ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូ​ដា នី​តា បដិសេធ​មិន​ទទួល​ថត​បើ​មិន​ដល់​ថ្លៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង សូ​ដា នី​តា បាន​តាំងចិត្ត​បដិសេធ​មិន​ទទួល​ថត​នោះ​ឡើយ ប្រសិនបើ​តម្លៃ​មិន​ដល់​ដែល​ខ្លួន​បាន​កំណត់​។ ការ​កំណត់​តម្លៃ​ថត​នេះ ត្រូវ​បាន​លើក​ឡើង​ថា ដោយសារ​តែ​ខ្លួន​ត្រូវ​ចំណាយ​ទៅ​លើ​សម្ភារ…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង សូ​ដា នី​តា បាន​តាំងចិត្ត​បដិសេធ​មិន​ទទួល​ថត​នោះ​ឡើយ ប្រសិនបើ​តម្លៃ​មិន​ដល់​ដែល​ខ្លួន​បាន​កំណត់​។ ការ​កំណត់​តម្លៃ​ថត​នេះ ត្រូវ​បាន​លើក​ឡើង​ថា ដោយសារ​តែ​ខ្លួន​ត្រូវ​ចំណាយ​ទៅ​លើ​សម្ភារ និង​គ្រឿងអលង្កា​ផ្សេង​ង​ៗ​។ យ៉ាងណា ការ​បដិសេធ​មិន​ទទួល​ថត ព្រោះ​មិន​ដល់​តម្លៃ​របស់​តារា​រូប​នេះ​ក៏​ទទួល​បានការ​រិះគន់​ពី​បណ្តា​ផលិតករ​មួយ​ចំនួន​ផង​ដែរ និង​បាន​ចោទប្រកាន់​នាង​ជាតា​រា​ដែល​វាយឫក​។

ឆ្លើយ​តប​បញ្ហា​ខាងលើ​នេះ សូ​ដា នី​តា បាន​អះអាង​ថា វា​មិនមែន​ជា​ការ​វាយរ​ឫក​នោះ​ឡើយ ប៉ុន្តែ​នេះ​ជា​គោលការណ៍​ដែល​តួ​នីមួយ​ឱ្យ​តម្លៃ​របស់​ខ្លួន​រៀងខ្លួន​។ តារា​រូប​នេះ​បញ្ជាក់​ថា កុំ​និយាយ​ថា ខ្ញុំ​ឫក មិន​ព្រម​ថត កុំ​ប្រកាន់​អី មិនមែន​មិន​ចង់​ថត​ឱ្យ​នោះ​ទេ តែបើ​មិន​ត្រូវ​ថ្លៃ​នៃ​តម្លៃ​ខ្លួន​សម្តែង ខ្ញុំ​ក៏​ថត​ដែរ ព្រោះ​ថត​រឿង​តួ​ម្នាក់​ៗ​គឺ​ត្រូវ​ចំណាយ​លើ​សម្ភារៈ​ជា​ច្រើន ខោអាវ​ស្បែកជើង គ្រឿងអលង្ការ ។​ល​។

នាង​បន្ថែម​ថា តួ​ម្នាក់​ៗ គឺ​មាន​តម្លៃ​ខ្លួន​ផ្សេង​ៗ គួរ​យល់ កុំ​ចេះ​តែ​ហ៊ាន​ដើរ​និយាយ​ថា ហៅ​ច្រើន​ដង​មិន​ថត ព្រោះ​ឫក មិនមែន​ទេ​។

តារា​សម្តែង​នាង សូ​ដា នី​តា ត្រូវ​បាន​គេ​មើលឃើញ​ថា នាង​កំពុង​មាន​ទីផ្សារ​សិល្បៈ​ខ្ពស់​គួរសម​ផង​ដែរ​។ ក្រៅពី​បង្ហាញ​វត្តមាន​សម្តែង​តាម​រយៈ​ភាពយន្ត​ជា​បន្តបន្ទាប់​នោះ នាង​ក៏​មមាញឹក​ក្នុង​ការ​ច្រៀង​រាំ​តាម​ឆាក​មង្គលការ​ជាមួយ​ក្រុម​លោក យ៉ែ​ម សំ​អូន ស្ទើរ​មិន​ដាច់​សូរ​ផង​ដែរ​។ តម្លៃ​ខ្លួន​តារា​ដែល​មិនមែន​ជា​តួឯក​អាច​ពី ១​ពាន់ ទៅ​២​ពាន់​ដុល្លារ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ