ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥២ដៃ ដើម្បីអូន…

4 ឆ្នាំ មុន

តាម​ប្រភព​​ពី Shanghaiist បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​គេ​ឃើញ​ឈរ​ស្ងៀម​ឱ្យ​ស្ត្រី​ម្នាក់​ទៀត ដែល​ជា​សង្សារទះកំផ្លៀង​ជា​ច្រើន​ដង នៅ​មុខ​មហាជន ក្នុង​ខេត្ត Sichuan​។ មូលហេតុ​នោះ គឺ​មក​ពី​បុរស​ជា​សង្សារ​មិន​បាន​ទិញ​ទូរស័ព្ទ​ឱ្យនៅ​ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់​របស់​ប្រទេស​ចិន…

តាម​ប្រភព​​ពី Shanghaiist បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​គេ​ឃើញ​ឈរ​ស្ងៀម​ឱ្យ​ស្ត្រី​ម្នាក់​ទៀត ដែល​ជា​សង្សារទះកំផ្លៀង​ជា​ច្រើន​ដង នៅ​មុខ​មហាជន ក្នុង​ខេត្ត Sichuan​។ មូលហេតុ​នោះ គឺ​មក​ពី​បុរស​ជា​សង្សារ​មិន​បាន​ទិញ​ទូរស័ព្ទ​ឱ្យនៅ​ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់​របស់​ប្រទេស​ចិន (​ថ្ងៃ​ទី​២០ ​ឧសភា​)​។

តាម​វី​ឌី​អូ​របស់​កាមេរ៉ា​សុវត្ថិភាព និង​កាមេរ៉ា​របស់​មហាជន​នៅ​ទីនោះ ដែល​ស្ថិត​នៅ​ផ្លូវ​មួយ​ក្នុង​ក្រុង Dazhou បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ស្ត្រី​ម្នាក់​ទះកំផ្លៀង​បុរស​ម្នាក់​ជា​ច្រើន​ដៃ ហើយ​ស្រែក​ជេរ​​ឮៗ ខណៈ​ដែល​ខាង​ប្រុស​នៅ​ឈរ​ស្ងៀម​មិន​តដៃ ឬ​ដើរ​ចេញ​ទាល់តែ​សោះ​ ។

នៅ​ពេល​ប៉ូ​លិសម​ក​ដល់ បុរស​នោះ​ហាក់បី​ជា​ការពារ​មិត្ត​ស្រី​របស់​ខ្លួនថា ​ការ​ទទួល​កំផ្លៀង​ជា​ច្រើន​ដង​នេះ ពិតជា​ស័ក្តិសមសម្រាប់​កំហុស ដែល​មិន​បាន​ទិញ​ទូរស័ព្ទ​ដៃ​ឱ្យ​នាង​។ បុរស​ជា​សង្សារ​បាន​ថា មាន​តែ​ឱ្យ​នាង​ទះកំផ្លៀង​ទេ ទើប​ធ្វើ​ឱ្យ​នាង​ស្ងប់​អារម្មណ៍​បាន​។ ប៉ូ​លិសបាន​មើល​តាម​កាមេរ៉ា​សុវត្ថិភាព​ឃើញ​ថា ចំនួន​ដង​ដែល​មិត្ត​ស្រី​ម្នាក់​នោះ​ទះកំផ្លៀង គឺ​មាន​ចំនួន​សរុប​៥២​ដង​ ។

ពិតជា​សុំ​សរសើរ​បុរស​ចិត្តធ្ងន់​ម្នាក់​នេះ​មែន ​! (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ