ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ឈើ​ប្រមាណ​៣​ម៉ឺន​ដើម​ត្រូវ​បាន​ដាំ​ក្នុង​ឧទ្យាន​អង្គរ​ជា​រៀង​រាល់​ឆ្នាំ​

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ ​អាជ្ញាធរ​ជាតិ​អប្សរា​តែងតែ​យកចិត្តទុកដាក់​ថែរក្សា​ព្រៃឈើ​ដែល​មាន​ស្រាប់ និង​ដាំ​ដើមឈើ​បន្ថែម​តាម​តំបន់​ជុំវិញ​ប្រាសាទ​ដែល​ជា​តំបន់​ព្រៃ​ការពារ ដោយ​មូលហេតុ​តំបន់​ខ្លះ​ត្រូវ​បាន​ទន្ទ្រាន​ពី​ប្រជាជន, ភ្លើង​ឆេះ​ព្រៃ និង​ក្រោយ​ពី​កាត់​ក្រី​​ដើមឈើ​ងាប់​ដែល​អាច​បង្ក​​ហា​នី​ភ័យ​ផ្សេង​ៗ​ដល់​មនុស្ស សត្វ ប្រាសាទ និង​បរិស្ថាន​។…

ខេត្តសៀមរាប ​៖ ​អាជ្ញាធរ​ជាតិ​អប្សរា​តែងតែ​យកចិត្តទុកដាក់​ថែរក្សា​ព្រៃឈើ​ដែល​មាន​ស្រាប់ និង​ដាំ​ដើមឈើ​បន្ថែម​តាម​តំបន់​ជុំវិញ​ប្រាសាទ​ដែល​ជា​តំបន់​ព្រៃ​ការពារ ដោយ​មូលហេតុ​តំបន់​ខ្លះ​ត្រូវ​បាន​ទន្ទ្រាន​ពី​ប្រជាជន, ភ្លើង​ឆេះ​ព្រៃ និង​ក្រោយ​ពី​កាត់​ក្រី​​ដើមឈើ​ងាប់​ដែល​អាច​បង្ក​​ហា​នី​ភ័យ​ផ្សេង​ៗ​ដល់​មនុស្ស សត្វ ប្រាសាទ និង​បរិស្ថាន​។

លោក ស៊ិ​ន ពិសី មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ បរិស្ថាន និង​ទេសភាព​វប្បធម៌ បានឱ្យ​ដឹង​ថា ព្រៃឈើ​ក្នុង​ឧទ្យាន​អង្គរ បែង​ចែង​ចែក​ជា​បី​សំខាន់​ៗ​គឺ តំបន់​ឧទ្យាន​បន្ទាយស្រី តំបន់​ឧទ្យាន​កណ្តាល និង​តំបន់​ឧទ្យាន​រលួស លើ​ផ្ទៃដី​៤០១​ម៉ែត្រក្រឡា និង​ចែក​ជា​១៤​បុ​ស្តិ៍ ដែល​មាន​បុគ្គលិក​ចំនួន​៨៤​នាក់ ចុះ​យាមល្បាត​ជា​ប្រចាំ ថែទាំ ព្រមទាំង​ព្យា​ល​បាល​ដើមឈើ ពេល​មាន​ជំងឺ លើកលែងតែ​តំបន់​ប្រាសាទបេង​មាលា ស្ថិត​នៅ​ក្រៅ​តំបន់​ឧទ្យាន​អង្គរ​។

លោក​បន្ត​ទៀត​ថា ក្រុម​ភ្នាក់ងារ​គ្រប់គ្រង​ព្រៃឈើ​តែង​មានកម្ម​វិធី​ដាំ​កូន​ឈើ​ជា​រៀង​រាល់​ឆ្នាំ ហើយ​មួយ​លើក​ៗ​ជា​ច្រើន​រយ​ដើម ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា ស្ថាប័នរដ្ឋ ស្ថាប័ន​អន្តរជាតិ វិស័យ​ឯកជន សហគមន៍ ព្រះសង្ឃ និង​សិស្សសាលា​ជាដើម បំពេញ​នូវ​ទីតាំង​ដែល​គ្មាន​ព្រៃឈើ សរុប​ប្រមាណ​៣​ម៉ឺន​ដើម​ក្នុង​មួយ​ឆ្នាំ​ៗ​នៅ​ឧទ្យាន​អង្គរ​។

លើស​ពី​នេះ​ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​បាន​ចែក​កូន​ឈើ​ដល់​ស្ថាប័ន​ផ្សេង​ៗ ព្រះសង្ឃ និង​ប្រជាជន​ក្នុង​តំបន់​អង្គរ​ទៅ​ដាំ​ក្នុង​វត្ត ភូមិ ឃុំ មូលដ្ឋាន​របស់​ខ្លួន​ដើម្បី​បង្កើន​ចំនួន​ព្រៃឈើ បង្កើន​គម្រប​បៃតង​ដល់​បរិស្ថាន​ឱ្យ​មាន បរិយាកាស​ស្រស់ថ្លា ពិសេស គឺ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​។

លោក ពិសី បញ្ជាក់​ថា ព្រៃឈើ​មាន​សារៈសំខាន់​ទាំង​បរិស្ថាន និង​សោភ័ណ​ភាព​សម្រាប់​មនុស្សជាតិ​។ លោក​ក៏​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ជួយ​អប់រំ​ដល់​ប្រជាជន​កុំឱ្យ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ ចូលរួម​ដាំ​ដើមឈើ​ឱ្យ​បាន​ច្រើន​ជាង​បំផ្លាញ និង​ពេល​ដុត​ចម្ការ​ត្រូវ​គ្រប់គ្រង​ភ្លើង​ឱ្យ​បាន​ត្រឹមត្រូវ​ចៀស​វាង​មាន​គ្រោះថ្នាក់ និង​មាន​ហា​នី​ភ័យ​ដល់​ព្រៃឈើ​ក្នុង​តំបន់​ឧទ្យានអង្គរ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ