ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​ប្រពន្ធ​ឈរ​ចាំ​ប្តី​រន្ទះ​ប្រល័យ​សង្វារ​ចោល​កូន​តូច​២​នាក់​គួរ​ឱ្យ​អាណិត

4 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ស្រី្ត​ជា​ប្រពន្ធ​ត្រូវ​រន្ទះបាញ់​ស្លាប់ ចំណែក​កូន​តូច​ៗ២​នាក់​ទៀត​បាន​រង​របួស ពេល​ស្ត្រី​រង​គ្រោះ​ និង​កូន​ៗ​​ឈរ​ចាំ​ប្តី​បង់សំណាញ់​យក​ត្រី​នៅ​បឹង ហើយ​ស្រប​ពេល​មេឃ​កំពុង​តែ​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ និង​មាន​រន្ទះបាញ់​ផង​នោះ ។ ហេតុការណ៍​ដ៏​រន្ធត់​ខាងលើ​បាន​កើតឡើង​នៅ​ចំណុច​បឹង​ត្រពាំង​ជោ…

ខេត្ត​ត្បូងឃ្មុំ ៖ ស្រី្ត​ជា​ប្រពន្ធ​ត្រូវ​រន្ទះបាញ់​ស្លាប់ ចំណែក​កូន​តូច​ៗ២​នាក់​ទៀត​បាន​រង​របួស ពេល​ស្ត្រី​រង​គ្រោះ​ និង​កូន​ៗ​​ឈរ​ចាំ​ប្តី​បង់សំណាញ់​យក​ត្រី​នៅ​បឹង ហើយ​ស្រប​ពេល​មេឃ​កំពុង​តែ​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ និង​មាន​រន្ទះបាញ់​ផង​នោះ ។

ហេតុការណ៍​ដ៏​រន្ធត់​ខាងលើ​បាន​កើតឡើង​នៅ​ចំណុច​បឹង​ត្រពាំង​ជោ ក្នុងភូមិ​ឈើទាល​ទី​២ ឃុំ​ពាមជីលាំង ស្រុក​ត្បូងឃ្មុំ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៣ ឧសភា ២០១៩​។

លោក​ឆ​យ វុ​ទ្ធី នាយ​ប៉ុស្តិ៍​រដ្ឋបាល​ពាមជីលាំង ប្រាប់​ឲ្យ​ដឹង​ថា ស្ត្រី​ជា​ប្រពន្ធ​ដែល​ស្លាប់​ឈ្មោះ ម៉ា​ន ស៊ា​ស អាយុ​២៥​ឆ្នាំ ជា​ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម រីឯ​កូន​តូច​ៗ​ទាំង​២​នាក់​ដែល​រង​របួសស្រាល ក្នុង​នោះ​ម្នាក់​ឈ្មោះ ម៉ា​ន អាំ​ម៉ី ភេទ​ស្រី អាយុ​៩​ឆ្នាំ ជា​ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម បាន​រង​របួស​ត្រង់​ខ្នង និង​ម្នាក់​ទៀត​ឈ្មោះ​ម៉ា​ន ស្រី​មី ភេទ​ស្រី អាយុ​១​ខួប ជា​ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម បាន​រង​របួស​មាន​ស្នាម​ក្រហម​ត្រង់​ម្រាមដៃ ។ ចំណែក​បុរស​ជា​ប្តី​ឈ្មោះ សាន់ ម៉ា​ន អាយុ​២៩​ឆ្នាំ ជា​ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម ។ អ្នក​ទាំង​៤​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

លោកនាយ​ប៉ុស្តិ៍​រដ្ឋ​បា​លេ​ពាមជីលាំង​បាន​ប្រាប់​បន្ត​ថា មុន​ពេល​កើតហេតុ ប្តី​ប្រពន្ធ​និង​កូន​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ឆ្ពោះ​មក​បឹង ដែល​មាន​ចំងាយ​ប្រមាណ​ជាង​១​គីឡូម៉ែត្រ ដោយ​បុរស​ជា​ប្តី​បាន​ចុះ​មក​បង់សំណាញ់​ចាប់​ត្រី​សម្រាប់​យក​មក​ធ្វើ​ម្ហូប​ទទួលទាន លុះ​ពេល​បង់​ត្រី​បាន​ខ្លះ ស្រប​ពេល​នោះ​មេឃ​ក៏​ងងឹត និង​មាន​ភ្លៀង​ធ្លាក់​មក​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​ផង ហើយ​ក៏​មាន​ផ្លេកបន្ទោរ​ព្រាក​ៗ​ខ្វ​ត់​ខ្វែង​នៅ​លើ​អាកាស ស្រាប់តែ​មាន​រន្ទះបាញ់​លាន់​ក្ឌាំង​ត្រូវ​ចំ​ស្ត្រី​ជា​ប្រពន្ធ​ដែល​កំពុង​ឈរ​ចាំ​ប្តី​នៅ​លើគោក បណ្តាល​ឱ្យ​ស្លាប់​មួយ​រំពេច ចំណែក​កូន​តូច​ៗ​ទាំង​នាក់​បាន​រង​របួសស្រាល ។

ក្រោយ​កើតហេតុ លោកនាយ​ប៉ុស្តិ៍​បាន​រាយ​ការ​ណ៍​មក​លោក​វរ​សេនី​យ៏​ឯក សួ​ស ស៊ា​ង​លី អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ និង​បាន​ចាត់​ឲ្យ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ចុះ​មក​ពិនិត្យ​សព​ស្ត្រី​រង​គ្រោះ រក​ឃើញ​ថា មាន​ស្នាម​ជាំ​ខ្មៅ​ពេញ​ខ្លួន និង​របកស្បែក​លើ​ដើមទ្រូង​មួយ​កន្លែង ព្រមទាំង​ឆេះ​សក់​។

បន្ទាប់​ពី​ពិនិត្យ​រួច សមត្ថកិច្ច​ជំនាញ​បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​​រន្ទះបាញ់​ប្រាកដ​មែន និងបាន​ប្រគល់​សព​ស្ត្រី​រង​គ្រោះ​ឱ្យទៅ​ក្រុម​គ្រួសារ និង​សាច់ញាតិ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​របស់​ខ្មែរ​អ៊ិ​ស្លា​ម​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ