ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ធម្មជាតិ​ផ្តាច់ជីវិត​គោ​៣​ក្បាល

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​រន្ទះបាញ់​បណ្តាល​ឱ្យ​សត្វ​គោ​ចំនួន​៣​ក្បាល​ងាប់​នៅ​ចំណុច​ខាងក្រោយ​ផ្ទះ​របស់​ឈ្មោះ​ខុន វ​ត្តី ស្ថិត​ក្នុងភូមិ​បាក់​ដាវ​ក្រោម ឃុំ​បាក់ ដាវ ស្រុក​ខ្សាច់កណ្តាល កាលពី​វេលា​ម៉ោង​៣​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២៣…

ខេត្តកណ្ដាល ៖ តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​រន្ទះបាញ់​បណ្តាល​ឱ្យ​សត្វ​គោ​ចំនួន​៣​ក្បាល​ងាប់​នៅ​ចំណុច​ខាងក្រោយ​ផ្ទះ​របស់​ឈ្មោះ​ខុន វ​ត្តី ស្ថិត​ក្នុងភូមិ​បាក់​ដាវ​ក្រោម ឃុំ​បាក់ ដាវ ស្រុក​ខ្សាច់កណ្តាល កាលពី​វេលា​ម៉ោង​៣​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ ២០១៩ ។

ម្ចាស់​គោ​ឈ្មោះ អាង ខុន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ក្រោយ​ពេល​សមត្ថកិច្ច​​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ​រួច បាន​ប្រគល់សត្វគោ​​ដែល​ងាប់​ទាំង​៣​ក្បាល​ខាងលើ​ឱ្យទៅ​ម្ចាស់​វិញ​ផង​ដែរ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ