ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយនិងរំលែកទុក្ខ ​ក្នុង​ហេតុ​ការណ៍​​អត់នឹកស្មានដល់​នេះ

4 ឆ្នាំ មុន

តាម​ប្រភព​ពី Shanghaiist បានឱ្យ​ដឹង​ថា មាន​មនុស្ស​៧​នាក់​ស្លាប់ ក្រោយ​មានការ​រលំ​អាគារ​លក់​រថ​យន្ត Mercedes-Benz នៅ​ក្នុង​ទីក្រុង​សៀង​ហៃ ដែល​កំពុង​តែ​ធ្វើការ​កែ​លម្អ កាលពី​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ ​។…

តាម​ប្រភព​ពី Shanghaiist បានឱ្យ​ដឹង​ថា មាន​មនុស្ស​៧​នាក់​ស្លាប់ ក្រោយ​មានការ​រលំ​អាគារ​លក់​រថ​យន្ត Mercedes-Benz នៅ​ក្នុង​ទីក្រុង​សៀង​ហៃ ដែល​កំពុង​តែ​ធ្វើការ​កែ​លម្អ កាលពី​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ ​។ ហេតុការណ៍​នោះ ​កើតឡើង​នៅ​ប្រហែល​ម៉ោង​១១​កន្លះ​ថ្ងៃត្រង់ នៅ​អាគារ​លក់​រថយន្ត Mercedes-Benz 4S ដែល​ស្ថិត​នៅ​លើ​ផ្លូវ១៤៨​ ។

ក្រុម​អ្នក​ជួយ​សង្គ្រោះ​ខាង​ពន្លត់​អគ្គិភ័យ​ជាង​១៥០​នាក់ បាន​មក​ដល់​កន្លែង​កើតហេតុ ហើយ​នាំ​គ្នា​ជួយ​យក​កម្មករ​សំណង់​ចេញពី​គំនរ​អាគារ​។ នៅ​វេលាម៉ោង០២ និង៤៥​រសៀល គេ​បាន​ជួយ​មនុស្ស​១៧​នាក់​ចេញពី​កន្លែង​នោះ នាំ​​ទៅ​កាន់​មន្ទីរពេទ្យភ្លាម​។

មក​ដល់​ពេល​នេះ គេ​រក​ឃើញ​មនុស្ស​សរុប​ទាំងអស់​២៣​នាក់ ហើយ​មាន​៧​នាក់​ក្នុង​ចំណោម​នោះ បាន​ស្លាប់​​បើ​ទោះបីជា​មានការ​ជួយ​សង្គ្រោះ​ក៏​ដោយ​។ សូម​ចូលរួម​សោកស្តាយ​ផង​ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ