ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃសម្បូរតារាស្រីល្បីៗ តែ៣រូបនេះក្លាយជាអគ្គរដ្ឋទូតតំណាងម៉ាកយីហោអន្តរជាតិ

4 ឆ្នាំ មុន

ដោយសារ​ទេព​កោសល្យ និង​សម្រស់​របស់​ពួក​គេ​ក្នុង​វិស័យ​សិល្បៈ តារា​សម្ដែង​ស្រី​ថៃ ៣ រូប បាន​ចុះហត្ថលេខា​ធ្វើ​ជា​អគ្គរដ្ឋទូត​តំណាង​ឱ្យ​ម៉ាក​យីហោ​អន្តរជាតិ ​។ 1/. យ៉ា​យ៉ា អ៊ុ​រ៉ា​សា​យ៉ា…

ដោយសារ​ទេព​កោសល្យ និង​សម្រស់​របស់​ពួក​គេ​ក្នុង​វិស័យ​សិល្បៈ តារា​សម្ដែង​ស្រី​ថៃ ៣ រូប បាន​ចុះហត្ថលេខា​ធ្វើ​ជា​អគ្គរដ្ឋទូត​តំណាង​ឱ្យ​ម៉ាក​យីហោ​អន្តរជាតិ ​។

1/. យ៉ា​យ៉ា អ៊ុ​រ៉ា​សា​យ៉ា

យ៉ា​យ៉ា អ៊ុ​រ៉ា​សា​យ៉ា បាន​ក្លាយជា​តារា​ថៃ​ដំបូង​ឱ្យ​ផលិតផល Louis Vuitton​។ នាង​ចូលរួម​កម្មវិធី​ច្រើន​នៅ​ក្រៅប្រទេស​ជា​ញឹកញាប់ ហើយ​នាង​ក៏​មាន​ប្រជាប្រិយភាព​ខ្លាំង​សម្រាប់​អ្នកគាំទ្រ​នៅ​ក្រៅប្រទេស​របស់​នាង​ដែរ​។

2/. ឈុ​ម​ភូ អា​រ៉ៈ​យ៉ា

ម៉ាក​យីហោ​គ្រឿងអលង្ការ​អន្តរជាតិ Chopard ទើប​ចុះហត្ថលេខា​ជាមួយនឹង ឈុ​ម​ភូ អា​រ៉ៈ​យ៉ា ជា​អ​គ្ក​រដ្ឋ​ទូត​តំណាង​ឱ្យ​ម៉ាក​យីហោ​របស់​ខ្លួន​។

3/. ម៉ៃ ដា​វិកា

ដោយសារ​តែ​ប្រជាប្រិយភាព​របស់​នាង​មានការ​កើនឡើង​ខ្លាំង​នៅ​ទ្វីបអាស៊ី ធ្វើ​ឱ្យ​ផលិតផល​គ្រឿងសម្អាង​កូរ៉េ​ឈ្មោះ​ថា Jung Saem Mool ចុះហត្ថលេខា​ជាមួយ​នាង​ឱ្យធ្វើ​អគ្គរដ្ឋទូត​តំណាង​ផលិតផល​របស់​ខ្លួន​៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ