ខ្លួនតូចល្អិតមែនពិត តែតម្លៃកុំលូក អាចទិញឡានបាន១គ្រឿង
ក្រុមហ៊ុន Fujifilm បានប្រកាសពីម៉ាស៊ីនថតប្រភេទថ្មីមួយដែលហៅថា GFX100 ។ រាងកាយថ្មីរបស់វាភ្ជាប់មកជាមួយឧបករណ៍ទំហំ 102MP និងថតវីដេអូក្នុងកម្រិត 4K ។…
ក្រុមហ៊ុន Fujifilm បានប្រកាសពីម៉ាស៊ីនថតប្រភេទថ្មីមួយដែលហៅថា GFX100 ។ រាងកាយថ្មីរបស់វាភ្ជាប់មកជាមួយឧបករណ៍ទំហំ 102MP និងថតវីដេអូក្នុងកម្រិត 4K ។…
ក្រុមហ៊ុន Fujifilm បានប្រកាសពីម៉ាស៊ីនថតប្រភេទថ្មីមួយដែលហៅថា GFX100 ។ រាងកាយថ្មីរបស់វាភ្ជាប់មកជាមួយឧបករណ៍ទំហំ 102MP និងថតវីដេអូក្នុងកម្រិត 4K ។ បេះដូងដ៏សំខាន់នៃម៉ាស៊ីនថតនេះគឹវាមានឧបករណ៍ចាប់សញ្ញាទ្រង់ទ្រាយមធ្យម 102MP 55mm ។ ឧបករណ៍ចាប់សញ្ញាទ្រង់ទ្រាយមធ្យមឋិតរវាងឧបករណ៍ 35mm full frame និងឧបករណ៍ទ្រង់ទ្រាយធំ ។
ឧបករណ៍ចាប់សញ្ញាទាំងនេះត្រូវបានប្រើជាទូទៅនៅក្នុងម៉ាស៊ីនថតដែលមានកម្មវិធីជំនាញវិជ្ជាជីវៈច្រើនហើយជាញឹកញាប់ត្រូវបានទាមទារសម្រាប់ការបោះពុម្ពនៅលើខ្នាតធំៗដូចជាផ្ទាំងប៉ាណូជាដើម ។
រួមជាមួយឧបករណ៍ 102MP គឺវាមានខួរក្បាល Fujifilm X-Processor 4 ។ ម៉ាស៊ីនថតនេះអាចផលិតឯកសារ 16-bit RAW សម្រាប់ Dynamic Range ខ្ពស់ និងគុណភាពពណ៌ខ្ពស់ជាងមុន ។ វាមាន ISO 100 និងអាចឡើងដល់ ISO 12,800 ។
Fujifilm GFX100 ក៏ជាម៉ាស៊ីនថតទ្រង់ទ្រាយមធ្យមដំបូងដែលរួមបញ្ចូលការចាប់យកស្វ័យប្រវត្តិជាមួយ 3.76 million phase detection pixels និងគ្របដណ្តប់ជិត ១០០% ។ ក្រៅពីនេះវាមានវត្តមាននៃការថតវីដេអូ 4K កម្រិត 30fps ហើយម៉ាស៊ីនថតនេះក៏អាចបញ្ចេញវីដេអូដែលមានទំហំ 10-bit 4:2:2 footage តាម HDMI ។ ទោះជាយ៉ាងណាក៏ដោយតួខ្លួនរបស់ Fujifilm GFX100 មិនមានទំហំធំជាងម៉ាស៊ីនថតដែលមាន Full-frame mirrorless នោះទេ ។
ម៉ាស៊ីនថត Fujifilm GFX100 មានតម្លៃរហូតដល់ ៩៩៩៩.៩៥ ដុល្លារ នេះជាអ្វីដែលអ្នករំពឹងចង់បានពីម៉ាស៊ីនថតដែលមានទ្រង់ទ្រាយមធ្យម ហើយវានឹងដាក់លក់នៅថ្ងៃទី ៣០ ខែមិថុនា ខាងមុខ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ