ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា និង​ពង្រឹង​ភាព​ជា​ម្ចាស់​ការ និង​ឯករាជ្យ​សម្រាប់​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រទេស​ចិន​មក​កម្ពុជា​មិន​គ្រាន់តែ​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​ជួយ​ពង្រឹង​ភាព​ជា​ម្ចាស់ និង​ឯករាជ្យ​ភាព​របស់​ប្រទេស​កម្ពុជា​ទៀត​ផង ។ នេះ​បើ​តាមការ​លើក​ឡើង​របស់​ប្រធាន​ស្តីទី​ព្រឹទ្ធសភា លោក​ទេព ង​ន ។…

រាជធានី​ភ្នំពេញ ៖ ប្រទេស​ចិន​មក​កម្ពុជា​មិន​គ្រាន់តែ​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​ជួយ​ពង្រឹង​ភាព​ជា​ម្ចាស់ និង​ឯករាជ្យ​ភាព​របស់​ប្រទេស​កម្ពុជា​ទៀត​ផង ។ នេះ​បើ​តាមការ​លើក​ឡើង​របស់​ប្រធាន​ស្តីទី​ព្រឹទ្ធសភា លោក​ទេព ង​ន ។ ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក វ៉ាង យ៉ាង​ជុន អនុរដ្ឋមន្ត្រី​ក្រសួង ទំនាក់ទំនង អន្តរជាតិ​នៃ​គណកម្មាធិការ​មជ្ឈិម បក្ស​កុម្មុយនីស្ត​ចិន កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែឧសភា នៅ​វិមាន​ព្រឹទ្ធសភា ។

លោក​ទេព ង​ន បាន​គូសបញ្ជាក់​ថា ក្នុង​ក្រប​ខណ្ឌ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ព្រឹទ្ធសភា​កម្ពុជា និង​ក្រុមប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​ក៏​ត្រូវ​បាន​ពង្រីក​ជា​លំដាប់ ។ ថ្នាក់ដឹកនាំ​ស្ថាប័ន និង​គណៈកម្មការ​ជំនាញ​សភា​នៃ​ប្រទេស​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​ទស្សនកិច្ច​គ្នា​ទៅ​វិញ​ទៅ​មក​ជា​បន្តបន្ទាប់ ។ ជំនួយ​ឧបត្ថម្ភ​របស់​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន និង​រដ្ឋាភិបាល​ចិន ចំពោះ​ព្រឹទ្ធសភា​កម្ពុជា​បាន​រួមចំណែក​យ៉ាង​ជាក់ស្តែង​ដល់​ការ​ពង្រឹង​ស្ថាប័ន និង​លើកកម្ពស់​សមត្ថភាព​ការងារ​របស់​មន្ត្រី​នៃ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​កម្ពុជា ។ ប្រធាន​ស្តីទី​ព្រឹទ្ធសភា​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​អន្តរជាតិ​របស់​ប្រទេស​ចិន​ដែល​បាន​នាំ​មក​នូវ​សន្តិភាព ស្ថិរភាព សន្តិសុខ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក ។

ប្រទេស​កម្ពុជា​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គំនិត​ផ្ដួចផ្ដើម​របស់​លោក ស៊ី ជិន​ភីង ដែល​បា​នប ង្កើ​ត​ឡើង​នូវ​គោលនយោបាយ​ខ្សែ​ក្រ​វ៉ា​ត់​មួយ​ផ្លូវ​មួយ និង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ អាស៊ី (AIIB) ព្រមទាំង​កិច្ច​សហប្រតិបត្តិការ​ចិន​អាស៊ាន អាស៊ាន​បូក​៣ តំបន់​ពាណិជ្ជកម្ម សេរី​ចិន អាស៊ាន និង​កិច្ច​សហប្រតិបត្តិការ​មេគង្គ​ឡាន​ឆាង ។ ប្រ​ទស​កម្ពុជា​នឹង​ទទួល​បាន​នូវ​ផលប្រយោជន៍​យ៉ាងច្រើន​ពី​កិច្ច​សហប្រតិបត្តិការ​ទាំងអស់​ខាងលើ​នេះ ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​ប្រធាន​ស្តីទី​ព្រឹទ្ធសភា​ក៏​បាន​បញ្ជាក់​អំពី​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​បន្ត​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស​ចិន ដើម្បី​ជំរុញ​ការ​ផ្លាស់​ប្ដូរ​ប្រាស្រ័យ​ទាក់ទង​រវាង​សភា​រដ្ឋាភិបាល​ក៏​ដូច​ជា ប្រជាជន និង​ប្រជាជន និង​បន្ត​លើកកម្ពស់​ចំណងមិត្តភាព​ជា​បងប្អូន និង​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដើម្បី​ផលប្រយោជន៍​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ និង​ដើម្បី​សន្តិភាព​វិបុលភាព​រួម​នៅ​ក្នុង និង​ក្រៅ​តំបន់ ។

ប្រទេស​កម្ពុជា និង​ប្រទេស​ចិន គឺជា​អ្នក​ជិតខាង​ល្អ មិត្ត​ល្អ និង​ជា​ដៃគូ​ល្អ ។ ក្នុង​ជំនួប​នោះ​ដែរ​លោក​វ៉ាង យ៉ាង​ជុន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា ជា​ពិសេស​រាជធានី​ភ្នំពេញ​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ធ្វើ​ឱ្យ​វិស័យសេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​មានការ​សន្ទុះ​រីក​ចម្រើន​ជា​លំដាប់ ។

លោក​ក៏​បាន​ជម្រាប​ជូន​ថា នា​ខែមិថុនា​ខាង​មុខ​នេះ​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ និង​គណៈកម្មាធិការ​បក្ស​ទីក្រុង​ចុង​ស៊ី​ន និង​រៀបចំ​សិក្ខាសាលា​ស្តី​ពី​កា​រត​ភ្ជាប់​រវាង​ផ្លូវគោក និង​ផ្លូវ​សមុទ្រ នៅ​ប្រទេស​ចិន​ក្នុង​ក្រប​ខណ្ឌ​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ ។ លោក​បាន​គូសបញ្ជាក់​ថា​« ប្រទេស​ចិន សូម​ស្នើ​សុំ​ពង្រឹង​នូវ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ ដើម្បី​បង្កើន​ទំនុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​» ៕(កែសម្រួលដោយ ៖ សុឃាក់)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ