ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​នាំ​ផ្សិត​ប៉ក់​ចេញ​ទៅ​ថៃ​មិន​ក្រោម​ពី​២០​ទៅ​៣០​តោនក្នុងមួយថ្ងៃ​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ផ្សិត​ប៉ក់​ខ្មែរ​នៅ​តែ​មាន​តម្លៃ​ខ្ពស់​លើ​ទីផ្សារ​ថៃ ហើយ​ការ​នាំ​ចេញ​កើត​មាន​ស្ទើរ​គ្រប់​ច្រក​អន្តរជាតិ​តាម​បន្ទាត់​ព្រំដែន​ខ្មែរ​-​ថៃ ខណៈ​កា​នាំ​ចេញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ក្នុង​មួយ​ថ្ងៃ​ៗ​មិន​ក្រោម​ពី​២០​ទៅ​៣០​តោន នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​អា​ជីករ​ម្នាក់​។ លោក​យួន សំអាត អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​១…

ខេត្តបន្ទាយមានជ័យ ៖ ផ្សិត​ប៉ក់​ខ្មែរ​នៅ​តែ​មាន​តម្លៃ​ខ្ពស់​លើ​ទីផ្សារ​ថៃ ហើយ​ការ​នាំ​ចេញ​កើត​មាន​ស្ទើរ​គ្រប់​ច្រក​អន្តរជាតិ​តាម​បន្ទាត់​ព្រំដែន​ខ្មែរ​-​ថៃ ខណៈ​កា​នាំ​ចេញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ក្នុង​មួយ​ថ្ងៃ​ៗ​មិន​ក្រោម​ពី​២០​ទៅ​៣០​តោន នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​អា​ជីករ​ម្នាក់​។

លោក​យួន សំអាត អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត និង​ជា​អាជីវករ​នាំ​ចេញ​ផ្សិត​ប៉ក់​ពី​កម្ពុជា​ទៅ​លក់​ឲ្យ​ឈ្មួញ​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោ​ប៉ែ​ត បាន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា ជំនួញ​ផ្សិត​ប៉ក់​របស់​គាត់​កើត​មាន​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​គាត់​បាន​អះអាង​ថា ផ្សិត​ប៉ក់​នៅ​តែ​មាន​ទីផ្សារ​ល្អ​លើ​ទឹកដី​ថៃ​ជា​រៀង​រាល់​ឆ្នាំ​។

បុរស​ជា​អាជីវករ​ខាងលើ​បាន​បន្ត​ថា រាល់​ដើមឆ្នាំ​ពេល​ភ្លៀង​ចាប់ផ្តើម​ធ្លាក់​ដំបូង​(​ដើម​ខែមេសា​) គាត់​ទិញ​ផ្សិត​ប៉ក់​១​គីឡូក្រាម​ពី​អ្នកស្រុក​តាម​បណ្តា​ខេត្ត តម្លៃ​៥​ម៉ឺន​រៀល លុះដល់​ខែឧសភា​នេះ គាត់​ទិញ​ពី​អ្នកស្រុក​ក្នុង​១​គីឡូក្រាម​តម្លៃ​៣៣០០០​រៀល ។

បុរស​ជា​អាជីវករ​ខាងលើ​បាន​បន្ត​ថា អ្នករក​ស៊ី​របរ​ខាងលើ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មាន​៣​ទៅ​៤​នាក់ ។ គាត់​ទិញ​ផ្សិត​ប៉ក់​ពី​អ្នកស្រុក បច្ចុប្បន្ន​ក្នុង​មួយ​ថ្ងៃ​ប្រហែល​១០​តោន ហើយ​ការ​នាំ​ចេញ​ទៅ​ថៃ បើ​សរុប​ទាំង​ឈ្មួញ​ផ្សេង​ផង គឺ​ផ្សិត​ប៉ក់​នាំ​ចេញ​ក្នុង​មួយ​ថ្ងៃ​ពី​២០​ទៅ​៣០​តោន តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោ​ប៉ែ​ត​។

បុរស​ជា​អាជីវករ​ខាងលើ​បាន​បន្ត​ទៀត​ថា ផ្សិត​ប៉ក់​មិនមែន​នាំ​ចេញ​ទៅ​លក់​នៅ​ដី​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​នោះ​ទេ ធាតុ​ពិត​តាម​ច្រក​អន្តរជាតិ​មួយ​ចំនួន​ទៀត​ដូច​ជា​ច្រក​អន្តរជាតិ​អូរ​ស្មាច់​, ជាំ​ស្រ​ង៉ាំ និង​ព្រំដែន​កម្ពុជា​-​ឡាវ​ក៏​មាន​នាំ​ចេញ​ដូច​គ្នា​។ គាត់​ថា ឆ្នាំ​នេះ​គាត់​ទៅ​ប្រមូល​ទិញ​ផ្សិត​ប៉ក់​ពី​ខេត្ត​រតន​​គី​រី និង​ខេត្តពោធិសាត់ ហើយ​គាត់​ថា ឆ្នាំ​នេះ​ផ្សិត​ប៉ក់​សម្បូរ​ជាង​ឆ្នាំ​មុន​ៗ តែ​ហាងឆេង​លើ​ទីផ្សារ​នៅ​តែ​ល្អ​ដដែល​។ អ្វី​ដែល​ធ្វើ​ឲ្យ​ផ្សិត​ប៉ក់​មាន​ទីផ្សារ​ល្អ បុរស​ជា​អាជីវករ​ខាងលើ​អះអាង​ថា ពេល​ទទួលទាន​ផ្សិត​ប៉ក់​អាច​ជួយ​ព្យាបាល​រោគ​មួយ​ចំនួន និង​ជា​ថ្នាំ​ផ្សះ​ដ៏​ស័ក្តិសិទ្ធិ​ទៀត​ផង​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ