ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ម្នាក់​ឡើង​លើដំបូល​ស្តា​ត​បា.ញ់ថ្នាំ​កម្ចាត់​សត្វ​ប្រចៀវ ​ជួបគ្រោះយ៉ាង​រន្ធត់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្មករ​ម្នាក់​ឡើង​ទៅ​ដំបូល​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ដើម្បី​បាញ់ថ្នាំ​កម្ចាត់​សត្វ​ប្រចៀវ បណ្តាល​ឱ្យ​ធ្លាក់​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែងកើតហេតុ​ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៩ ស្ថិត​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក សង្កាត់​វាលវង់…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្មករ​ម្នាក់​ឡើង​ទៅ​ដំបូល​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ដើម្បី​បាញ់ថ្នាំ​កម្ចាត់​សត្វ​ប្រចៀវ បណ្តាល​ឱ្យ​ធ្លាក់​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែងកើតហេតុ​ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៩ ស្ថិត​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ សន ស៊ី​ម ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ជា​កម្មករ​បាញ់ថ្នាំ​កម្ចាត់​សត្វ​ប្រចៀវ ។

តាម​សាក្សី​ជា​កម្មករ​ដូច​គ្នា​បាន​រៀបរាប់​ប្រាប់​សមត្ត​កិច្ច​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ កម្មករ​៣​នាក់ រួម​ទាំង​ជន​ជន​រង​គ្រោះ​បាន​ឡើង​ទៅ​បាញ់ថ្នាំ​កម្ចាត់​សត្វ​ប្រចៀវ​នៅ​លើដំបូល​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ពេល​នោះ​ប្រហែលជា​ជន​រង​គ្រោះ​ជាន់​ផុង​ក្តា​ររន្ទា បណ្តាល​ឲ្យ​ធ្លាក់​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ