារ​ពេល​នេះ​ត្រូវ​មានការ​អនុវត្ត​វិធាន​សន្តិសុខ​ម៉ឺ​ង​ម៉ាត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ